នៅតូក្យូ គេអាចបណ្ដើរ«ខ្លាឃ្មុំ ស» បានតាមផ្លូវសាធារណៈ?
អាកាសធាតុ និងសីតុណ្ហភាពនៅរាជធានី តូក្យូ ពិតជាមានសភាពល្អត្រចះត្រចង់ណាស់ នៅសប្ដាហ៍កន្លងទៅ ជាពិសេសនៅយប់ថ្ងៃពុធ ទី៨ ខែតុលាកន្លងទៅនេះ។ អញ្ចឹងហើយទើបស្ត្រីស្បែកស ច្រមុះស្រួចមួយរូប បានចុះចេញដើរនៅតាមដងផ្លូវ ដូចអ្នករស់នៅក្នុងរាជធានីនេះឯទៀតដែរ។ ប៉ុន្តែរឿងមួយដែលបានបង្កការភ្ញាក់ផ្អើលនោះ គឺស្ត្រីរូបនេះ បានបណ្ដើរមកជាមួយ នូវសត្វ«ខ្លាឃ្មុំសម្បុរស»មួយក្បាល។
ផ្ទុយពីធម្មជាតិរបស់ខ្លាឃ្មុំ ដែលគេតែងគិតថា ជាសត្វសាហាវនោះ សត្វខ្លាឃ្មុំសម្បុរសរបស់ស្ត្រីសក់មាស បានបង្ហាញពីចរិករួសរាយ ស្លូតបូតប្រៀបបាននឹងឆ្កែមួយក្បាល ដែលគេចិញ្ចឹមក្នុងផ្ទះយ៉ាងដូច្នោះ។ អ្នកដំណើរជាច្រើនតាមផ្លូវ បានចាប់អារម្មណ៍ចោមរោមសត្វខ្លាឃ្មុំ និងពីក្នុងចំណោមនោះ មានអ្នកដំណើរមួយចំនួន [...]