អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន RSF ថ្កោលទោសការចាប់ ម៉ម សូណង់ដូ
អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន និងមជ្ឃមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃអង្គារទី ១៧កក្កដា ថ្កោលទោសយ៉ាងម្មឺងម៉ាត់ ចំពោះការចាប់ខ្លួន លោកម៉ម សូណង់ដូ នាយកវិទ្យុក្នុងស្រុកមួយ ឈ្មោះសំបុកឃ្មុំ អេហ្វអឹម ១០៥មេហ្គាហឺត កាលពីវេលាម៉ោង៩ ថ្ងៃអាទិត្យទី ១៥កក្កដាកន្លងមក។ អ្នកកាសែតអាយុ ៧១ឆ្នាំរូបនេះ ត្រូវបានរដ្ឋាភិបាលខ្មែរ ចោទពីបទជាអ្នកផ្ដួចផ្ដើមគំនិត អោយពលរដ្ឋធ្វើបាតុកម្ម ប្រឆាំងនឹងមន្ត្រីរាជការ សារធារណៈ និងចង់បង្កើត់តំបន់អបគម។
លោក ម៉ម សូណង់ដូ ពេលចុះពីរថយន្ដ ចូលទៅក្នុងតុលាការកាលពីថ្ងៃទី១៦កក្កដា។ រូបថត cen.com.kh
ក្នុងសេចក្ដីប្រកាស របស់មជ្ឃមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ [...]