Posts tagged as "Toyota"

ជា​មួយ​បន្ទះ​«WalkCar»​របស់​ជប៉ុន មនុស្ស​ឈប់​ដើរ​ដោយ​ជើង!

ការឆ្នៃប្រឌិតថ្មី នៃបន្ទះ«WalkCar» ត្រូវបានគេឲ្យឈ្មោះថា ជា«រថយន្ដដំបូងគេ ដែលដាក់ក្នុងកាបូប​យួរដៃ​បាន» ហើយត្រូវបានក្រុមហ៊ុន «Cocoa Motors» របស់ជប៉ុន យកមកផលិតចេញជារូបរាង ហើយដាក់ឲ្យ​ផ្សាយ​ពាណិជ្ជកម្ម តាំងខែកក្កដាកន្លងទៅ។ ប៉ុន្តែការចេញដាក់លក់ ជាផ្លូវការ នឹងត្រូវធ្វើនៅខែកញ្ញា ឆ្នាំ​ខាង​មុខ ក្នុង​តម្លៃ​ប្រមាណជា ៨០០ដុល្លារ (៧៥០អ៊ឺរ៉ូ)។

មានទម្ងន់ខ្លួនឯង ត្រឹមតែ២គីឡូក្រាមប៉ុណ្ណោះ តែ«WalkCar» អាចមានសមត្ថភាពទ្រទ្រង់ទម្ងន់ រហូតដល់ទៅ ១២០គីឡូក្រាម។ នេះបើតាមទីភ្នាក់ងារ សារព័ត៌មានរ៉យទ័រ (Reuters)។ ដើម្បីឲ្យវាដំណើរការ គេគ្រាន់តែ​ឡើង​ជិះពីលើ ហើយនៅពេលចង់ឲ្យវា ឈប់ដើរ គេគ្រាន់តែលោតចុះពីវាប៉ុណ្ណោះ។ លោក គូនីអាកូ សៃតូ វិស្វករ​វ័យ២៦ឆ្នាំ ដែលបានឆ្នៃប្រឌិត ឧបករណ៍នេះឡើង បាននិយាយ ប្រកបដោយមោទនភាពថា ដើម្បី​ផ្លាស់​ប្ដូរទិសដៅ បត់ឆ្វេងឬស្ដាំនោះ អ្នកជិះគ្រាន់តែងាកខ្លួន ចុះឡើង គ្រប់គ្រាន់នឹងឲ្យ«WalkCar» [...]

តូយ៉ូតា កាមរី ជំនាន់​២០១៥ មាន​ឈ្មោះ​ថ្មី​ថា NS4?

តូយ៉ូតា កាមរី ជំនាន់​២០១៥ មាន​ឈ្មោះ​ថ្មី​ថា NS4?

ចាប់តាំងពីការផលិតដំបូង ក្នុង​ឆ្នាំ ១៩៨១ មក រថយន្ត​តូយ៉ូតា កាមរី (Toyota Camry) បាន​ធ្វើ​ការ​អភិវឌ្ឍន៍​ខ្លួន​មិន​ឈប់​ឈរ ម្តង​បន្តិចៗ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ តាម​ប្រភព​ពត៌មាន Bloomberg បាន​អោយ​ដឹង​ថា តូយ៉ូតា កាមរី សម្រាប់​ជំនាន់​ឆ្នាំ​២០១៤នេះ អាច​នឹង​មាន​រូប​រាង​ថ្មី​យ៉ាង​ល្អ​ប្រណិត ជា​មួយ​នឹង​ឈ្មោះ​ហៅ​ថា អ៊ិនអេស៤ (NS4)។

NS4 រឺ Camry ២០១៥ ត្រូវ​បាន​គេ​ដឹង​ថា នឹង​ផលិត​ឡើង ដោយ​មាន​ម៉ាស៊ីន ២.៥-liter four-cylinder និង​កំលាំង ១៧៨ horsepower បូក​រួម​ជា​មួយ ប្រពន្ធ័ Hybrid ដ៍​ទំនើប។ ការ​រចនា​របស់​វា មាន​លក្ខណៈ​ខុស​ប្លែក​ពី​មុន​ទាំង​ស្រុង ដែល​វា​ធ្វើ​អោយ​មនុស្ស​ជាច្រើន ចាប់​អារម្មណ៍។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី រថយន្ត​ ដែល​លោក​អ្នក​ឃើញ​នៅ​ក្នុង​រូប​ថត គ្រាន់​តែ​ជា​តំណាង​ឲ្យ​រូប Concept នៅ​ពេល​យក​មក​តាំង​ពិពណ៌ ក្នុង​ពេល​កន្លង​មក របស់​ក្រុមហ៊ុន តូយ៉ូតា តែ​ប៉ុណ្ណោះ។

តាមពិតទៅ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...