ជា​មួយ​បន្ទះ​«WalkCar»​របស់​ជប៉ុន មនុស្ស​ឈប់​ដើរ​ដោយ​ជើង!

បន្ទះ «WalkCar»នេះ ត្រូវបានសិក្សារស្រាវជ្រាវ និងបង្កើតឡើងដោយវិស្វករវ័យ ២៦ឆ្នាំម្នាក់ ឈ្មោះ គូនីអាកូ សៃតូ (Kuniako Saito)។ វិស្វកររូបនេះ មានគោលបំណងតែមួយទេ គឺបង្កើតឲ្យមានភាព​ជឿន​លឿន​ទៅ​មុខ នូវ​មធ្យោបាយ​ធ្វើ​ដំណើរ​​ក្នុង​ក្រុង។
បន្ទះ «WalkCar» ដែលជួយជំនួយមនុស្ស ឲ្យលែងដើរដោយខ្លួនឯង។
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៣ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 23, 2015
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការឆ្នៃប្រឌិតថ្មី នៃបន្ទះ«WalkCar» ត្រូវបានគេឲ្យឈ្មោះថា ជា«រថយន្ដដំបូងគេ ដែលដាក់ក្នុងកាបូប​យួរដៃ​បាន» ហើយត្រូវបានក្រុមហ៊ុន «Cocoa Motors» របស់ជប៉ុន យកមកផលិតចេញជារូបរាង ហើយដាក់ឲ្យ​ផ្សាយ​ពាណិជ្ជកម្ម តាំងខែកក្កដាកន្លងទៅ។ ប៉ុន្តែការចេញដាក់លក់ ជាផ្លូវការ នឹងត្រូវធ្វើនៅខែកញ្ញា ឆ្នាំ​ខាង​មុខ ក្នុង​តម្លៃ​ប្រមាណជា ៨០០ដុល្លារ (៧៥០អ៊ឺរ៉ូ)។

មានទម្ងន់ខ្លួនឯង ត្រឹមតែ២គីឡូក្រាមប៉ុណ្ណោះ តែ«WalkCar» អាចមានសមត្ថភាពទ្រទ្រង់ទម្ងន់ រហូតដល់ទៅ ១២០គីឡូក្រាម។ នេះបើតាមទីភ្នាក់ងារ សារព័ត៌មានរ៉យទ័រ (Reuters)។ ដើម្បីឲ្យវាដំណើរការ គេគ្រាន់តែ​ឡើង​ជិះពីលើ ហើយនៅពេលចង់ឲ្យវា ឈប់ដើរ គេគ្រាន់តែលោតចុះពីវាប៉ុណ្ណោះ។ លោក គូនីអាកូ សៃតូ វិស្វករ​វ័យ២៦ឆ្នាំ ដែលបានឆ្នៃប្រឌិត ឧបករណ៍នេះឡើង បាននិយាយ ប្រកបដោយមោទនភាពថា ដើម្បី​ផ្លាស់​ប្ដូរទិសដៅ បត់ឆ្វេងឬស្ដាំនោះ អ្នកជិះគ្រាន់តែងាកខ្លួន ចុះឡើង គ្រប់គ្រាន់នឹងឲ្យ«WalkCar» ងាកខ្លួន​តាម​ដែរ។

បើទោះជាវាមានមាឌតូចដូច្នេះមែន តែវាត្រូវបានបំពាក់ដោយម៉ាស៊ីន ដែលមានកម្លាំងខ្លាំងមួយ ដើម្បីជួយ​ធ្វើ​ការងារផ្សេងទៀត ក្រៅពីដើរតាមផ្លូវធម្មតា។ នៅក្នុងវីដេអូខាងលើ អ្នកជិះលើ «WalkCar» អាចរុញឥវ៉ាន់​ឡើង​ទួល ហើយអាចជួយដល់បម្លាស់ទី របស់ជនពិការនោះថែមទៀត។ ប៉ុន្តែគុណវិបត្តិវា គឺកង់តូចៗ​របស់​វា នៅ​មាន​សភាព​ផុយ​ស្រួយនៅឡើយ។ គេមិនអាចយកមកប្រើប្រាស់ នៅលើផ្លូវរលាក់ គ្រហីងគ្រហូងនោះ​បាន​ទេ ជាពិសេសផ្លូវដូចនៅ រាជធានីភ្នំពេញ។ មួយទៀត អ្នកផលិតមិនទាន់បាននិយាយ ថាថ្មដាក់ឲ្យ​ដំណើរការ នឹង​មាន​ប្រសិទ្ធភាព បានប៉ុន្មានម៉ោងនោះនៅឡើយ។

ប៉ុន្តែ«WalkCar» មិនមែនមានតែមួយ ក្នុងលោកនោះទេ។ ការឆ្នៃប្រឌិតនេះ នឹងមានគូប្រជែងផ្សេងទៀត មក​ពី​ក្រុមហ៊ុនល្បីជាច្រើន ដូចយ៉ាង «Segway» «Winglet» «Toyota» ឬ«MonoRover R2»ជាដើម ដែល​កង់​របស់​ឧបករណ៍​ប្រភេទ​នេះ ត្រូវបានធ្វើធំជាង និងមានសភាពរឹងមាំជាង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...