នាវាយក្ស «ទីតានីកទីពីរ» នាវាផលិតនៅប្រទេសចិន
មហាសេដ្ឋីជនជាតិអូស្ត្រាលីម្នាក់ បានសម្រេចចិត្តបង្កើតឡើងវិញ នូវវានាយក្ស«ទីតានីក (Titanic)»។ គម្រោងនេះ ទំនងជាចេញជារូបរាង នៅឆ្នាំ២០១៦ខាងមុខ។ ចុះតម្លៃសំបុត្រវិញ បើមានអ្នកចង់ជិះកំសាន្ដ ...? ១លានដុល្លា !!!
នាវាទីតានីក ដែលត្រូវបានវិចិត្រករគូរឡើងវិញ។ គំនូរនេះ មានតាំងនៅក្នុងសារមន្ទីមួយ ក្នុងប្រទេសអង់គ្លេស។
នៅថ្ងៃទី១៤មេសាឆ្នាំ១៩១២ នាវាទីតានីក បានលិចចុះ ទៅបាតមហាសមុទ្រអាត្លង់ទីក។ ៨៥ឆ្នាំក្រោយ គឺនៅឆ្នាំ១១៩៧ ព្រឹត្តិការណ៍ដ៏សោកសៅនេះ ត្រូវបានសមិទ្ធិករភាពយន្ដនៅហូលីវូដ លោក ជេម កាមេរូន (James Cameron) យកមកឆ្នៃប្រឌិត ទៅជាភាពយន្ដមួយ យកឈ្មោះ «ទីតានីក»ដដែល មកដាក់ជាចំណងជើង។ ដូច្នេះ នរណាទៅដែលអាចជឿបាន ថាមួយសតវត្សក្រោយ នៃព្រឹត្តិការណ៍លិចលង់នេះ [...]