រដ្ឋសភាអនុម័ត្រសេចក្តីព្រាងច្បាប់ គម្រោងសាងសង់«វារីអគ្គិសនីសេសាន្តក្រោម២»
បើទោះជាមានការតវ៉ា ពីប្រជាពលរដ្ឋ ព្រមទាំងកិច្ចអន្តរាគមន៏ ពីអង្គការសង្គមស៊ីវិល និងការជំទាស់ពីបក្សប្រឆាំង យ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលនៅតែបន្តគម្រោងរបស់ខ្លួន ក្នុងការសាងសង់ «វារីអគ្គិសនីសេសាន្តក្រោម២» រហូតឈានមកដល់ការអនុម័ត្រ ដោយរដ្ឋសភាជាតិនៅថ្ងៃនេះ។
ការអនុម័ត្ររបស់រដ្ឋសភា លើគម្រោងរបស់រដ្ឋាភិបាល ថ្ងៃទី១៥ខែកុម្ភះ។ MONOROOM.info photo/ O.Vary។
សេចក្តីព្រាងច្បាប់ស្តីពី ការយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលកម្ពុជាឲ្យទៅក្រុមហ៊ុន ហាយដ្រូ ផៅវ័រ ឡូវើរ សេសាន្ត២ ត្រូវបានអនុម័ត្រ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ ដោយរដ្ឋសភាជាតិ ក្នុងសម្លេង៨២លើ៩០។ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចឲ្យក្រុមហ៊ុនចម្រុះ ដែលមានក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនមកពីប្រទេសវៀតណាម [...]