Posts tagged as "ppl"

ហ៊ុន សែន ថាខំអត់ធ្មត់ មិនដុតផ្ទះ ប៉ីប៉ី លី ចោល

ហ៊ុន សែន ថាខំអត់ធ្មត់ មិនដុតផ្ទះ ប៉ីប៉ី លី ចោល

នាយករដ្ឋមន្ត្រី-ប្រធានគណបក្សកាន់អំណាច នៅកម្ពុជា មិនត្រឹមតែប្រតិកម្ម ទៅនឹងការថ្លែងឡើង របស់​មេ​ដឹកនាំ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ប៉ុណ្ណោះទេ តែបើសូម្បីសំដីចំអក របស់អ្នកគាំទ្រគណបក្សប្រឆាំង ក៏លោក​ត្រូវ​ប្រតិកម្ម​តប​វិញ​ដែរ។ នៅថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែឧសភា​នេះ លោក ហ៊ុន សែន បានលើកឡើង​ដោយ​មិន​ចំ​ឈ្មោះ តប​ទៅនឹង​ពាក្យ​សំដី​នោះ ដែលលោកចាត់ទុក​ថា ជាការប្រមាថ​ដ៏ធ្ងន់ សម្រាប់អ្នក​គាំទ្រ​គណបក្ស​លោក។ លោក​បាន​ពន្យល់​ថា គណបក្សប្រជាជនកម្ពុជារបស់លោក បានខំ​អត់ធ្មត់ ដោយ​មិនបាន​ទៅដុត​ផ្ទះ របស់​ម្ចាស់​សំដី​នោះទេ។

ក្នុងពិធីសំណេះសំណាល ជាមួយគ្រឹស្ទបរិស័ទច្រើនរយនាក់ នៅក្នុងសាល​មហោស្រព​កោះ​ពេជ្រ កណ្ដាល​រាជធានី​ភ្នំពេញ បុរសខ្លាំង​កម្ពុជា បានថ្លែង​ឡើងថា៖ «ថ្ងៃមុន នៅតាម​ហ្វេសប៊ុក​ផេក​មួយ ខ្ញុំមិនដឹងថា គណៈ​កម្មាធិការ​ជាតិ រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ចាត់វិធានការ​បែប​ណា​ទេ ក៏ប៉ុន្តែ​គឺជាការប្រមាថ​ដ៏ធ្ងន់ [...]

ប៉ីប៉ីលី (PeyPey Ly) ថត​វីដេអូ ប្រកាស​លេប​ថ្នាំ​សម្លាប់​ខ្លួន?

ប៉ីប៉ីលី (PeyPey Ly) ថត​វីដេអូ ប្រកាស​លេប​ថ្នាំ​សម្លាប់​ខ្លួន?

កញ្ញា ប៉ីប៉ីលី (Pey Pey Ly) ដែល​គេ​ស្គាល់​ថា ជា​យុវតី​មួយ​រូប ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​នានា ជា​មួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ទាមទារ​​យុត្តិធម៌ របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​​នា​ពេល​កន្លង​មក បាន​ប្រកាស​ធ្វើ​អត្តឃាត តាម​រយៈ​ការ​លេប​ថ្នាំច្រើន​គ្រាប់ បន្ទាប់​ពីបានបង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្ត​មួយ​ចំនួន តាម​រយៈ​វីដេអូ​ឃ្លីប​របស់​ខ្លួន ក្នុង​រយៈពេល​ជាង​១០នាទី មុននឹងកញ្ញាសម្រេចចិត្ត ។

ការ​លេបថ្នាំ​សម្លាប់​ខ្លួន​របស់ ប៉ីប៉ី លី ហើយ​ថែម​ទាំង​បាន​ថត​វីដេអូ បង្ហោះ​លើ​យូធូប (YouTube) កាល​ពី​យប់​ថ្ងៃ​ទី១៣ ខែតុលា និង​បន្ទាប់​មក​បាន​បង្ហោះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​នាង នៅ​ព្រឹក​ថ្ងៃ​ទី១៤ ខែ​តុលា​នោះ ក្រោយ​ការ​បញ្ជាក់​មូលហេតុ​របស់​កញ្ញា​ថា រង​សម្ពាធ​ម៉ាក់ងាយ ពី​អ្នក​នៅ​ជុំ​វិញ​ខ្លួន ដោយ​ចោទ​ប្រកាន់​នាង​ថា​ជា​មនុស្ស​ឆ្កួត ឬ​មនុស្ស​អ៊ី​ចេះ មនុស្ស​អ៊ី​ចោះ​ជា​ដើម។ [...]

«សំផឹង​អស់​សាច់» ក៏​ជា​មនុស្ស!

«សំផឹង​អស់​សាច់» ក៏​ជា​មនុស្ស!

សីលធម៌សង្គម - រាជាណាចក្រអច្ឆរិយៈដ៏ស្លូតបូត មានរាស្ត្រម្ចាស់នគរ សុទ្ធសឹងជាពូជអ្នកជា តែបែរជាបាន​ឈាន​មកដល់របត់ថ្មីមួយ ដែលត្រូវបានគេមើលឃើញថា កំពុងរងគ្រោះនឹងការធ្លាក់ចុះនៃសីលធម៌សង្គម សឹង​តែ​និយាយ​ហៅលែងលឺ ជាពិសេសនៅក្នុងអំឡុងពេល និងនៅក្រោយពេលនៃការបោះឆ្នោតសកល ឆ្នាំ​២០១៣។ នោះ គឺការ​ជេរប្រទេស ផ្ដាសា និងការលាបពណ៌គ្នាយ៉ាងសម្បើមដៃ ពីសំណាក់អ្នកគាំទ្រគណបក្ស​នយោបាយម្ខាងៗ។ ម្ខាង​ថាម្ខាងទៀត ជាឆ្កែយួន ឬខ្ញុំកញ្ជះយួន រីឯម្ខាងទៀតចោទម្ខាងខាងនោះថា ជាក្រុម​បង្ក​អសន្ដិសុខ ញុះញង់។ល។និង​។ល។

ធ្ងន់ធ្ងរជាងនេះ ការលាបពណ៌ដែលមិនមានសីលធម៌ក្នុងខ្លួនសោះតែម្ដង ពីសំណាក់ក្រុមអ្នកគាំទ្រម្ខាងៗ គឺ​ការ​ហៅ​ក្រុមអ្នកគាំទ្រស្រីៗ របស់គណបក្សមួយទៀត ជាស្រី«សំផឹង» ស្រី«លក់ខ្លួន» ស្រី«របស់តា» ស្រី«ប្រុស​រាប់​ភ្លេច» ឬស្រី«អស់សាច់»។ល។

ការលាបពណ៌ដែលគ្មានសីលធម៌នេះ [...]

សង្គ្រាម​រវាង​បង​ប្អូន​ត្រកូល​«ប៉ីប៉ី» (ភាគទីមួយ - VDO)

សង្គ្រាម​រវាង​បង​ប្អូន​ត្រកូល​«ប៉ីប៉ី» (ភាគទីមួយ - VDO)

លោកអ្នកដែលចូលចិត្តលេងប្រព័ន្ធសង្គមហ្វេសប៊ុក ប្រហែលជាស្គាល់មិនខាន តារាហ្វេសប៊ុកទាំងពីរដួង ដែលបានរះ​មក​ក្នុងរយៈពេលដ៏យូរ ហើយយុវជនយុវនារីនរណាៗ ក៏បានស្គាល់ដែរនោះ គឺ កញ្ញា ប៉ីប៉ី លី ឬ ភីភីអិល (PPL) និងលោក ប៉ីប៉ីឌី ឬ ភីភីឌី (PPD)។ ក្នុងពេលចុងក្រោយនេះ អ្នកលេងបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពមួយនេះច្រើនឡើងៗ មាន​ការរអៀសចិត្តកាន់តែខ្លាំងទៅៗ នៅពេលដែលតារាទាំងពីរដួងនេះ បានប្រកាសសង្គ្រាមនឹងគ្នា ដោយបានឆ្លើយឆ្លងគ្នា និង​​ហែកហួរគ្នាទៅវិញទៅមក តាមរយៈវីដេអូនោះ។


រូបថតរបស់តារាទាំងពីរ ប៉ីប៉ី ឌី និងប៉ីប៉ី លី នៅពេលមានការជួបត្រូវគ្នាលើកមុន។ (រូបថត ហ្វេសប៊ុក)

ការរីកចំរើនខាងបច្ចេកវិទ្យា ដែលយុវជនយុវនារីកម្ពុជា បានយកមកធ្វើជាមធ្យោបាយឆ្លើយឆ្លងគ្នា បាននឹងកំពុងមាន​ការ​ពេញនិយមជាទីបំផុត។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...