តុលាការខ្មែរក្រហម៖ ចៅក្រមថ្មី ត្រូវបានតែងតាំង សំរាប់សំនុំរឿងចំរូងចំរ៉ាស់
សាលាក្ដី ដែលទទួលបន្ទុក ក្នុងការកាត់ទោស អ្នកទទួលខុសត្រូវខ្មែរក្រហម បានប្រកាស កាលពីថ្ងៃច័ន្ទទី៣០កក្កដានេះ ពីការតែងតាំងថ្មីមួយ នូវចៅក្រមស៊ើបអង្កេតអន្តរជាតិម្នាក់ទៀត ដើម្បីចាត់ការក្នុងសំនុំរឿងពីរ ដែលនៅមានបញ្ហាយ៉ាង ចំរូងចំរ៉ាស់ បណ្ដាលអោយចៅក្រមពីររូបមុននេះ លាលែងចេញពីតំណែង។
លោក ម៉ាក ហារម៉ុន ក្នុងតុលាការអន្តរជាតិ នៅទីក្រុងឡាអេ កាលពីខែកក្កដា ឆ្នាំ២០០០។
ទីក្រុងភ្នំពេញបាន បដិសេធមិនទទួលយល់ព្រម ការតែងតាំងលើកមុន របស់អង្គការសហប្រជាជាតិ នូវចៅក្រមអន្តរជាតិ ជនជាតិស្វីស តែទីក្រុងភ្នំពេញ បានទទួលយល់ព្រមក្នុងពេលនេះ នូវការតែងតាំងចៅក្រមថ្មី ជាជនជាតិអាមេរិកាំងឈ្មោះ ម៉ាក ហារម៉ុន (Mark Harmon)។ [...]