កម្ពុជា៖ ឆ្លងជម្ងឺគ្រុនឈាម ៣០៥១ករណី ស្លាប់១៨នាក់ ក្នុងរយៈពេល៥ខែ
យ៉ាងហោចណាស់មានកុមារចំនួន១៨នាក់ បានស្លាប់នឹងជម្ងឺគ្រុនឈាម នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០១៣នេះ ហើយបានបង្ហាញពីការថយចុះ នូវអាត្រាគ្រោះថ្នាក់ប្រចាំឆ្នាំ ប្រមាណជា៣៦%។ នេះបើតាមការផ្សាយអោយដឹង នៃការសិក្សាស្រាវជ្រាវមួយ កាលពីថ្ងៃសៅរ៍ទី០៨ខែមិថុនានេះ។
មូសខ្លា ភ្នាក់ងារចម្លងជម្ងឺគ្រុនឈាម ដ៏ប្រល័យ។
នៅក្នុងរយៈពេលដូចគ្នា នៃឆ្នាំ២០១២កន្លងមក កុមារដែលបានរងគ្រោះដល់អាយុជីវិតដោយសារជម្ងឺនេះ មានរហូតដល់ទៅ២៨ករណី។
ការសិក្សាស្រាវជ្រាវមួយនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ បាណកសាស្ដ្រ បានរកឃើញថា នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០១៣នេះ ជម្ងឺគ្រុនឈាមបានចម្លងទៅដល់កុមារចំនួន ៣០៥១នាក់ ជាចំនួនដែលបានថយចុះដូចគ្នា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ [...]