«សំផឹង​អស់​សាច់» ក៏​ជា​មនុស្ស!
បើគ្រាន់តែជាការបញ្ចេញមតិ ដែលមិនត្រូវនឹងគំនិតរបស់ខ្លួន តើចាំបាច់អីត្រូវមានទោសរហូតរង ការជេរប្រមាថ​បែប​នេះ បែបលាបពណ៌យ៉ាងអយុត្តិធម៌ ដល់ថ្នាក់អស់សាច់អស់ឈាមយ៉ាងដូច្នេះ? សំនួរបានចោទសួរទៀតថា តើស្រី​«សំផឹង» ស្រី​«លក់ខ្លួន» ស្រី«របស់តា» ឬក៏ស្រី«អស់សាច់»ទាំងនេះ មិនមែនជាមនុស្ស និងមិនមាន​សិទ្ធិ​បោះឆ្នោត​ ឬយ៉ាងណា? តើសីលធម៌ វប្បធម៌ ការត្រិះរិះរបស់ខ្មែរ អ្នកសាងប្រាសាទអង្គរ ចេះជជែកគ្នាតែត្រឹមរបៀបនេះ ឬយ៉ាង​ដូម្ដេច?
Loading...
• ដោយ: ក. សេងហុង ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ ២០១៤
• កែប្រែចុងក្រោយ: February 26, 2014
• ប្រធានបទ: សីលធម៌សង្គម
• អត្ថបទ: មានបញ្ហា?
• មតិ-យោបល់
សីលធម៌សង្គម - រាជាណាចក្រអច្ឆរិយៈដ៏ស្លូតបូត មានរាស្ត្រម្ចាស់នគរ សុទ្ធសឹងជាពូជអ្នកជា តែបែរជាបាន​ឈាន​មកដល់របត់ថ្មីមួយ ដែលត្រូវបានគេមើលឃើញថា កំពុងរងគ្រោះនឹងការធ្លាក់ចុះនៃសីលធម៌សង្គម សឹង​តែ​និយាយ​ហៅលែងលឺ ជាពិសេសនៅក្នុងអំឡុងពេល និងនៅក្រោយពេលនៃការបោះឆ្នោតសកល ឆ្នាំ​២០១៣។ នោះ គឺការ​ជេរប្រទេស ផ្ដាសា និងការលាបពណ៌គ្នាយ៉ាងសម្បើមដៃ ពីសំណាក់អ្នកគាំទ្រគណបក្ស​នយោបាយម្ខាងៗ។ ម្ខាង​ថាម្ខាងទៀត ជាឆ្កែយួន ឬខ្ញុំកញ្ជះយួន រីឯម្ខាងទៀតចោទម្ខាងខាងនោះថា ជាក្រុម​បង្ក​អសន្ដិសុខ ញុះញង់។ល។និង​។ល។
ធ្ងន់ធ្ងរជាងនេះ ការលាបពណ៌ដែលមិនមានសីលធម៌ក្នុងខ្លួនសោះតែម្ដង ពីសំណាក់ក្រុមអ្នកគាំទ្រម្ខាងៗ គឺ​ការ​ហៅ​ក្រុមអ្នកគាំទ្រស្រីៗ របស់គណបក្សមួយទៀត ជាស្រី«សំផឹង» ស្រី«លក់ខ្លួន» ស្រី«របស់តា» ស្រី«ប្រុស​រាប់​ភ្លេច» ឬស្រី«អស់សាច់»។ល។
ការលាបពណ៌ដែលគ្មានសីលធម៌នេះ ត្រូវបានគេមើលឃើញជាទូទៅ ថាបានកើតមានយ៉ាងសន្ធឹកសន្ធាប់​ទៅ​លើ​តារាស្រីៗ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលក្នុងនោះមានដូចជា កញ្ញា ធី សុវណ្ណថា កញ្ញា ប៉ីប៉ី លី កញ្ញា យ៉ុង ខេមរា​ ដូនជីហ្វេសប៊ុក ឬតារាហ្វេសប៊ុកស្រីផ្សេងទៀត ដែលធ្វើការបញ្ចេញមតិ ពីប្រទេសថៃ កូរ៉េខាងត្បូង និងតៃវ៉ាន់ ជាដើម។ អ្នកខ្លះទៀតរងគ្រោះ រហូតដល់ថ្នាក់ត្រូវគេជេរប្រមាថ ទៅដល់អ្នកមានគុណ និងរងនូវការ​កាត់ត​​រូបភាព ដ៏​ទុយ៌សផងទៀត។
អ្នកស្រី យ៉ោម បុប្ជា ជាសកម្មជនតវ៉ាដីធ្លី ពីសហគមន៍បឹងកក់ និងជាអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកម្នាក់ ដើម្បី​ធ្វើ​ការបញ្ចេញមតិផ្សេងៗ នោះ បានសម្ដែងប្រតិកម្មថា មិនអាចទទួលយកបានឡើយ។ អ្នកស្រីបានចាត់ទុក ការ​ប្រៀប​ធៀបនារីមួយចំនួន ទៅនឹងនារីរកស៊ីផ្លូវភេទ ឬកាត់តរូបភាពមិនគប្បីនោះ ថាជាការប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់សិទ្ធិ​របស់ស្រ្តី ជាពិសេសទៅដល់ស្ត្រី ដែលគ្នាប្រកបរបរទាំងនេះ ដោយបង្ខំចិត្ត ឬមកពីកត្តាសង្គម។
សកម្មជនដីធ្លី និងឧស្សាហ៍ចេញមុខក្នុងការគាំទ្រគណបក្សប្រឆាំងមួយនេះ បានថ្លែងទទួលយកមតិ ឬយោបល់ ដែលធ្វើឡើងក្នុងន័យស្ថាបនានោះ ដោយសារតែអ្នកស្រីទទួលស្គាល់ថា ចិត្តមនុស្សមិនដូចគ្នានោះឡើយ។
នាយិកាប្រតិបត្តិអង្គការយេឌ័រ និងអភិវឌ្ឍន៏កម្ពុជា (GADC) អ្នកស្រី រស់ សុភាព បានហៅការជេរប្រមាថ តាម​បណ្តាញ​ហ្វេសប៊ុកដ៏មានប្រជាប្រិយ ឬការបន្តុចបង្អាក់ស្រ្តីបែបនេះ ថាជាការបង្ហាញពីភាពអសីលធម៌ របស់ក្រុម​អ្នកលេងហ្វេសប៊ុកទាំងនោះ។ អ្នកស្រីបានឆ្លើយតប ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ពួកអ្នកប្រើប្រាស់​បណ្ដាញសង្គមទាំងនោះ គួរតែសម្តែង​ការយល់ស្រប ឬមិនយល់ស្រប ដោយការបញ្ចេញមូលហេតុ​ដោយ​សម​គួរ ដើម្បីបង្ហាញពីភាពថ្លៃថ្នូររបស់ខ្មែរ​អ្នក​សាងអង្គរ។
សូមបញ្ជាក់ដែរថា នៅក្នុងចំណោមការលាបពណ៌គ្នានេះ មានករណីខ្លះបានកើតឡើង សឹងតែថាមិននឹក​ស្មាន​ដល់ និងអាចឲ្យមានគ្រោះថ្នាក់ដល់ជីវិតភ្លាមៗ ដូចជាចោទអ្នកនេះថាជា«គិញ»របស់ម្ខាងនោះជាដើម។ ភស្តុតាង​ស្រាប់​ទាក់ទងនឹងករណីនេះ នៅមិនឆ្ងាយពីច្រមុះនោះទេ ព្រោះនាយកទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ខ្លួនឯងនេះ ធ្លាប់រង​គ្រោះនឹងការលាបពណ៌ របស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំង ខណៈ​ពេលលោក​ចុះទៅធ្វើ​បទយកការណ៍មួយ ពីសកម្មភាពរបស់ក្រុមនេះ។ ប៉ុន្តែជាសំណាងល្អ ដែលនៅ​ប្រទេស​បារាំង ក្រុមអ្នកគាំទ្រ​គណបក្ស​ប្រឆាំងទាំងនោះ នៅខ្លាចរអានឹងច្បាប់បារាំងនៅឡើយ៕
រូបកាត់ត ទាក់ទងនឹងតារាហ្វេសប៊ុក ដែលមានឈ្មោះហៅក្រៅថា «ដូនជីហ្វេសប៊ុក»។
រូបកាត់ត ទាក់ទងនឹង កញ្ញា ប៉ីប៉ី លី។
រូបកាត់ត ទាក់ទងនឹង កញ្ញា យ៉ុង ខេមរា។
Loading...
អត្ថបទទាក់ទង
មតិ-យោបល់
ប្រិយមិត្ត ជាទីមេត្រី,
លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។
លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info
រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...