គេហទំព័រក្រសួងទេសចរណ៍រងការប្លន់ ដើម្បីលក់ថ្នាំ VIAGRA
មកដល់ថ្ងៃនេះ គេហទំព័រ «tourismcambodia.org» របស់ក្រសួងទេសចរណ៍កម្ពុជា មិនទាន់មានសកម្មភាព ត្រឡប់មករកភាពប្រក្រតី បាននៅឡើយ។ គេមិនអាចចូលទៅបើក ឬចូលទៅពិគ្រោះគេហទំព័រនេះបានទេ នៅនាទីនេះ។
ប៉ុន្តែទិន្នន័យថតទុក របស់គេហទំព័ររុករកល្បីៗ ដូចយ៉ាង «Google.com» «Yahoo.com» និង «Bing.com» ជាដើម បានបញ្ជាក់ថា គេហទំព័ររបស់ក្រសួងទេសចរណ៍មួយនេះ បានរងគ្រោះនឹងការវាយប្រហារ តាមបច្ចេកវិទ្យា (ហៅជាភាសាអង់គ្លេស Hack) ដើម្បីយកទៅបង្ហោះសារ លក់ថ្នាំ«Viagra» ដែលគេស្គាល់ថា ជាថ្នាំភ្ញោចតណ្ហា នៅក្នុងការរួមភេទ។
លទ្ធផលថតទុកទាំងនោះ បានបង្ហាញពីរូបសញ្ញា របស់ក្រសួងទេសចរណ៍កម្ពុជា និងអក្សរ «Kingdom Of Wonder» ជាមួយនឹង²បញ្ជីលក់ថ្នាំវីយ៉ាហ្គ្រា» នៅទូទាំងពិភពលោក សម្រាប់ច្រើនប្រទេស ដូចជានៅប្រទេសកាណាដា ឥណ្ឌា ឬនៅប្រទេសអាហ្វ្រិកខាងត្បូង។ សារផ្សព្វផ្សាយនោះ មានសរសេរថែមទៀតថា ”សិទ្ធិឯកជនផ្ដាច់មុខ” និង [...]