គេហទំព័រ​ក្រសួង​ទេសចរណ៍​រង​ការ​ប្លន់ ដើម្បី​​លក់​ថ្នាំ​ VIAGRA

តាំងពីច្រើនថ្ងៃមកហើយ ដែលគេហទំព័ផ្លូវការ «tourismcambodia.org»​ ររបស់ក្រសួងទេសចរណ៍កម្ពុជា ត្រូវបានចោរប្លន់បច្ចេកវិទ្យា ចូលទៅហ៊ែគ (Hack) ហើយបញ្ចូលសារផ្សព្វផ្សាយលក់ថ្នាំ «Viagra» ដែលគេស្គាល់ថា ជាថ្នាំសម្រើបភ្ញោចតណ្ហា។
គេហទំព័រ​ក្រសួង​ទេសចរណ៍​រង​ការ​ប្លន់ ដើម្បី​​លក់​ថ្នាំ​ VIAGRA
គេហទំព័រ «tourismcambodia.org» ដែលស្ថិតក្នុងដំណើរការធម្មតា ក្នុងពេលកន្លងមក។ (រូបថតផ្តិតពីអេក្រង់គេហទំព័រ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ សីហា ២០១៧
  • កែប្រែចុងក្រោយ: August 08, 2017
  • ប្រធានបទ: ប្លន់គេហទំព័រ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មកដល់ថ្ងៃនេះ គេហទំព័រ «tourismcambodia.org» របស់ក្រសួងទេសចរណ៍កម្ពុជា មិនទាន់មានសកម្មភាព ត្រឡប់មករកភាពប្រក្រតី បាននៅឡើយ។ គេមិនអាចចូល​ទៅបើក ឬចូលទៅពិគ្រោះគេហទំព័រនេះបានទេ នៅនាទីនេះ។

ប៉ុន្តែទិន្នន័យថតទុក របស់គេហទំព័ររុករកល្បីៗ ដូចយ៉ាង «Google.com» «Yahoo.com» និង «Bing.com» ជាដើម បានបញ្ជាក់ថា គេហទំព័ររបស់ក្រសួងទេសចរណ៍មួយនេះ បានរងគ្រោះនឹងការវាយប្រហារ តាមបច្ចេកវិទ្យា (ហៅជាភាសាអង់គ្លេស Hack) ដើម្បីយកទៅបង្ហោះសារ លក់ថ្នាំ«Viagra» ដែលគេស្គាល់ថា ជាថ្នាំភ្ញោចតណ្ហា នៅក្នុងការរួមភេទ។

លទ្ធផលថតទុកទាំងនោះ បានបង្ហាញពីរូបសញ្ញា របស់ក្រសួងទេសចរណ៍កម្ពុជា និងអក្សរ «Kingdom Of Wonder» ជាមួយនឹង²បញ្ជីលក់ថ្នាំវីយ៉ាហ្គ្រា» នៅទូទាំងពិភពលោក សម្រាប់ច្រើនប្រទេស ដូចជានៅប្រទេសកាណាដា ឥណ្ឌា ឬនៅប្រទេសអាហ្វ្រិកខាងត្បូង។ សារផ្សព្វផ្សាយនោះ មានសរសេរថែមទៀតថា ”សិទ្ធិឯកជនផ្ដាច់មុខ” និង “ឱសថស្ថានអនឡាញ ដោយមិនចាំបាច់មានវេជ្ជបញ្ជា”។

» គេហទំព័រ «tourismcambodia.org» ដែលកំពុងរងការវាយប្រហារ យកទៅលក់ថ្នាំ «Viagra»៖ 

ប្រធាននាយកដ្ឋានស្ថិតិ នៃក្រសួងទេសចរណ៍ លោក គង់ សុភារក្ស បានថ្លែងទទួលស្គាល់ ការចូលវាយប្រហារ ទៅក្នុងគេហទំព័ររបស់ក្រសួងមួយនេះ និងអះអាងទៀតថា គេហទំព័រខាងលើ ត្រូវបានគេលួចហ៊ែគជាច្រើនដង នៅក្នុងរយៈពេលជិតពីរឆ្នាំមកនេះ។ លោកថា ក្រុមហ៊ុនដែលគ្រប់គ្រងគេហទំព័រនេះ មានពីរ គឺក្រុមហ៊ុន «Red Dot Cambodia» និងក្រុមហ៊ុន «Cybernetics Limited»។

ប៉ុន្តែក្រុមហ៊ុនទាំងពីរខាងលើ មិនអាចទាក់ទង ដើម្បីសុំការអត្ថាធិប្បាយបានទេ ក្នុងពេលភ្លាមៗនេះ។

គេហទំព័ររបស់ក្រសួងទេសចរណ៍ បានក្លាយ​ជាគេហទំព័រ​ចុងក្រោយបង្អស់ របស់រដ្ឋាភិបាលកម្ពុជា ដែលរងការវាយប្រហារ បន្ទាប់ពីគេហទំព័រ របស់អគ្គស្នងការនគរបាលជាតិ និងគេហទំព័រផ្ទាល់ខ្លួន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការវាយប្រហារកន្លងមក ចូលគេហទំព័រទាំងពីរនោះ សុទ្ធតែត្រូវបានរដ្ឋាភិបាលចង្អុលដាក់ ក្រុម«អគតិ» ដែលមាននិន្នការ«ប្រឆាំង»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...