៤ចំណុច នៃអាថ៌កំបាំងថែរក្សាសម្រស់បែបធម្មជាតិ របស់ស្ត្រីបារាំង
- ដោយ: ក. សេងហុង ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៣ មីនា ២០១៤
- កែប្រែចុងក្រោយ: March 04, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបថត តារាស្ត្រីជាជនជាតិបារាំងមួយរូប ដែលលាក់នៅក្នុងធម្មជាតិ។ (រូបថត ឯកសារ)
សម្រស់ - សម្រស់ស្រស់ស្អាត គឺជាផ្នែកមួយយ៉ាងសំខាន់ ជួយឲ្យមនុស្សមានអារម្មណ៏ល្អ និងកាន់តែមានភាពស្រស់ថ្លាឡើងថែមមួយកំរិតទៀត។ ខាងក្រោមនេះជា អាថ៌កំបាំងដែលមានបួនចំណុច នៃការថែរក្សាសម្រស់របស់ស្រ្តីជនជាតិបារាំង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជម្រាបជូនមិត្តអ្នកអានដូចតទៅ។
១. ដឹងពីវិធីសាស្រ្ត នៃការចាយ
ស្រ្តីជនជាតិបារាំង បានដឹងពីប្រភេទនៃទ្រព្យសម្បតិ្តរបស់ពួកគេ និងវិធីប្រើប្រាស់ទៅតាមស្ថានភាពដែលពួកគេមាន ព្រមទាំងធ្វើការចាយវាយ ដោយត្បិតត្បៀតទៅតាមស្ថានភាព និងភាពចាំបាច់របស់វាផងដែរ។ ស្រ្តីបារាំងមិនចូលចិត្តចំណាយប្រាក់ប្រាំអ៊ឺរ៉ូ ដោយគ្រាន់តែចេញទៅក្រៅដើម្បីកាត់សក់នោះទេ។ ពួកគេតែងតែច្នៃប្រឌិតដោយគ្រឿងសំអាងដែលពួកគេមាន ក្នុងការលើកសម្រស់ឲ្យកាន់តែស្អាត ច្រើនជាងការចំណាយលុយនៅខាងក្រៅ ទៅលើរបស់ដែលពួកនាងគិតថាមិនចាំបាច់ ហើយជាពិសេសពួកនាងនឹងចំណេញលុយបានប្រាំអ៊ឺរ៉ូនោះ។
២.បង្កើនភាពរីករាយជាទម្លាប់
អារម្មណ៏ល្អ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ធ្វើឲ្យជីវិតរីករាយ និងសម្រស់កាន់តែស្អាត។ ងួតទឹកយូរ ម៉ាស្សាស្បែក គឺធ្វើឡើងក្នុងន័យព្យាបាលរោគរាងកាយ មិនមែនសម្រាប់ធ្វើឲ្យវាមើលទៅ មានភាពស៊ីវិល័យឡើយ ហើយពួកនាងត្រូវធ្វើជាចំបាច់ សម្រាប់សុខភាពរបស់ខ្លួននាង។ ទោះបីជារវល់យ៉ាងណាក៏ដោយ ពួកនាងតែងតែរករឿងសប្បាយៗ ដាក់ខ្លួនពួកនាងជានិច្ច ព្រោះពួកនាងជឿថា វានឹងជះឥទ្ធិពលវិជ្ជមានដល់រូបរាងរបស់ខ្លួននាង និងសុខមាលភាពផ្ទាល់ខ្លួន។ ពួកនាងមិនគិតថា រូបរាងខាងក្រៅសំខាន់ជាងចិត្តគំនិតខាងក្នុងឡើយ ហើយក៏មិនបណ្តោយឲ្យវាប្រែប្រួល តាមអាយុកាលនោះដែរ។
៣. រីករាយក្នុងការញុំាអាហារល្អៗ
អាហារឆ្ងាញ់ៗ គឺជាមូលដ្ឋានគ្រឹះនៃវប្បធម៌បារាំង ដែលពួកនាងមិនអាចចោលបាន ហើយជាពិសេសស្រ្តីបារាំងតែងតែធ្វើក្នុងកំរិតមធ្យម។ គ្មានស្រ្តីជនជាតិបារាំងណាមួយញុំាតែនំបុ័ង ហ៊េមបាហ្គើរ ឬបង្អែមរាល់ថ្ងៃទេ។ ពួកនាងតែងរកអាហារល្អៗ ផ្សំឡើងពីធម្មជាតិដើម្បីបរិភោគជាប្រចាំ។
៤. ទុកដាក់ខ្លួនតាមបែបធម្មជាតិ
ស្រ្តីជនជាតិបារាំង ចូលចិត្តតុបតែងខ្លួនតាមបែបធម្មជាតិ ទាំងការតុបតែងសក់ ការផាត់មុខជាដើម។ ទោះយ៉ាងណាក៏ដោយ ពួកនាងមិនទុកឲ្យអាយុកាល កំណត់ការរស់នៅរបស់ពួកនាងឡើយ ព្រោះស្ត្រីបារាំងគិតថា អាយុមិនមែនជាមូលហេតុបណ្តាលឲ្យអារម្មណ៏របស់គេឡើយ។ នេះក៏ជាករណីមួយ ដែលធ្វើឲ្យពួកគេនៅតែអាចរក្សាភាពស្រស់ស្អាត និងភាពទាក់ទាញជាដរាប ទោះវ័យរបស់គេ មានការប្រែប្រួលក៏ដោយ៕
លោកស្រី កាឡា ប៊្រុយនី ភិរិយាអតីតប្រធានាធិបតីបារាំង តែលោកស្រីធ្លាប់ជាកំពូលតារាបង្ហាញម៉ូដនិងជាអ្នកចម្រៀងផងដែរ។ (រូបថត ឯកសារ)