បក្ស​ធំៗ​ទាំង​ពីរ នឹង​«ត្រូវ​គ្នា»​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ-​សង្កាត់?

ខណៈគណបក្សទាំងពីរកំពុងជួបចចារគ្នា តាមប្រភពច្បាស់ការណ៍មួយបានទម្លាយឲ្យដឹងថា គណបក្សប្រជាជន​កម្ពុជា និងគណបក្សសង្គ្រោះជាតិ បង្កើតឲ្យមានជំនួនផ្នែកបច្ចេកទេស និងជំនួបផ្សេងៗទៀតនេះ គ្រាន់តែជា​លំអាន​ឆ្ពោះទៅ​រកភាព«ត្រូវ»គ្នា នាពេលខាងមុខតាមអ្វីដែលបានគ្រោងនិងរំពឹងទុកប៉ុណ្ណោះ។ «ជំនួប»ទាំងអស់ ជា​ជំហាន​ឆ្ពោះ​ទៅករការចាប់ដៃគ្នា ចូលរដ្ឋសភាក្រោយការបោះឆ្នោតឃុំ-សង្កាត់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤នាពេល​ខាង​មុខ​នេះរវាងគណបក្សទាំងពីរ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈគណបក្សទាំងពីរកំពុងជួបចចារគ្នា តាមប្រភពច្បាស់ការណ៍មួយបានទម្លាយឲ្យដឹងថា គណបក្សប្រជាជន​កម្ពុជា និងគណបក្សសង្គ្រោះជាតិ បង្កើតឲ្យមានជំនួនផ្នែកបច្ចេកទេស និងជំនួបផ្សេងៗទៀតនេះ គ្រាន់តែជា​លំអាន​ឆ្ពោះទៅ​រកភាព«ត្រូវ»គ្នា នាពេលខាងមុខតាមអ្វីដែលបានគ្រោងនិងរំពឹងទុកប៉ុណ្ណោះ។ «ជំនួប»ទាំងអស់ ជា​ជំហាន​ឆ្ពោះ​ទៅករការចាប់ដៃគ្នា ចូលរដ្ឋសភាក្រោយការបោះឆ្នោតឃុំ-សង្កាត់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤នាពេល​ខាង​មុខ​នេះរវាងគណបក្សទាំងពីរ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - មន្ត្រីច្បាប់ជាន់ខ្ពស់មួយរូប ស្និតនឹងគណបក្សសង្គ្រោះជាតិ លោក រស់ សួរ បានបង្ហើបឲ្យ​ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ដឹងពីសុទិត្ថិនិយម នៃគណបក្សទាំងពីរក្រោយ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ថា មានគោលការណ៍ឆ្ពោះទៅរកប្រយោជន៍ជាតិ និងប្រជាជនជាធំ ក្រោមការបន្ទន់ឥរិយាបទនៃ​គណបក្ស​ប្រជាជន​កម្ពុជា ស្របតាមគោលការណ៍ចំបងនៃគណបក្សសង្គ្រោះជាតិ។

មន្ត្រីក្នុងវ័យជិតសែសិបឆ្នាំ ដែលស្ថិតក្នុងមជ្ឈដ្ឋាននយោបាយកម្ពុជារូបនេះ បានបញ្ជាក់ថា កត្តាបីយ៉ាង​ដែលធ្វើ​ឲ្យ​គណបក្សប្រជាជនកម្ពុជា បន្ទន់ឥរិយាបទនោះរួមមាន៖ ទីមួយ-បញ្ហាសេដ្ឋកិច្ចដែលរាល់ការនាំចេញ និងនាំចូល​មាន​ការបង់ពន្ធថ្លៃ កំណើនអតិផរណាក្នុងស្រុក ប្រាក់ខែមិនអាចឡើងបាន។ ទីពីរ-បញ្ហាទំនាក់ទំនងអន្តរជាតិ ជាមួយនឹង​ការអនុវត្តកិច្ចព្រមព្រៀង២៣ តុលា បង្ហាញពីលិទ្ធិប្រជាធិបតេ្យនៅកម្ពុជា និងទីបី-បញ្ហាការក្រោកឡើងនៃមហាជន។

«ប្រធានបទនៃការត្រូវគ្នា អាស្រ័យលើការបន្ទន់ឥរិយាបទរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីព្រលែងអំណាច ទៅឲ្យប្រជាពលរដ្ឋក្នុងការចូលរួម។ (...) ដំណើរការរលូន ជារដ្ឋាភិបាលស្របច្បាប់ លុះត្រាតែការបោះឆ្នោតនោះ ប្រព្រឹត្តិទៅដោយស្របច្បាប់។»

លោកបានបង្ហើបឲ្យដឹងទៀតថា គណបក្សទាំងពីរនឹងមានកិច្ចព្រមព្រៀងមួយច្បាស់លាស់ ការកំណត់ពេលវេលា​ជាក់លាក់ ក្នុងការបោះឆ្នោតឡើងវិញ (មុនអាណត្តិ) មុននឹងធ្វើការចូលរដ្ឋសភា។ ស្របពេលគ្នានេះ នឹងមានការ​អនុម័ត​លើច្បាប់ទាំងនោះ ដោយគណបក្សទាំងពីរផងដែរ។ តែបើទោះជាមានការត្រូវរ៉ូវគ្នា រហូតចូលទៅ​អង្គុយ​នៅ​ក្នុងរដ្ឋសភាវិញនេះក៏ដោយ ក៏លោក រស់ សួរ បានបញ្ជាក់ថា នោះមិនមែនមានន័យថា​ជាការចែកនូវ​អំណាចគ្នា​នៃ​«អង្គ»នីតិទាំងបី ហើយក៏មិនមែនជាការដាក់«អាណានិគម»លើប្រជាជាតិខ្លួនឯងដែរ។

មិនមានការអះអាងណាមួយផ្សេង ដើម្បីបញ្ជាក់ពីការលើកឡើងខាងលើនេះបាននៅឡើយ ដោយទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ សុំរកជួបសម្ភាសជាមួយមន្រ្តីជាន់ខ្ពស់ នៃគណបក្សទាំងពីរ តែពុំមានអ្នកទទួលទូរស័ព្ទ។

សេចក្ដីប្រកាសថ្ងៃទី៣ ខែមិនា នៃជំនួបលើកទីពីរ រវាងគណកម្មការបច្ចេកទេសចម្រុះ របស់​គណបក្សជាប់​ឆ្នោត​ទាំងពីរ បានឯកភាពគ្នាលើចំណុចពីរធំៗ ការកំណែទម្រង់ពាក់ព័ន្ធនឹងការបោះឆ្នោត និងការ​បង្កើតច្បាប់ ជាពិសេស​បានទទួលស្គាល់ពីភាពចម្រូងចម្រាស ចំពោះដំណើរការបោះឆ្នោត​កាលពីអាណត្តិ​កន្លង​មក។ បើទោះជាគេ​មើល​ឃើញពីការខ្វែងគំនិតគ្នា ទាក់ទងនឹងការបោះឆ្នោតឡើងវិញយ៉ាងណាក៏ដោយ តែគណកម្មការ​ចម្រុះនេះបាន​ព្រម​ព្រៀងថានឹងបន្តពិភាក្សាគ្នានៅថ្ងៃទី១០ ខែមីនា ខាងមុខនេះបន្តទៀត ដែលនឹងក្លាយជាជំនួបលើកទីបី សម្រាប់ដើម​ឆ្នាំ​២០១៤នេះ។

ជាមួយគ្នានេះ បន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតឆ្នាំ២០១៣ ដែលមានអង្គការសមាគមជាសមាជិកប្រមាណជា៤០ បាន​ចេញសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១ ខែមីនា ក៏បានផ្តល់ជាអនុសាសន៍ដល់គណបក្សធំៗទាំងពីរ ឲ្យរៀបចំ​ការ​បោះ​ឆ្នោតមុនអាណត្តិឡើងវិញ យ៉ាងយូរបំផុតនៅបំណាច់ឆ្នាំ២០១៥។ លោក ណៃ វ៉ង់ដា មន្ត្រីមួយរូបពីអង្គការ​សង្គម​ស៊ីវិលមួយក្នុងចំណោមនោះ ធ្លាប់បានប្រាប់ទស្សនាវដ្តីមនោរម្.អាំងហ្វូ ថា សេចក្ដីថ្លែងការណ៍នេះ មាន​គោលដៅ​សម្រាប់​ពន្យល់​ប្រាប់គណបក្សទាំងពីរថា «តើផ្លូវណាដើរទៅត្រឹមត្រូវ ហើយល្អសម្រាប់ប្រជាពលរដ្ឋខ្មែរ៕»

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៣ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...