Posts tagged as "Rambo"

ពេល​ដែល​តួ​អង្គ​«រ៉ាំប៊ូ» បដិសេធ​មិន​ធ្វើការ​ជាមួយ ត្រាំ​...

ពេល​ដែល​តួ​អង្គ​«រ៉ាំប៊ូ» បដិសេធ​មិន​ធ្វើការ​ជាមួយ ត្រាំ​...

ពាក្យចចាមអារាម ដែលចេះតែលេចឮ អស់រយៈពេលជាច្រើនថ្ងៃ មកហើយនោះ បានក្លាយជាការពិត នៅ​ថ្ងៃ​នេះ។ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ដែលទើបនឹងជាប់ឆ្នោតថ្មីថ្មោង ពិតជា​បាន​ផ្ដល់​តំណែង «ដ៏សមគួរ» មួយ សម្រាប់លោក ស៊ីលវេស្ទ័រ ស្តាឡូន (Sylvester Stallone) ដើម្បីឲ្យ​អតីត​កំពូល​តារា​ភាពយន្ដ ដែលសំដែងជាតួឯក ក្នុងរឿង «រ៉ាំប៊ូ (Rambo)» រួបនេះ បានចូលមកធ្វើការ នៅក្នុង​រដ្ឋបាល​របស់លោក។

តំណែងនោះ គឺលោក ស៊ីលវេស្ទ័រ ស្តាឡូន ដែលមានវ័យ៧០ឆ្នាំ នឹងក្លាយជាប្រធាន នៃស្ថាប័ន​មូលនិធិ​អាមេរិកាំង ដែលមានទិសដៅ សម្រាប់​វប្បធម៌​និង​សិល្បៈ ហៅជាភាសាអង់គ្លេស «National Endowment of the Arts»។

ប៉ុន្តែ នៅចំពោះការផ្ដល់តំណែងនោះ តារាភាពយន្ដ ដែលបានក្លាយជា សមិទ្ធិករ និងផលិតកររូបនេះ [...]

ស៊ីលវេស្ទើរ ស្តាឡូន នៅ​ចង់​ធ្វើ​​ជា «រ៉ាមប៊ូ» បន្ត​ទៀត

ស៊ីលវេស្ទើរ ស្តាឡូន នៅ​ចង់​ធ្វើ​​ជា «រ៉ាមប៊ូ» បន្ត​ទៀត

ស៊ីលវេស្ទើរ ស្តាឡូន បាននិយាយនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី​ កាលពីថ្ងៃពុធទី២៨វិច្ឆិកាថា លោកពេញចិត្ត នឹងបន្តដើរតួរសម្ដែង ជា​វីរបុរសក្នុងសង្គ្រាម ដែលមិនដែលចាញ់ មានឈ្មោះថា «រ៉ាមប៊ូ» ហើយនេះជាអ្វី ដែលបានខ្ទាស់ មិនអោយលោកចូលនិវត្តន៍ ក្នុង​ខណៈ​លោក​មានអាយុជ្រេណាស់ដែរហើយ ក្នុងការសម្ដែងតួអង្គនេះ ជាថ្មីទៀតនោះ។


លោក ស៊ីលវេស្ទើរ ស្តាឡូន ក្នុងតួអង្គជា ចន រ៉ាមប៊ូ ក្នុងរឿង រ៉ាមប៊ូ ទីបួន។ រូបថតភាពយន្ត។

លោក ស៊ីលវេស្ទើរ ស្តាឡូន (Sylvester Stallone) បានពន្យល់អ្នកកាសែត យ៉ាងដូច្នេះថា «រ៉ាមប៊ូ (Rambo) ជាមូលហេតុដែល​ធ្វើ​អោយខ្ញុំ នៅមិនទាន់ចូលនិវត្តន៍។ ខ្ញុំឃើញថាជននេះ មិនចង់វិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញទេ។ ជននេះត្រូវការសង្គ្រាម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...