ទូរស័ព្ទទំនើប អិលជី អូទីមឺសជីប្រូ (Optimus G Pro) នឹងបង្ហាញខ្លួននៅអាមេរិក
ទូរស័ព្ទទំនើបថ្មីមួយនេះ របស់ក្រុមហ៊ុនអិលជី (LG) នឹងចាប់ផ្តើមបង្ហាញខ្លួនដំបូងក្នុង ប្រទេសកូរ៉េ។ ទូរស័ព្ទអូទីមឺស ជីប្រូ (Optimus G Pro) ដែលមានអេក្រង់ទំហំ៥.៥អ៊ីញ នឹងចេញលក់លើទីផ្សារពិភពលោក ចន្លោះពីខែមេសា ទៅខែមិថុនា។
ក្រុមហ៊ុនអិលជី ត្រៀមបញ្ចេញទូរស័ព្ទថ្មីដ៏ទំនើប មកប្រកួតក្នុងទីផ្សារដែរ។
វាជាសម្ភារះដាក់តាមខ្លួនថ្មីមួយ ដែលត្រូវបានគេហៅថា «ផាប្លិត (phablets)» ដោយពួកវាមានលក្ខណៈជាទូរស័ព្ទ និងជាផ្នែកមួយចំនួននៃក្ដាបញ្ជា (tablet)។ ហើយត្រូវបានគេស្គាល់ថា មានសមត្ថភាពប្រហាក់ប្រហែល ទៅនឹង ស៊ាមស៊ុង កាឡាក់ស៊ី នូត២ (Samsung Galaxy Note II)។
លក្ខណះទូទៅនៃ អិលជី ឧបទីមឺស ជីប្រូ
ក្រុមហ៊ុនអិលជីនៅលើកនេះ [...]