ទូរស័ព្ទទំនើប អិលជី អូទីមឺសជីប្រូ (Optimus G Pro) នឹង​បង្ហាញ​ខ្លួន​នៅ​អាមេរិក

វាជាសម្ភារះដាក់តាមខ្លួនថ្មីមួយ ដែលត្រូវបានគេហៅថា «ផាប្លិត (phablets)» ពួកវាមានផ្នែកជាទូរស័ព្ទ និងជាផ្នែកនៃក្ដាបញ្ជា (tablet)។ ហើយត្រូវបានគេស្គាល់ថា មានសមត្ថភាពប្រហាក់ប្រហែល ទៅនឹង ស៊ាមស៊ុង កាឡាក់ស៊ី នូត២ (Samsung Galaxy Note II)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទូរស័ព្ទទំនើបថ្មីមួយនេះ របស់ក្រុមហ៊ុនអិលជី (LG) នឹងចាប់ផ្តើមបង្ហាញខ្លួនដំបូងក្នុង ប្រទេសកូរ៉េ។ ទូរស័ព្ទអូទីមឺស ជីប្រូ (Optimus G Pro) ដែលមានអេក្រង់ទំហំ៥.៥អ៊ីញ នឹងចេញលក់លើទីផ្សារពិភពលោក ចន្លោះពីខែមេសា ទៅខែមិថុនា។


ក្រុមហ៊ុនអិលជី ត្រៀមបញ្ចេញទូរស័ព្ទថ្មីដ៏ទំនើប មកប្រកួតក្នុងទីផ្សារដែរ។

វាជាសម្ភារះដាក់តាមខ្លួនថ្មីមួយ ដែលត្រូវបានគេហៅថា «ផាប្លិត (phablets)» ដោយពួកវាមានលក្ខណៈជាទូរស័ព្ទ និងជា​ផ្នែកមួយចំនួននៃក្ដាបញ្ជា (tablet)។ ហើយត្រូវបានគេស្គាល់ថា មានសមត្ថភាពប្រហាក់ប្រហែល ទៅនឹង ស៊ាមស៊ុង កាឡាក់ស៊ី នូត២ (Samsung Galaxy Note II)។

លក្ខណះទូទៅនៃ អិលជី ឧបទីមឺស ជីប្រូ

ក្រុមហ៊ុនអិលជីនៅលើកនេះ បានធ្វើឲ្យពិភពលោកមានការឆ្ងល់យ៉ាងខ្លាំង ដោយសារការបង្ហាញ ផលិតផលថ្មីៗទាំងនេះ តែមិនបានបង្ហាញពីភាពលំអិត របស់ពួកវា អោយបានច្រើនទេ។

ទូរស័ព្ទទំនើបនេះ ប្រតិបត្តិការដោយប្រព័ន្ធមេ អេនដ្រយ ៤.១.២ (Android 4.1.2) ហើយដើរជាមួយនឹងប្រូសេស៊័រ ១.៧ ជីកាអ៊ែក (1.7 GHz Quad-Core Qualcomm Snapdragon 600 ) ជាមួយនឹងទំហំចងចាំប្រចាំកាយ ២ជីកាបៃ (2 GB of RAM)។ ហើយ​មានអង្គចងចាំបន្ងែម ៣២ជីកាបៃ (32 GB storage) និងមានទីកន្លែង សំរាប់បន្ថែមកាតមីក្រូអេសឌី (microSD) ផង។

អូទីមឺស ជីប្រូ មានអេក្រង់ទំហំ ៥.៥អ៊ីញ និងអាចបង្ហាញរូបភាពបានក្នុងទំហំ ១៩២០ x ១០៨០ ភិចស៊ែល ហើយមាន​កំរិត​នៃភាពម៉ត់របស់វា ៤០០ភីភីអាយ ភិចស៊ែល (400ppi pixel)។

លក្ខណះផ្សេងទៀតគឺ វាមានម៉ាស៊ីនថតរូបខាងក្រោយ ដែលអាចចាប់រូបបានដល់ទៅ ១៣ម៉េកាភិចស៊ែល និងកាម៉ារ៉ាមុខ ២.៤ម៉េកាភិចស៊ែល។ ក្នុងកំឡុងពេលប្រើប្រាស់ វាអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចថតវីដេអូ ទាំងម៉ាស៊ីនថតរូបខាងមុខ និង​ខាងក្រោយក្នុងពេលតែមួយបាន។ លក្ខណៈពិសេសមួយទៀត មានឈ្មោះថា វីអរ ផាណូរ៉ាម៉ា (VR Panorama) ដែល​នឹង​អនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចមើលបានមួយជុំពេញ ៣៦០ដឺក្រេ។

ជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលទំហំថ្មដ៏ធំរបស់ទូរស័ព្ទពាក់កណ្ដាលក្ដាបញ្ជានេះ មានរង្វាស់រហូតទៅដល់ ៣១៤០ មីលី អំពែម៉ោង (3,140mAh)។ ចំណុះដ៏ធំនេះ នឹងធ្វើឲ្យមានភាពងាយស្រួល ក្នុងការបំលាស់ប្តូរ យកទៅតាមខ្លួន និងជាងនេះ​ទៅទៀត អ្នកប្រើប្រាស់អាចសាកបញ្ចូលថ្ម តាមប្រព័ន្ធគ្មានខ្សែរបាន។

គេរំពឹងថា ទូរស័ព្ទនឹងអាចទទួលបច្ចេកវិទ្យារលកធាតុអាកាសថ្មី ឈ្មោះ ៤ជី (4G - បច្ចេកវិទ្យាដែលប្រើ ក្នុងពេលបច្ចុប្បន្ន 3G ឬ 3G+ ) និងមានប្រព័ន្ធភ្ជាប់គ្មានខ្សែរដទៃទៀត ដូចជា វាយហ្វាយ (Wi-Fi), ប្លូធូស (Bluetooth) និងជីភីអេស (GPS) នោះជាដើម។

ក្រុមហ៊ុនអិលជីមិនបានផ្តល់ភាព ជាក់លាក់ណាមួយថា តើនៅពេលណា ឬកន្លែងណា ដែល ឧបទីមឺស ជីប្រូ នឹងបង្ហាញ​ខ្លួននោះទេ ប៉ុន្តែពួកគេសន្យាថា វានឹងចេញផ្សាយនៅក្រៅប្រទេស កូរ៉េ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ brighthand
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...