សង្គមស៊ីវិល ៖ តំណាងរាស្ត្រ គួរ​តែ​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ពិភាក្សា​ច្បាប់

លោក សុន ឆ័យ តំណាងរាស្រ្តមកពីបក្សប្រឆាំង ត្រូវបានប្រធានរដ្ឋសភា បញ្ឈប់ការពិភាក្សាភ្លាមៗ ដោយលើកឡើងថាតំណាងរាស្រ្តភាគច្រើន បានឯកភាពយល់ព្រមរួចហើយ ដោយបញ្ជាក់ថាលោក សុន ឆ័យ មិនអាច «ធ្វើការអត្ថាធិប្បាយបន្ថែមទេ ព្រោះបានអត្ថាធិប្បាយច្រើន ក្នុងពេលពិភាក្សានេះ»។ ការហាមប្រាមនេះធ្វើឡើង ក្រោយពីលោកសុន ឆ័យ បានលើកពីគោលការណ៍ ការពារចំពោះប្រយោជន៍សាធារណៈ ការពារប្រយោជន៍ប្រជាពលរដ្ឋ ការពារបរិដ្ឋានព្រៃឈើ ទាក់ទងនឹង ការកសាងទំនប់វារីអគ្គិសនីសេសាន២ ក៏ដូចជាមិនឲ្យមានការកាត់ចោល លើមាត្រាមួយចំនួន ដែលការពារប្រយោជន៍ ដល់មន្ត្រីរាជការស៊ីវិល ពិសេសមាត្រាពាក់ព័ន្ធនឹងប្រាក់បៀវត្ស និងអត្ថប្រយោជន៍បន្ថែម សម្រាប់ការស្នាក់នៅ ការធ្វើដំណើរ ថ្លៃប្រេងសាំង របស់មន្ត្រីរាជការដែលមានប្រាក់បៀវត្សទាប ចំពោះសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ ទីបំផុត រដ្ឋសភាដែលមានតំណាងរាស្រ្ត មកពីគណៈបក្សកាន់អំណាចអនុម័ត និងទាត់ចោលនូវការជំទាស់ របស់បក្សប្រឆាំង ដោយសម្លេងលើសលុប៨៥លើ៩៥។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: February 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សង្គមស៊ីវិលរិះគន់រដ្ឋសភា ដែលបិទសិទ្ធិ អ្នកតំណាងរាស្ត្រ មិនឲ្យធ្វើការជជែកពិភាក្សា លើសេចក្តីព្រាងច្បាប់ ឬលើ​វិសោធនកម្មលើច្បាប់នានា មុននឹងធ្វើការអនុម័ត។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ MONOROOM.info photo/ O.Vary។

លោក សុន ឆ័យ តំណាងរាស្រ្តមកពីបក្សប្រឆាំង ត្រូវបានប្រធានរដ្ឋសភា បញ្ឈប់ការពិភាក្សាភ្លាមៗ ដោយលើកឡើងថា​តំណាងរាស្រ្តភាគច្រើន បានឯកភាពយល់ព្រមរួចហើយ ដោយបញ្ជាក់ថាលោក សុន ឆ័យ មិនអាច «ធ្វើការអត្ថាធិប្បាយ​បន្ថែមទេ ព្រោះបានអត្ថាធិប្បាយច្រើន ក្នុងពេលពិភាក្សានេះ»។

ការហាមប្រាមនេះធ្វើឡើង ក្រោយពីលោកសុន ឆ័យ បានលើកពីគោលការណ៍ ការពារចំពោះប្រយោជន៍សាធារណៈ ការពារប្រយោជន៍ប្រជាពលរដ្ឋ ការពារបរិដ្ឋានព្រៃឈើ ទាក់ទងនឹង ការកសាងទំនប់វារីអគ្គិសនីសេសាន២ ក៏ដូចជា​មិន​ឲ្យ​មានការកាត់ចោល លើមាត្រាមួយចំនួន ដែលការពារប្រយោជន៍ ដល់មន្ត្រីរាជការស៊ីវិល ពិសេសមាត្រា​ពាក់ព័ន្ធនឹង​ប្រាក់​បៀវត្ស និងអត្ថប្រយោជន៍បន្ថែម សម្រាប់ការស្នាក់នៅ ការធ្វើដំណើរ ថ្លៃប្រេងសាំង របស់មន្ត្រីរាជការដែលមាន​ប្រាក់​បៀវត្សទាប ចំពោះសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។ ទីបំផុត រដ្ឋសភាដែលមានតំណាងរាស្រ្ត មកពីគណៈបក្សកាន់​អំណាចអនុម័ត និងទាត់ចោលនូវការជំទាស់ របស់បក្សប្រឆាំង ដោយសម្លេងលើសលុប៨៥លើ៩៥។

លោកសុន ឆ័យ បានបន្តរថា តាមនីតិវិធីរបស់រដ្ឋសភា ភាគីទាំងពីរ (បក្សប្រឆាំង និងបក្សកាន់អំណាច) ត្រូវផ្តល់សេចក្តី​សង្ខេបពីជំហររបស់ខ្លួន មុនការពិភាក្សាចាប់ផ្តើម តែចំណុចនេះរដ្ឋសភាមិនបានអនុវត្តទេ។ លោកបន្តថា កន្លងមក លោក​មិនធ្លាប់ឃើញ មានការបញ្ឈប់ការពិភាក្សាពីមុនមកទេ «បន្ទាប់ពីការលើកឡើង នូវទស្សនៈទូទៅរបស់យើង ប្រធាន​រដ្ឋសភាបានសម្រេច មិនឲ្យធ្វើការពិភាក្សា ហើយបោះឆ្នោត លើសេចក្តីព្រាងច្បាប់ទាំងនោះ ដោយឲ្យតំណាងរាស្ត្រ​លើកដៃគាំទ្រ»។ លោកមានការព្រួយបារម្មណ៍ ពីសេចក្តីសម្រេចក្នុងការដកចេញ នូវនីតិវិធីនៃអង្គនីតិប្បញ្ញត្តិរបស់រដ្ឋសភា មុននឹងធ្វើការពិភាក្សាលើច្បាប់ លើសេចក្តីព្រាងច្បាប់ ឬក៏លើវិសោធនកម្មច្បាប់ណា។

លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការនិចហ្វិច យល់ថា សភាមានបទបញ្ជាផ្ទៃក្នុង ដែលបទបញ្ជានេះ មិន​អនុញាតិឲ្យក្រុមតំណាងរាស្ត្រ មានសម្លេងតិច ធ្វើការជជែក វែកញែកពិភាក្សា។ លោកបន្តថា ការធ្វើដូចនេះ នាំឲ្យមាន​ការអន់ថយទៅវិញទេ និងអាចប៉ះពាល់ដល់អភ័យឯកសិទ្ធិ របស់អ្នកតំណាងរាស្រ្ត។ «តំណាងឲ្យប្រជាពលរដ្ឋ គួរតែមាន​ឱកាសក្នុងការបញ្ចេញមតិ។»

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង បានលើកឡើងថា ការអនុម័តច្បាប់​នៅ​រដ្ឋសភា គេគាំទ្រចំពោះសម្លេងភាគច្រើន ដូចក្នុងប្រទេសប្រជាធិបតេយ្យ គេយល់ថាសម្លេងភាគច្រើនត្រូវតែឈ្នះ តែ​ក៏​គេ​ស្តាប់ និងគោរពចំពោះសម្លេងភាគតិចដែរ តើសម្លេងនេះមានអ្វីប្លែក? មានអំណះអំណាងអ្វីខ្លះ?។ លោកន្តថា តំណាង​រាស្រ្ត​ទាំងអស់ គេមានគោលដៅតែមួយ ជួយដល់សង្គមជាតិ ជួយដល់ប្រជាពលរដ្ឋទាំងមូល មិនយកការចាញ់ឈ្នះ ទៅលើការ​ប្រកាន់បក្សនោះទេ។ លោកបន្តថា «បើយើងធ្វើច្បាប់ ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ហេតុអ្វីបានជាយើង​មិន​ព្រមស្វែងយល់ អំពីបញ្ហាប្រជាពលរដ្ឋ ឲ្យបានស៊ីជម្រៅជាមុនសិន មុននឹងយើងធ្វើការអនុម័ត្រ។ តែបើយើងធ្វើច្បាប់មួយ គ្រាន់តែដាក់កំរិត ឬមិនគិតពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ តើសភាគិតពីប្រយោជន៍ របស់ប្រជាពលរដ្ឋដែរឬអត់?»

ចំពោះលោក ងួន ញិល អនុប្រធានទីមួយនៃរដ្ឋសភា ក៏បានឡើងការពារសេចក្តីសម្រេច របស់ប្រធានរដ្ឋសភា ដោយ​ថ្លែង​ថា ប្រធានរដ្ឋសភាមានឆន្ទានុសិទ្ធិ ក្នុងការដឹកនាំ ការជជែកពិភាក្សា តាមដែលប្រធានយល់ថា «ស័ក្តិសម» ដោយសម្រេច​អះអាងថា ការលើកឡើងរបស់តំណាងរាស្រ្តបក្សប្រឆាំង មានលក្ខណៈ«គ្រប់គ្រាន់»ហើយ។ គាំទ្រនឹងមតិខាងលើ លោក ជាម យៀប តំណាងរាស្ត្រ គណបក្សប្រជាជនបានបញ្ជាក់ថា ប្រធារដ្ឋសភាមាន«ឆន្ទានុសិទ្ធិគ្រប់គ្រាន់» អនុញាតិ ឬមិន​អនុញាតិ អាស្រ័យលើប្រធានសភាយល់ឃើញ។ ចំនុចនេះ លោក យង់ គឹមអេង បានសង្កត់ធ្ងន់ថា «សម្លេងបក្ស​ណា​ក៏ដោយ ឲ្យតែលើកឡើងសមស្របត្រឹមត្រូវ សម្រាប់សភាធ្វើការពិចារណា គេនឹងធ្វើការពិចារណា នេះជាកត្តាសំខាន់ ការធ្វើបែបនេះ ជាការបង្ហាញពីការទទួលខុសត្រូវ ការគិតគូពីផលប្រយោជន៍របស់ប្រជាពលរដ្ឋ។»

សូមបញ្ជាក់ថា ប្រធានរដ្ឋសភាក្នុងនីតិកាលទីបួន សម័យប្រជុំលើកទី៩ លោក ហេង សំរិន បានបញ្ឈប់ភ្លាមៗ មិន​អនុញ្ញាតិ​ឲ្យ សមាជិកតំណាងរាស្រ្តមកពីគណៈបក្សប្រឆាំង ធ្វើការជជែកពិភាក្សានោះទេ ក្នុងការបោះឆ្នោតអនុម័ត លើសេចក្តីព្រាង​ច្បាប់ពីរ កាលពីថ្ងៃទី១៥ ខែកុម្ភៈនេះ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...