នៅជប៉ុន ត្រី«ថុនក្រហម» មួយក្បាលតម្លៃ១,៨លានដុល្លា (វីដេអូ)
ត្រី«ថុនក្រហម»នេះ មានទម្ងន់ ២២២គីឡូក្រាម ត្រូវបានគេដេញថ្លៃលក់ដាច់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងតម្លៃ១,៨ លានដុល្លា (១៥៥,៤លានយ៉េន ត្រូវជា ១,៣៨លានអ៊ឺរ៉ូ)។ បើគិតមកតម្លៃក្នុងការកាប់លក់រាយវិញ គេត្រូវចំណាយប្រាក់ក្នុងតម្លៃ ៨២០០ដុល្លា (ប្រមាណជា៦០០០អ៊ឺរ៉ូ) ដើម្បីទិញបានសាច់ត្រីមួយដុំ ទម្ងន់មួយគីឡូក្រាម។
លោក គីយ៉ូស្សី គីមួរ៉ា ម្ចាស់ភោជនីយដ្ឋាន ស៊ូស៊ី ជប៉ុនដ៏ល្បី។ AFP PHOTO / Yoshikazu TSUNO
ត្រីដែលមានទំហំធំគួរសម នេសាទចេញពីផ្នែកខាងជើង នៃប្រទេសជប៉ុន ត្រូវបានទិញដោយ លោក គីយ៉ូស្សី គីមួរ៉ា (Kiyoshi Kimura) ម្ចាស់ភោជនីយដ្ឋានជាច្រើន ដែលមានជំនាញខាងមុខម្ហូប ស៊ូស៊ី (Sushi ម្ហូបជប៉ុនដែលផ្សំជាមួយត្រីថុនឆៅ)។ លោក [...]