អាសិណល ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតខោអាវកីឡាថ្មី ភូម៉ា
កិច្ចព្រមព្រៀងថ្មីនេះ អាចនឹងឃើញលោក អាសិង វ៉ិងកឺ (Arsene Wenger) ចំណាយលុយដ៏ធំនៅរដូវក្តៅខាងមុខ ដែលមានកញ្ចប់ទឹកប្រាក់ ៧០លានផោន ដើម្បីទិញដូរកីឡាករមួយចំនួន នៅរដូវកាលថ្មី។
រូបសញ្ញារបស់ ក្រុមបាល់ទាត់អាសិណល់ និងក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា ភូម៉ា។
ក្រុមកាំភ្លើងធំ អាសិណល (Arsenal) បានយល់ព្រមចុះកិច្ចសន្យាក្នុងតម្លៃមួយខ្ពស់បំផុត នៃបាល់ទាត់អង់គ្លេស ជាមួយនឹងក្រុមហ៊ុនផលិតអាវ ភូម៉ា (Puma)។
ពួកគេបានព្រមព្រាងគ្នា ក្នុងតម្លៃ ៣០លានផោន ក្នុងរយះពេល១ឆ្នាំ ហើយកិច្ចសន្យាមានរយះពេល ៥ឆ្នាំ បើគិតជាទឹកប្រាក់សរុប មានប្រមាណជា ១៧០លានផោន។
តម្លៃនៃការព្រងព្រាងគ្នានេះ មានចំនួនច្រើនជាង ក្រុមលីវើភូល (Liverpool) ដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន វ៉ារៀ (Warrior) ក្នុងតម្លៃ ២៥លានផោន [...]