ចែកសណ្ដែកដីនៅមុខហាងលក់ខោអាវធំៗ ដើម្បីកម្មករខ្មែរ
កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន សមាគមមួយឈ្មោះ «achACT» ក្នុងប្រទេសប៊ែលហ្សិក និងបណ្ដាញយុទ្ធនាការ «លាងសម្អាតសម្លៀកបំពាក់ (ជាភាសាដើម Schone Kleren និងជាភាសាអង់គ្លេស Clean Clothes)» នៅក្នុងប្រទេសហូឡង់ បានធ្វើការបរិហារ ពីស្ថានភាពដែលកម្មករកាត់ដេរ នៅក្នុងទ្វីបអាស៊ី។ ក្រុមសកម្មជន របស់សមាគមទាំងពីរ បានលើកឡើងយកមកនិយាយ នូវការដួលសន្លប់ និងការក្អួតចង្អោរ ដែលមានលក្ខណៈជាក្រុម របស់ក្រុមកម្មករខ្មែរ ក្នុងរយៈពេលចុងក្រោយនេះ នៅក្នុងរោងចក្រជាច្រើន ក្នុងប្រទេសកម្ពុជា។
លោក ហ្សង់ម៉ាក ឆូតដ្រុង (Jean-Marc Caudron) អ្នកទទួលខុសត្រូវ ខាងកិច្ចការបន្ទាន់របស់សមាគម «achACT» បានថ្លែងឲ្យដឹងថា៖ «ដោយសាររដ្ឋាភិបាលកម្ពុជា មិនទទួលខុសត្រូវ លើបញ្ហាទាំងនេះ [...]