ព្រឹកនេះ ក្រុងព្យុងយ៉ាងសាកគ្រាប់បែកនុយក្លេអ៊ែរលើកទី៦
នៅថ្ងៃអាទិត្យនេះ ប្រទេសជប៉ុនមុនគេ បានជឿជាក់ថា ការរញ្ជួយដីដែលទំនងជាបានកើត នៅក្នុងទឹកដីកូរ៉េខាងជើង គឺជាការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។ ហើយនេះ គឺជាការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ លើកទី៦ហើយ របស់របបកុម្មុយនីស្ដកូរ៉េ រាប់ចាប់តាំងពីការសាកល្បង លើកទីមួយ ក្នុងឆ្នាំ២០០៦នោះមក។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) បានថ្លែង នៅពេលចេញពីកិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ ឲ្យដឹងថា៖ «បើតាមការត្រួតពិនិត្យទិន្និន័យ ដែលទទួលបាន យើងសន្និដ្ឋានថា វាជាការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ»។
ក្នុងពេលជាមួយគ្នានេះ ក្រសួងការពារជាតិជប៉ុន ក៏បានដាក់ពង្រាយយន្ដហោះយោធា ចំនួន៣គ្រឿង ដើម្បីកំណត់មើលពីជាតិវិទ្យុសកម្ម ដែលអាចរាលដាល មកដល់ទឹកដីជប៉ុន។
ប្រសិនជាកូរ៉េខាងជើង «បានសម្រេចធ្វើជាថ្មី នូវការសាកល្បងនុយក្លេអ៊ែរ វាពិតជាមិនអាចទទួលយកបានទេ» [...]