នេះ ជាក្រុមបាល់ទាត់ដែលដុតរោលរាលបំផុត នៅរ៉ូស្ស៊ី
ស្ត្រីបង្ហាញម៉ូដ ដែលចូលរួមថតបញ្ចេញក្បាច់ទាំងនោះ មានចំនួន១១នាក់ ដូចទៅនឹងចំនួនកីឡាករ ដែលត្រូវចូលទាត់ដំបូង នៅក្នុងការប្រកួតបាល់ទាត់នីមួយៗ។
តែសុំកុំច្រឡំ ថានាងទាំងនេះ ជាក្រុមកីឡាករបាល់ទាត់ស្ត្រីឲ្យសោះ។ ពួកនាងៗ គ្រាន់តែជាតារារូបស្រស់ ដែលបានទទួលយល់ព្រម ជាមួយទស្សនាវដ្ដី «Playboy» ប្រចាំក្នុងប្រទេសរ៉ូស្ស៊ី ដើម្បីថតរូប ដ៏ដុតរោលរាល សម្រាប់បង្កើត ជាក្រុមបាល់ទាត់មួយឡើងប៉ុណ្ណោះ។
ទស្សនាវដ្តីនេះ បានសរសេរជូនដំណឹង ជាមួយនឹងរូបថតទាំងនេះថា៖ «ដូចអ្នកទាំងអស់គ្នា ប្រហែលជាបានដឹងហើយ នៅពេលចាប់ផ្ដើមព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ទស្សនាវដ្ដី "" បានសម្រេចចូលរួម ក្នុងស្មារតីបាល់ទាត់ ដោយបានបង្កើតឡើង នូវក្រុមបាល់ទាត់របស់ខ្លួនឡើងដែរ។ [...]