នេះ ជា​ក្រុម​បាល់ទាត់​ដែល​ដុត​រោលរាល​បំផុត នៅ​រ៉ូស្ស៊ី

តបតាមការអំពាវនាវ របស់ទស្សនាវដ្ដី «Playboy» ប្រចាំក្នុងប្រទេសរ៉ុស្ស៊ី ស្ត្រីបង្ហាញម៉ូដជាច្រើន បានថតរូបបញ្ចេញក្បាច់ នៅក្នុងកីឡដ្ឋាន ដែលត្រូវទទួលការប្រកួត នៃព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ឆ្នាំ២០១៨។
នេះ ជា​ក្រុម​បាល់ទាត់​ដែល​ដុត​រោលរាល​បំផុត នៅ​រ៉ូស្ស៊ី
នាងៗស្រស់ប្រិមប្រិយ បានយល់ព្រមថតឲ្យទស្សនាវដ្ដី «Playboy» ដើម្បីបង្កើតជាក្រុមបាល់ទាត់មួយឡើង។ (រូបថត Playboy)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៨ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 20, 2018
  • ប្រធានបទ: សម្ផស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ត្រីបង្ហាញម៉ូដ ដែលចូលរួមថតបញ្ចេញក្បាច់ទាំងនោះ មានចំនួន១១នាក់ ដូចទៅនឹងចំនួនកីឡាករ ដែលត្រូវចូលទាត់ដំបូង នៅក្នុង​ការប្រកួត​បាល់ទាត់​នីមួយៗ។

តែសុំកុំច្រឡំ ថានាងទាំងនេះ ជាក្រុមកីឡាករបាល់ទាត់ស្ត្រី​ឲ្យសោះ។ ពួកនាងៗ គ្រាន់តែជាតារារូបស្រស់ ដែលបានទទួលយល់ព្រម ជាមួយទស្សនាវដ្ដី «Playboy» ប្រចាំក្នុងប្រទេសរ៉ូស្ស៊ី ដើម្បីថតរូប ដ៏ដុតរោលរាល សម្រាប់បង្កើត ជាក្រុមបាល់ទាត់​មួយឡើង​​ប៉ុណ្ណោះ។

ទស្សនាវដ្តីនេះ បានសរសេរជូនដំណឹង ជាមួយនឹងរូបថតទាំងនេះថា៖ «ដូចអ្នកទាំងអស់គ្នា ប្រហែលជាបានដឹងហើយ នៅពេលចាប់ផ្ដើមព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ទស្សនាវដ្ដី "" បានសម្រេចចូលរួម ក្នុងស្មារតីបាល់ទាត់ ដោយបានបង្កើតឡើង នូវក្រុមបាល់ទាត់របស់ខ្លួនឡើងដែរ។ ក្រុមបាល់ទាត់ទាំងនេះ ប្រមូលផ្ដុំដោយស្ត្រីក្លាហានៗ មានពោរពេញ ដោយលក្ខណៈកីឡា និងក្ដៅរោលរាល។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...