ប្រគល់​ខ្លួន​ឲ្យ​រួមរ័ក្ស១២​ម៉ោង ប្រសិន​ឈីលី​ប្រកួត​ឈ្នះ​អេស្ប៉ាញ

នៅពេលដែលក្រុមបាល់ទាត់ ឈីលី ប្រកួតឈ្នះក្រុមអូស្ត្រាលី ក្នុងពិន្ទុ៣-១ នោះ តារាស្រីស្រស់ជាតិ ឈីលី ម្នាក់​បានសន្យារួចហើយ នឹងប្រគល់ខ្លួនឲ្យអ្នកផង អាច«បបោសអង្អែល-រួមរ័ក្ស»ជាមួយនាង ក្នុងរយៈពេល ៨ម៉ោង។ ប៉ុន្តែនៅមុនពេលក្រុមបាល់ទាត់ឈីលី ជិតចូលប្រកួតជាមួយនឹងក្រុមអេស្ប៉ាញ ម្ចាស់ជើងឯកពិភពលោកឆ្នាំ​២០១០​នោះ តារាស្រីដដែលបានចេញមកសន្យាសារជាថ្មី ថានឹងប្រគល់ខ្លួនឲ្យ«បបោសអង្អែល-រួមរ័ក្ស» ទៅ​នរណា​ដែល​ស្រឡាញ់ចូលចិត្តនាង ក្នុងរយៈពេល១៦ម៉ោង ក្នុងករណី ឈីលី ឈ្នះ អេស្ប៉ាញ។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៦ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេលដែលក្រុមបាល់ទាត់ ឈីលី ប្រកួតឈ្នះក្រុមអូស្ត្រាលី ក្នុងពិន្ទុ៣-១ នោះ តារាស្រីស្រស់ជាតិ ឈីលី ម្នាក់​បានសន្យារួចហើយ នឹងប្រគល់ខ្លួនឲ្យអ្នកផង អាច«បបោសអង្អែល-រួមរ័ក្ស»ជាមួយនាង ក្នុងរយៈពេល ៨ម៉ោង។ ប៉ុន្តែនៅមុនពេលក្រុមបាល់ទាត់ឈីលី ជិតចូលប្រកួតជាមួយនឹងក្រុមអេស្ប៉ាញ ម្ចាស់ជើងឯកពិភពលោកឆ្នាំ​២០១០​នោះ តារាស្រីដដែលបានចេញមកសន្យាសារជាថ្មី ថានឹងប្រគល់ខ្លួនឲ្យ«បបោសអង្អែល-រួមរ័ក្ស» ទៅ​នរណា​ដែល​ស្រឡាញ់ចូលចិត្តនាង ក្នុងរយៈពេល១៦ម៉ោង ក្នុងករណី ឈីលី ឈ្នះ អេស្ប៉ាញ។


នាង ម៉ាឡេន ដូល តារាភាពយន្ដកូនជ្រូក របស់ប្រទេស ឈីលី។ (រូបថត ទ្វីសធើរ)

បាល់ទាត់ពិភពលោក -  ពីមុនមក តារាសម្ដែងស្រីូបនេះ នាង ម៉ាឡេន ដូល (Marlen Doll) គ្រាន់តែបានល្បី​នឹង​ជំនាញខាង កុនកូនជ្រូក (X) ជាតិ ឈីលី ដែលគេមិនសូវស្គាល់ប៉ុណ្ណោះ។ មិនសូវស្គាល់ ព្រោះថា បើគ្រាន់តែ​ជា​តួ​សម្ដែងកុនកូនជ្រូក គ្មាននរណាម្នាក់គិតថា នាងចាំបាច់ត្រូវធ្វើការបូជាខ្លួន ទៅឲ្យបណ្ដាជនឈីលី ទូទាំងប្រទេស នៅពេលដែលក្រុមបាល់ទាត់ខ្លួន បានប្រកួតឈ្នះនោះទេ។

ដើម្បីប៉ុន្តែចាប់តាំងពីសប្ដាហ៍កន្លងមក រហូតមកទល់នឹងពេលនេះ បណ្ដាញផ្សព្វផ្សាយទាំងឡាយ នៅបណ្ដាប្រទេស​អាមេរិក​ឡាទីន មិនបានខកខានក្នុងការបង្ហូទឹកប៊ិចរបស់ខ្លួន ដើម្បីនិយាយពីនាងឡើយ ជាពិសេសនៅពេល​ដែល​រឿងហេតុដែល​ចេញ​ផ្សាយពីនាង ក៏ចេះតែកើតមាន ជាបន្តបន្ទាប់នោះថែមទៀត។

នៅថ្ងៃព្រហស្បត្តិ៍ ទី១២ ខែមិថុនា សប្ដាហ៍មុន នាងបានសន្យាម្ដងហើយ ថាបើក្រុមបាល់ទាត់ ឈីលី ប្រកួតឈ្នះ ក្រុម​អូស្ត្រាលី នាងនឹងប្រគល់ខ្លួនឲ្យអ្នកចូលចិត្តតាមដាននាង ធ្វើការបបោសអង្អែល រួមរ័ក្សភិសម័យ ក្នុងរយៈពេល​៨​ម៉ោង។ ប៉ន្តែនៅពេលនេះ នៅមុនការប្រកួតរវាង ឈីលី និងអេស្ប៉ាញ បានចាប់ផ្ដើមធ្វើនៅថ្ងៃពុធនេះ តារាភាពយន្ដ​កូនជ្រូករូបនេះ បានដាក់បន្ថែមដើមទុន​យ៉ាងច្រើនទ្វេដង ជាថ្មីទៀត។ នោះគឺប្រគល់ខ្លួនឲ្យធ្វើការ«រួមរ័ក្សភិសម័យ» ក្នុងរយៈពេល១៦ម៉ោង ប្រសិនក្នុងករណី«ឈីលី ឈ្នះ អេស្ប៉ាញ»។

នាងបានផ្សាយនៅលើ ទំព័រទ្វីសធើរ ផ្លូវការរបស់នាង កាលពីថ្ងៃទី១៦ ខែមិថុនានេះថា បើករណី ក្រុមបាល់ទាត់ ឈីលី វាយបំបាក់ ក្រុមបាល់ទាត់ អេស្ប៉ាញ បាននោះ នាងនឹងប្រគល់ខ្លួនឲ្យរួមរ័ក្ស សម្រាប់រយៈពេល១៦ ម៉ោង ដោយមិនសម្រាក ទៅឲ្យអ្នកតាមដានចូលចិត្តនាង។ ហើយសាររបស់នាងនេះ ត្រូវបានមនុស្សចែកផ្សាយបន្ត ប្រមាណជាជាងមួយសែនដង ក្នុងរយៈពេល១ថ្ងៃប៉ុណ្ណោះ។

នៅពេលក្រុមបាល់ទាត់ ឈីលី បានឈ្នះក្រុម អូស្ត្រាលី នោះ នាងបានធ្វើឲ្យគេឃើញថា នាងបានគោរពទៅតាមអ្វី ដែលនាងបានសន្យានោះមែន។ មនុស្សជាច្រើន បានតម្រង់ជួរនៅក្នុងគេហដ្ឋានរបស់នាង ហើយរូបថតជាច្រើន ត្រូវ​បានផ្សាយពេញបណ្ដាញសង្គម។ ជាការពិតហើយ អ្វីដែលនាងធ្វើនេះ អាចជួយឲ្យនាងបានល្បីយ៉ាងឆាប់រហ័ស មិន​មែននៅត្រឹមតែប្រទេសឈីលីទេ តែនៅទូទាំងពិភពលោក។ បញ្ហាសំខាន់នៅត្រង់ថា នៅពេលនេះគណនី ទ្វីសធើរ​ របស់នាង ត្រូវបានផ្អាក បើកលែងបានជាបន្តទៀត ទំនងជាមកពីអ្វីដែលនាងធ្វើ បានខុសពីលក្ខត្តិកៈរបស់គេហទំព័រ​សង្គម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...