វាយកំទេចភេរវជន? លុចហ្សំប៊ួរ ប្រើទាហានតែ២នាក់ប៉ុណ្ណោះ!
គ្មាននរណានឹកស្មានដល់ទេ នៅពេលដែលគេបានអានអត្ថបទ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានបារាំង (APF) កាលពីថ្ងៃព្រហស្បត្តិ៍ ដែលបានអះអាងជាអាថ៌ថា កងកម្លាំងរបស់ប្រទេសលុចហ្សំប៊ួរ ដែលបញ្ជូនទៅប្រទេសម៉ាលី នឹងកើនឡើងដល់ពីរនាក់ ខណៈការបញ្ជូនលើកមុន មានចំនួន១នាក់។ ដំណឹងនេះ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម នៅក្នុងប្រទេសនានា នាទ្វីបអ៊ឺរ៉ុបខាងលិច ផ្ទុះសំណើចសើចកាច់ក កាច់ស្រង់។
អ្នកខ្លះខំប្រឹងសួរទៅ AFP វិញថា តើព័ត៌មាននេះ ពិតឬទេ ឬជាព័ត៌មានដែលមានប្រភេទចំអក? រីឯអ្នកខ្លះដែលយល់ថា មិនមែនជារឿងកុហកនោះ បានសរសេរសើចសប្បាយ ដាក់គ្នាទៅវិញទៅមកថា៖ «គ្រាន់តែឮសូរទាហាន លុចហ្សំប៊ួរ តើក្រុមភេរវជនណាមួយ ដែលមិនញ៉ាក់សាច់?»
ឆ្លើយតបជាមួយនឹងសារព័ត៌មានលុចហ្សំប៊ួរ ជាភាសាបារាំង «L'Essentiel» អ្នកនាំពាក្យក្រសួងការពារជាតិ របស់ប្រទេសលុចហ្សំប៊ួរ បានចេញមុខ [...]