ចិន​ចង់​ពង្រាយ​កងទ័ព​មួក​ខៀវ នៅ​ក្នុង​ប្រទេស​ម៉ាលី

អ្នកទទួលខុសត្រូវម្នាក់របស់អង្គការសហប្រជាជាតិ បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍ទី២៣ខែមេសា ថាប្រទេសចិនមាន​បំណងចង់បញ្ជូនទ័ពរបស់ខ្លួន ទៅបំពេញបេសកកម្មថ្មីមួយ ដើម្បីរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី។ ក្រុមនិយមអ៊ីស្លាមបានកាន់កាប់ផ្នែកខាងជើងនៃប្រទេសនេះ តែត្រូវបានរុញច្រានដោយ​កងទ័ព​នៃប្រទេសបារាំង ដែលបានធ្វើតាំងពីខែមករាកន្លងមក។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: May 24, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកទទួលខុសត្រូវម្នាក់របស់អង្គការសហប្រជាជាតិ បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍ទី២៣ខែមេសា ថាប្រទេសចិនមាន​បំណងចង់បញ្ជូនទ័ពរបស់ខ្លួន ទៅបំពេញបេសកកម្មថ្មីមួយ ដើម្បីរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី។ ក្រុមនិយមអ៊ីស្លាមបានកាន់កាប់ផ្នែកខាងជើងនៃប្រទេសនេះ តែត្រូវបានរុញច្រានដោយ​កងទ័ព​នៃប្រទេសបារាំង ដែលបានធ្វើតាំងពីខែមករាកន្លងមក។


ទាហ៊ាននៃប្រទេសមួយនៅទ្វីបអាហ្វ្រិក ពាក់មួកខៀវរបស់អ.ស.ប។

អ្នកនាំពាក្យមួយរូប នៃយុទ្ធនាការថែរក្សាសន្តិភាព ប្រចាំឲ្យអង្គការសហប្រជាជាតិ លោកអង់ឌ្រេ មីឆែល អែស៊ួនហ្គូ បាន​ប្រកាសប្រាប់សារព័ត៌មានអេភីថា អង្គការពិភពលោកបានទទួលនូវកិច្ចសន្យា និងជំនួយពីសំណាក់ប្រទេស​មួយចំនួន​នៅក្នុងពិភពលោក ក្នុងនោះមានប្រទេសចិនដែរ។

អ្នកទទួលខុសត្រូវ និងអ្នកការទូតរបស់អង្គការពិភពលោក ដែលបានលាក់មិនបញ្ចេញឈ្មោះ បាននិយាយថា ចិនទំនង​ជាមានបំណងចង់បញ្ជូន កងកម្លាំងវិស្វកម្មស៊ីវិល ប្រមាណជា១៥០នាក់ ហើយថានឹងបញ្ជូននូវកងទ័ពមួកខៀវ បន្ថែម​ផ្សេងទៀត។

ក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ បានអនុញ្ញាតឲ្យមានការបង្កើតកងកម្លាំងសម្រាប់ថែរក្សាសន្តិភាព ប្រមាណជា១១២០០នាក់ នៅប្រទេសម៉ាលី ចាប់ពីថ្ងៃទី០១កក្កដាខាងមុខនេះតទៅ ដើម្បីជំនួសកងកម្លាំងនៃបណ្ដា​ប្រទេសនៅទ្វីបអាហ្វ្រិក ដែលបានដាក់ពង្រាយរួចមកហើយ៕

---------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...