បើកអោយចូលគោរពព្រះវិញ្ញាណក្ខន្ធ ជាសាធារណៈ តែបដិសេធមេបក្សប្រឆាំង
បណ្ដាជនអ្នកគោរពស្រឡាញ់ អង្គព្រះមហាវីរក្សត្រ ព្រះបាទនរោត្ដម សីហនុ ដែលមានបំណងចង់ចូលទៅថ្វាយគាវរកិច្ចចុងក្រោយ នៅចំពោះព្រះម្ឈូសារ អាចដាក់ពាក្យសុំមកព្រះបរមរាជវាំង ចាប់តាំងពីថ្ងៃទី២៦ខែតុលានេះតទៅ។
អ្នកស្ដាយស្រណោះ អតីតព្រះមហាក្សត្រ នៅមុខព្រះបរមរាជវាំង។ រូបថត nbcnews.com។
ប្រជាជនខ្មែរជាច្រើនពាន់នាក់ ដែលមានមកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា បានប្រមូលគ្នាមកជួបជុំយ៉ាងសម្បើម គិតចាប់តាំងពីថ្ងៃដំបូង ដែលអតីតព្រះមហាក្សត្រ ទ្រង់សោយទីវង្គត់នៅទីក្រុងប៉េកាំងប្រទេសចិន ហើយនៅតែបន្ដ កាន់ព្រះមរណទុក្ខដដែលនេះ រហូតដល់បីខែក្រោយ បើទោះជារយះពេល៧ថ្ងៃ នៃការកាន់ព្រះមរណទុក្ខជាផ្លូវការ បានបញ្ចប់រួចហើយក៏ដោយ។ ហើយពួកគេអាចដាក់ពាក្យសុំមកព្រះបរមរាជវាំង [...]