បើកអោយ​ចូល​គោរព​​ព្រះ​វិញ្ញាណក្ខន្ធ ជា​សាធារណៈ តែ​បដិសេធ​មេ​បក្ស​ប្រឆាំង

ប្រជាជនខ្មែរជាច្រើនពាន់នាក់ ដែលមានមកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា បានប្រមូលគ្នាមកជួបជុំយ៉ាងសម្បើម គិត​ចាប់តាំងពីថ្ងៃដំបូង ដែលអតីតព្រះមហាក្សត្រ ទ្រង់សោយទីវង្គត់នៅទីក្រុងប៉េកាំងប្រទេសចិន ហើយនៅតែបន្ដ កាន់​ព្រះមរណទុក្ខដដែលនេះ រហូតដល់បីខែក្រោយ បើទោះជារយះពេល៧ថ្ងៃ នៃការកាន់ព្រះមរណទុក្ខជាផ្លូវការ បានបញ្ចប់​រួចហើយក៏ដោយ។ ហើយពួកគេអាចដាក់ពាក្យសុំមកព្រះបរមរាជវាំង ចាប់តាំងពីថ្ងៃទី២៦តុលានេះតទៅ ដើម្បីចូលទៅ​ថ្វាយ​គាវរកិច្ចជាចុងក្រោយម្ដងទៀត នៅចំពោះព្រះសុវណ្ណម្ឈូសារ នៅក្នុងព្រះបរមរាជវាំង។ លោកញឹក ប៊ុនឆៃ មន្រ្តីរាជា​និយមម្នាក់ស្និតនឹងព្រះបរមរាជវាំង ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធាននៃគណកម្មាធិការជាតិ រៀបចំព្រះរាជពិធីបុណ្យ​ព្រះបរមសព បានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍ថា «ពួកគាត់អាចដាក់ពាក្យសុំ ចូលរួមព្រះមរណទុក្ខ ដោយមានបញ្ជាក់​ពី​អាស័យដ្ឋានផ្ទាល់ខ្លួន និងបំណងថាចង់ទៅថ្វាយបង្គុំតែម្នាក់ឯង ឬមានគ្នាច្រើន។ យើងនឹងរៀបចំម៉ោងពេល ដើម្បីធ្វើ​កម្មវិធីនេះជូនទៅពួកគាត់។» លោកបានបន្ថែមថា ពួកគាត់ម្នាក់ៗ មានសេរីភាពគ្រប់គ្រាន់ ក្នុងការដាក់ពាក្យសុំនេះ ហើយមានអាទិភាពដូចៗគ្នា ដោយបានសង្កត់ធ្ងន់ថា «យើងមិនអាចអនុញ្ញាតិ អោយមនុស្សចេញចូលស្រេចនឹងចិត្ត ដោយហេតុថា នឹងអាចធ្វើអោយគ្មានសណ្ដាប់ធ្នាប់ ក្នុងព្រះបរមរាជវាំង»។
Loading...
  • ដោយ: ដ. កែវ
  • កែប្រែចុងក្រោយ: October 27, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្ដាជនអ្នកគោរពស្រឡាញ់ អង្គព្រះមហាវីរក្សត្រ ព្រះបាទនរោត្ដម សីហនុ ដែលមានបំណងចង់ចូលទៅថ្វាយគាវរកិច្ច​ចុងក្រោយ នៅ​ចំពោះព្រះម្ឈូសារ អាចដាក់ពាក្យសុំមកព្រះបរមរាជវាំង ចាប់តាំងពីថ្ងៃទី២៦ខែតុលានេះតទៅ។


អ្នកស្ដាយស្រណោះ អតីតព្រះមហាក្សត្រ នៅមុខព្រះបរមរាជវាំង។ រូបថត nbcnews.com។

ប្រជាជនខ្មែរជាច្រើនពាន់នាក់ ដែលមានមកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា បានប្រមូលគ្នាមកជួបជុំយ៉ាងសម្បើម គិត​ចាប់តាំងពីថ្ងៃដំបូង ដែលអតីតព្រះមហាក្សត្រ ទ្រង់សោយទីវង្គត់នៅទីក្រុងប៉េកាំងប្រទេសចិន ហើយនៅតែបន្ដ កាន់​ព្រះមរណទុក្ខដដែលនេះ រហូតដល់បីខែក្រោយ បើទោះជារយះពេល៧ថ្ងៃ នៃការកាន់ព្រះមរណទុក្ខជាផ្លូវការ បានបញ្ចប់​រួចហើយក៏ដោយ។ ហើយពួកគេអាចដាក់ពាក្យសុំមកព្រះបរមរាជវាំង ចាប់តាំងពីថ្ងៃទី២៦តុលានេះតទៅ ដើម្បីចូលទៅ​ថ្វាយ​គាវរកិច្ចជាចុងក្រោយម្ដងទៀត នៅចំពោះព្រះសុវណ្ណម្ឈូសារ នៅក្នុងព្រះបរមរាជវាំង។ លោកញឹក ប៊ុនឆៃ មន្រ្តីរាជា​និយមម្នាក់ស្និតនឹងព្រះបរមរាជវាំង ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធាននៃគណកម្មាធិការជាតិ រៀបចំព្រះរាជពិធីបុណ្យ​ព្រះបរមសព បានប្រាប់កាសែតភ្នំពេញប៉ុស្ដិ៍ថា «ពួកគាត់អាចដាក់ពាក្យសុំ ចូលរួមព្រះមរណទុក្ខ ដោយមានបញ្ជាក់​ពី​អាស័យដ្ឋានផ្ទាល់ខ្លួន និងបំណងថាចង់ទៅថ្វាយបង្គុំតែម្នាក់ឯង ឬមានគ្នាច្រើន។ យើងនឹងរៀបចំម៉ោងពេល ដើម្បីធ្វើ​កម្មវិធីនេះជូនទៅពួកគាត់។» លោកបានបន្ថែមថា ពួកគាត់ម្នាក់ៗ មានសេរីភាពគ្រប់គ្រាន់ ក្នុងការដាក់ពាក្យសុំនេះ ហើយមានអាទិភាពដូចៗគ្នា ដោយបានសង្កត់ធ្ងន់ថា «យើងមិនអាចអនុញ្ញាតិ អោយមនុស្សចេញចូលស្រេចនឹងចិត្ត ដោយហេតុថា នឹងអាចធ្វើអោយគ្មានសណ្ដាប់ធ្នាប់ ក្នុងព្រះបរមរាជវាំង»។

ភ្លាមៗនេះ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានខិតខំស្វែងរក ការបញ្ជាក់បន្ថែមពីមន្រ្តី ក្នុងគណកម្មាធិការជាតិ រៀបចំ​ព្រះរាជពិធីបុណ្យព្រះបរមសព ដើម្បីអោយដឹង ថាតើពលរដ្ឋអ្នកដែលមានបំណង ចង់ចូលទៅថ្វាយគាវរកិច្ច ចុងក្រោយ​នេះ នឹងត្រូវដាក់ពាក្យ ចូលទៅតាមណា? ចូលទៅព្រះបរមរាជវាំង ផ្ទាល់តែម្ដង ឬយ៉ាងណា? តែនៅមិនទាន់ រកចម្លើយ​បាន​នៅឡើយ ដោយពួកគាត់ភាគច្រើនសុទ្ធតែជាប់រវល់។ ជាពិសេសសំរាប់ប្រជាពលរដ្ឋ មកពីខេត្ត ឬភូមិស្រុកដាច់​ស្រយ៉ាល ដែលគ្នាមិនចេះអក្សរ និងខ្លះទៀតមិនចេះសរសេរពាក្យសុំជាផ្លូវការ ពួកគាត់បានសម្ដែងនូវទឹកចិត្ត​ព្រួយបារម្ភ​ប្រាប់ ទស្សនាវដ្ដីថា ពួកគាត់មិនដឹងថាត្រូវធ្វើយ៉ាងដូចម្ដេចនោះទេ។

សូមបញ្ជាក់ឡើងវិញថា នៅថ្ងៃទី២៣តុលា ដែលជាថ្ងៃចុងក្រោយ នៃការកាន់ព្រះមរណទុក្ខជាផ្លូវការ បណ្ដាជនប្រមាណ​ជា ១០០ ០០០នាក់ បានកែនប្រមូលគ្នាសារជាថ្មីទៀត មកកាន់មុខព្រះបរមរាជវាំង កន្លែងដែលមានព្រះសង្ឃនិមន្ដ​មកពី​គ្រប់​ទិសទី ចំនួនប្រមាណជា ១០ ០០០អង្គ បានមកសូត្រថ្វាយព្រះធម៌ដល់ព្រះបរមសព ដោយមានទាំងព្រះរាជវត្តមាន របស់សម្ដេចម៉ែ នរោត្តម មុនីនាថ សីហនុ និងព្រះមហាក្សក្រ ព្រះបាទនរោត្តម សីហមុនីផង ដែលទ្រង់បានយាងចុះមក​ចូលរួមជាមួយបណ្ដាជនទាំងនោះ ដើម្បីប្រារព្ធព្រះរាជពិធីនោះដែរ។


ទិដ្ឋភាពនៃក្រុមមនុស្ស យ៉ាងកកកុញ នៅមុខព្រះបរមរាជវាំង ថ្ងៃទី២៣តុលា។ រូបថត Fainegreenwood។

នៅក្នុងសប្ដាហ៍នៃការកាន់ទុក្ខ ពោរពេញដោយ វិបយោគដ៏ធំធេងសំរាប់ប្រជារាស្រ្តខ្មែរ គេបានសង្កេតមានព្រឹត្តិការណ៍​ប្លែកៗជាច្រើន បានកើតឡើង ដែលក្នុងនោះ រួមមានទាំងការឃើញព្រះភ័ក្ររបស់អតីតព្រះមហាក្សត្រ នៅក្នុងព្រះច័ន្ទ​នោះ​​ផង។ នៅមុខព្រះបរមរាជវាំងដដែល បណ្ដាជនចំនួន ២៣៣នាក់បានដួលសន្លប់ ដោយអស់កំលាំង និងការប្រជ្រៀត​គ្នា ខណៈដែលបណ្ដាជន ប្រមាណជា ៣ ៨០០នាក់ផ្សេងទៀត ត្រូវបានទទួលព្យាបាលដោយ ក្រុមគ្រូពេទ្យ។

នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចែក​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ​ដល់​ប្រជាពលរដ្ឋ នៅ​ខេត្ត​កំពង់ឆ្នាំងថា រដ្ឋាភិបាលកំពុងរៀបចំគម្រោង ​ធ្វើ​រូប​សំណាក​របស់​អតីត​ព្រះមហាក្សត្រ តែថាកំពុង​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​យ៉ាង​ម៉ត់ចត់ ដោយត្រូវរងចាំព្រះរាជឱការ​ផ្ទាល់ ពី​ព្រះមហាក្សត្រ​ និងហ្លួងម៉ែជាមុនសិន។

ដោយឡែក លោកសម​ រង្សី មេដឹកនាំគណបក្សប្រឆាំង ដែលនិរទ្ទេសខ្លួនពីទោសឃុំខ្លួនចំនួន១៤ឆ្នាំ របស់តុលាការ​ក្រុង​ភ្នំពេញ​ ហើយបានទៅរស់ក្នុងទីក្រុងប៉ារីស បានផ្ញើរសំបុត្រចំនួនបីដង ទៅលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សុំចូល​មក​កម្ពុជា ដើម្បីគោរព​ព្រះ​វិញ្ញាណក្ខន្ធចុងក្រោយ តែត្រូវបានបដិសេធដោយរដ្ឋាភិបាលទាំងបីលើក។ នៅក្នុងការផ្សាយរបស់​វិទ្យុអាស៊ី​សេរី​​ នៅថ្ងៃទី២៧តុលានេះ បាននិយាយពីមូលហេតុ​ដែលរដ្ឋាភិបាលបដិសេធមិនអោយ មេដឹកនាំប្រឆាំង​រូប​នេះ​ចូលមក​ក្នុងស្រុក មានជាអាថ៌ «លោក សម រង្ស៊ី កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អន្តរជាតិ គាប​សង្កត់​ប្រទេស​កម្ពុជា» និងថា «លោក សម រង្ស៊ី ធ្លាប់​អះអាង​ថា លោក​មិន​ចង់​ពិភាក្សា​នឹង​លោក ហ៊ុន សែន ដោយ​លោក​នឹង​ទៅ​ពិភាក្សា​ នឹង​មេ​ដឹកនាំ​វៀតណាម ដែល​ជា​មេ​របស់​លោក ហ៊ុន សែន វិញ»។ តែរាល់មូលហេតុអស់ទាំងនេះ ត្រូវបាន​លោកយឹម សុវណ្ណ អ្នក​នាំ​ពាក្យ​ និង​ជា​តំណាង​រាស្ត្រគណបក្ស សម រង្ស៊ី ចាត់​ទុក​ថា ​ជា​លេស​ថ្មី​មួយ​ទៀត ដើម្បី​រារាំង​លោក សម រង្ស៊ី មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣៕

---------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...