ប្រេស៊ីលធ្លាក់ចំណាត់ថ្នាក់ដល់លេខ២២ ក្នុងតារាងបាល់ទាត់ពិភពលោក
ក្រុមម្ចាស់ផ្ទះបាល់ទាត់ពិភពលោក ប្រេស៊ីលបានធ្លាក់ចំណាត់ថ្នាក់ នៅក្នុងតារាងបាល់ទាត់ពិភពលោក (FIFA world rankings) ដល់កំរិតទាបបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៏ម្សិលមិញ។ ក្រុមម្ចាស់ជើងឯកបាល់ទាត់ពិភពលោក៥សម័យកាលមួយនេះ បានធ្លាក់ពីចំណាត់ថ្នាក់លេខ៣ ទៅកាន់លេខ២២វិញ។
ក្រុមអ្នកគាំទ្រកីឡាបាល់ទាត់ជម្រើសជាតិ របស់រប្រទេសប្រេស៊ីល។
ក្នុងរយះពេល១៥ឆ្នាំចុងក្រោយនេះ ប្រេស៊ីលជាក្រុមមួយ ដែលតែងតែមានលំដាប់នៅក្នុងចំណោមក្រុមខ្លាំងផ្សេងៗទៀត លើកំពូលតារាង ទោះមិនទទួលបានចំណាត់ថ្នាក់លេខ១ ក៏មិនសូវក្រោមចំណាត់ថ្នាក់លេខ៦ដែរ។ ប៉ុន្តែកាលពីឆ្នាំមុន ក្រុមស៊ាំបាមួយនេះ បានធ្លាក់ពីចំណាត់ថ្នាក់លេខ៦ ទៅកាន់លេខ១១ម្តង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ [...]