ប្រេស៊ីល​ធ្លាក់​ចំណាត់​ថ្នាក់​​ដល់លេខ​២២ ក្នុង​តារាង​បាល់​ទាត់​ពិភពលោក

ក្រុមម្ចាស់ផ្ទះបាល់ទាត់ពិភពលោក ប្រេស៊ីលបានធ្លាក់ចំណាត់ថ្នាក់ នៅក្នុងតារាងបាល់ទាត់ពិភពលោក (FIFA world rankings) ដល់កំរិតទាបបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៏ម្សិលមិញ។ ក្រុមម្ចាស់​ជើងឯកបាល់ទាត់ពិភពលោក៥សម័យកាលមួយនេះ បានធ្លាក់ពីចំណាត់ថ្នាក់លេខ៣ ទៅកាន់លេខ២២វិញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: June 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមម្ចាស់ផ្ទះបាល់ទាត់ពិភពលោក ប្រេស៊ីលបានធ្លាក់ចំណាត់ថ្នាក់ នៅក្នុងតារាងបាល់ទាត់ពិភពលោក (FIFA world rankings) ដល់កំរិតទាបបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៏ម្សិលមិញ។ ក្រុមម្ចាស់​ជើងឯកបាល់ទាត់ពិភពលោក៥សម័យកាលមួយនេះ បានធ្លាក់ពីចំណាត់ថ្នាក់លេខ៣ ទៅកាន់លេខ២២វិញ។


ក្រុមអ្នកគាំទ្រកីឡាបាល់ទាត់ជម្រើសជាតិ របស់រប្រទេសប្រេស៊ីល។

ក្នុងរយះពេល១៥ឆ្នាំចុងក្រោយនេះ ប្រេស៊ីលជាក្រុមមួយ ដែលតែងតែមានលំដាប់នៅក្នុងចំណោមក្រុមខ្លាំងផ្សេងៗទៀត លើកំពូលតារាង ទោះមិនទទួលបានចំណាត់ថ្នាក់លេខ១ ក៏មិនសូវក្រោមចំណាត់ថ្នាក់លេខ៦ដែរ។ ប៉ុន្តែកាលពីឆ្នាំមុន ក្រុមស៊ាំបាមួយនេះ បានធ្លាក់ពីចំណាត់ថ្នាក់លេខ៦ ទៅកាន់លេខ១១ម្តង កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ ហើយ​នោះ​ជាចំណាត់ថ្នាក់មួយ ដែលពួកគេគិតថាជាចំណាត់ថ្នាក់អាក្រក់បំផុត។

ក្រុមរបស់លោក ល្វីសហ្វីលីប ស្ករឡារី (Luis Felipe Scolari- គ្រូបង្វឹកប្រេស៊ីល) ពេលនេះ បានជាប់កំណត់​ត្រាថ្មី​មួយ​ទៀត​ហើយ ហើយជាកំណត់ត្រាដ៏អាម៉ាស់បំផុតរបស់ក្រុមជម្រើសជាតិប្រេស៊ីល។

ប្រេស៊ីល មិនដែលបានលេងក្នុងការប្រកួតប្រជែងធំៗទេ គិតចាប់តាំងពីការបរាជ័យក្រុមប៉ារ៉ាហ្គាយ ដោយបាល់ពិន័យ​ប៉េណាល់ទី ក្នុងការប្រកួតពានរង្វាន់ ខបអាមេរិខា (Cop America) វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ នាប្រទេសអាស្សង់ទីន កាលពី​២ឆ្នាំមុនរួចមក។

ចាបតាំងពីពេលនោះមក ប្រេស៊ីលលេងតែលក្ខណៈមិត្តភាពទេ ហើយការប្រកួតមិត្តភាពចុងក្រោយរបស់គេ ធ្វើបាន​ត្រឹម​ស្មើ ២-២ ជាមួយក្រុមអង់គ្លេស នៅក្នុងកីឡាដ្ឋានម៉ារ៉ាកាណា (Maracana) ទឹកដីខ្លួនឯង។

• ចំណាត់ថ្នាក់ក្រុមបាល់ទាត់ពិភពលោកកំពូលទាំង២៥ក្រុម ដែលចេញកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៣នេះ មានដូចតទៅ៖
១. អេស្ប៉ាញ,
២. អាឡឺម៉ង់,
៣. អាស្សង់ទីន,
៤. ក្រូអាត,
៥. ហូឡង់,
៦. ព័រទុយហ្គាល់,
៧. កូឡុំប៊ី,
៨. អ៊ីតាលី,
៩. អង់គ្លេស,
១០. អេក្វាឌើ,
១១. រុស្ស៊ី,
១២. ប៊ែលស្សិក,
១៣. អាយរីខូស,
១៤. ស្វីស,
១៥. បូសនៀ,
១៦. ក្រិក,
១៧. ម៉ិសិកូ,
១៨. បារាំង,
១៩. អ៊ុយរ៉ាហ្គាយ,
២០. ដិនម៉ាក,
២១. ហ្គាណា,
២២. ប្រេស៊ីល,
២៣. ម៉ាលី,
២៤. សាធារណរដ្ឋឆែក,
២៥. ឈីលី៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...