ខំ​តែ​សរសើរ ...ឥឡូវ​របូត​កិច្ច​សន្យា ជា​តារា​បង្ហាញ​មូដ​វិញ​បាត់!

អាជីពថ្មីថ្មោងរបស់នាង អាសែល ដែស្ពើជឺឡែរ (Axelle Despiegelaere) បានកើតមកហើយ តែក៏រលាយទៅវិញ ដូចក្ដីសុបិន្ដក្នុងពេលរាត្រី។ តារាបង្ហាញម៉ូដ ដែលបានប្រឡូកក្នុងអាជីពនេះ ដោយសារបានទៅហ៊ោរបាល់ នៅក្នុង​កីឡាដ្ឋាននៃប្រទេសប្រេស៊ីល នៅពេលក្រុមបាល់ទាត់ប៊ែលហ្សិក ជួបនឹងក្រុមអាមេរិក។ សហគ្រាស​គ្រឿង​សម្អាង​របស់បារាំង ប្រចាំនៅប្រទេសប៊ែលហ្សិក បានលប់កិច្ចសន្យាជាមួយនាង អាសែល ចោលវិញ ដោយសារតែរូបថត​មួយសន្លឺក ដែលបង្កឲ្យមានភាពកក្រើក នៅតាមបណ្ដាញអ៊ិនធើណែត។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១២ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាជីពថ្មីថ្មោងរបស់នាង អាសែល ដែស្ពើជឺឡែរ (Axelle Despiegelaere) បានកើតមកហើយ តែក៏រលាយទៅវិញ ដូចក្ដីសុបិន្ដក្នុងពេលរាត្រី។ តារាបង្ហាញម៉ូដ ដែលបានប្រឡូកក្នុងអាជីពនេះ ដោយសារបានទៅហ៊ោរបាល់ នៅ​ក្នុង​កីឡាដ្ឋាននៃប្រទេសប្រេស៊ីល នៅពេលក្រុមបាល់ទាត់ប៊ែលហ្សិក ជួបនឹងក្រុមអាមេរិក។ សហគ្រាស​គ្រឿង​សម្អាង​របស់បារាំង ប្រចាំនៅប្រទេសប៊ែលហ្សិក បានលប់កិច្ចសន្យាជាមួយនាង អាសែល ចោលវិញ ដោយសារ​តែរូបថត​មួយសន្លឺក ដែលបង្កឲ្យមានភាពកក្រើក នៅតាមបណ្ដាញអ៊ិនធើណែត។


នាង អាសែល ដែស្ពើជឺឡែរ ក្នុងសំលៀកបំពាក់ងូតទឹក។ (រូបថតហ្វេសប៊ុក)

បាល់ទាត់ពិភពលោក - សារព័ត៌មានអង់គ្លេស The Independent បានឲ្យដឹងថា សហគ្រាសផលិតគ្រឿងកែ​សម្ផស្ស និងគ្រឿងក្រអូបបារាំង ប្រចាំនៅប្រទេសប៊ែលហ្សិក ដែលមានយីហោ ឡូរ៉េអាល់ (L'Oréal) បានលប់​កិច្ចសន្យាជាមួយ អាសែល ចេញវិញ បន្ទាប់ពីការរិះគន់ជាច្រើន បានធ្វើទៅលើស្រីស្រស់ច្រឡឹង តាមរយៈ​រូប​ថត​មួយសន្លឹក ដែលបានផ្សាយនៅលើបណ្ដាញសង្គម។ រូបថតនោះ បានបង្ហាញកញ្ញា អាសែល ដែស្ពើជឺឡែរ អង្គុយ​នៅជិតសាកសពរបស់សត្វមួយក្បាល ដែលទំនងជាបានស្លាប់ដោយសារការប្រម៉ាញ់។

កាលពីប៉ុន្មានអាទិត្យមុន ស្រីស្អាតជាតិអាមេរិកាំងមួយរូប បានរងនូវការរិះគន់ម្ដងហើយ ជាមួយនឹងរូបថត​ប្រហាក់​ប្រហែលគ្នានេះ ជាពិសេសពីសំណាក់ក្រុមអ្នកការពារបរិស្ថាន។ ដូច្នេះរូបថតមួយសន្លឹកទៀត របស់​នាង អាសែល ដែលថតនៅជិតសត្វស្លាប់ មិនពិបាកនឹងធ្វើឲ្យ បណ្ដាអ្នកប្រើប្រាស់បណ្ដាញអ៊ិនធើណែត កាត់​យល់នោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ មានអ្នកសារព័ត៌មានអាមេរិកាំងមួយរូប បានសរសេរទៅសួរសហគ្រាស ឡូវ៉េអាល់ ដោយ​ផ្ទាល់​នៅលើទំព័រទ្វីសធើរ ថា៖ «តើអ្នកឯងយល់ឃើញ យ៉ាងដូចម្ដេច នឹងការផ្សព្វផ្សាយ របស់​តារាបង្ហាញម៉ូដថ្មី​របស់អ្នក​ឯង នាង អាសែល ដែស្ពើជឺឡែរ ដែលទៅឈរជិតសត្វស្លាប់បែបនេះនោះ?»។

សូមអានអត្ថបទនឹងដំណើររឿងនេះឡើងវិញ ដោយចុចនៅលើទីនេះ

តាមពិតទៅ បំណងរបស់នាង អាសែល ដែលបានចុះផ្សាយរូបថតនោះ មានន័យសម្រាប់ពេលប្រកួតរវាង ក្រុម​បាល់ទាត់ប៊ែលហ្សិក និងក្រុមអាមេរិក ក្នុងវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រប៉ុណ្ណោះ។ នៅខាងក្រោមរូបថតនោះ នាង អាសែល បានសរសេរឌឺដង របៀបជាក្មេងក្រមុំជំទង់ ដាក់ក្រុមអ្នកគាំទ្របាល់ទាត់អាមេរិកាំងថា៖ «ការប្រមាញ់ មិនមែន​គ្រាន់​ជារឿងស្លាប់ឬរស់ប៉ុណ្ណោះទេ តែវាមានរឿងខ្លាំងក្លាជាងនេះ កាលពី១ឆ្នាំមុន។ ថ្ងៃនេះ ខ្ញុំបាន​ត្រៀមខ្លួនរួចជាស្រេច ក្នុងការតាមប្រមាញ់ពួកអាមេរិក។»

ឆ្លើយតបនឹងការសាកសួររបស់សារព័ត៌មានអង់គ្លេស សហគ្រាសគ្រឿងកែសម្ផស្ស ឡូរ៉េអាល់ បានពន្យល់ថា កិច្ច​សន្យាជាមួយ ស្រស់ស្រីវ័យ១៧ឆ្នាំ ត្រូវបានបញ្ចប់ជាស្ថាពរហើយ។ នេះហើយ ដែលគេហៅថា «ឡើង​ដើមឈើ​កាន់តែខ្ពស់ រងនូវខ្យល់បក់កាន់តែខ្លាំង»។ ប្រសិនបើនាង អាសែល មិនត្រូវបានសហគ្រាសគ្រឿង​ក្រអូប ធ្វើកិច្ច​សន្យាជាមួយនាង ហើយរូបនាងចាប់ផ្ដើមមានភាពល្បីល្បាញកាន់តែខ្លាំងនោះទេ រូបថត​ប៉ុណ្ណេះ​សម្រាប់​មនុស្ស​ធម្មតា ម្លេះប្រហែលគ្មាននរណាចាប់អារម្មណ៍ ទៅឈឺក្បាលវិលមុខនោះទេ។

យ៉ាងណាក៏ដោយ នាង អាសែល ធ្លាប់បាននិយាយហើយ ថានាងមិនបានភ្លើតភ្លើននឹងអាជីពថ្មីនេះប៉ុន្មានទេ ព្រោះ​នាងចង់ផ្ចង់អារម្មណ៍ ក្នុងការរៀនសូត្រ ដើម្បីយកសញ្ញាប័ត្រមួយ នាពេលខាងមុខឲ្យបាន៕

នេះជារូបភាព ដែលធ្វើឲ្យនាងបាត់កិច្ចសន្យា ជាតារាបង្ហាញម៉ូដ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...