ប្រើ​ដង​ថត​រូប​ខ្លួន​ឯង? ហួស​សម័យ​ហើយ! ប្រើ​ស្បែក​ជើង​ថត​រូប​ម្ដង​វិញ (vdo)

ធុញទ្រាន់នឹងយកដងដែកមួយ មកតាមខ្លួន ធ្ងន់ក៏ធ្ងន់ ពិបាករកកន្លែងទុក ហើយធ្វើឲ្យរូបនាង បាត់បង់ភាព​ស្រស់​សង្ហា​ទៀត... មែន​ឬ​ទេ? កុំខឹងអី! ព្រោះឥឡូវនេះ អ្នករចនាម៉ូដ នៅទីក្រុងញ៉ូយក ទើបនឹងរកឃើញ វិធីមួយទៀត ដែល​អាច​ថត​រូប​ដោយ​ខ្លួន​ឯង​ដែរ គឺជាស្បែកជើងមួយសម្រាប់ ដែលអាចទទួលម៉ាស៊ីនថត ឬទូរស័ព្ទ ដាក់ដោតចូលបាន។
វីដេអូ នៃការចេញជាផ្លូវការ នូវ«ស្បែកជើងសម្រាប់ថតរូបខ្លួនឯង»។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ០៣ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 03, 2015
  • ប្រធានបទ: ម៉ូដ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្បែកជើងសម្រាប់ថតរូបខ្លួនឯងនេះ ត្រូវបានក្រុមហ៊ុនរចនាម៉ូដមួយ ឈ្មោះ Miz Mooz នៅទីក្រុងញ៉ូយក បង្កើតឡើង ដែលហេៅឈ្មោះ ជាផ្លូវការថា Selfie Shoes។ គោលបំណងធំបំផុត គឺដើម្បីឲ្យនាងៗ អាច«លើកជើង» ដែលមានពាក់​ស្បែកជើងប្រភេទនេះ ហើយបំពាក់ដោយម៉ាស៊ីនថត ឬទូរស័ព្ទដៃនោះ ដើម្បីថតរូបខ្លួនឯងបាន ជំនួសឲ្យដងដោយ ដែល​កន្លងមកត្រូវបានប្រើ ក្នុងករណីនេះ។ ជាពិសេស Selfie Shoes នឹងជួយឲ្យដៃទាំងគូររបស់នាង អាចធ្វើសកម្មភាព​អ្វី​ផ្សេង​ទៀត​បាន ក្នុងពេលថតរូប បើប្រៀបធៀប ទៅនឹងការប្រើដងដោយ ដែលនាងៗ ត្រូវបាត់ដៃមួយ ដើម្បីយកមក​កាន់។

ដើម្បីផលិតស្បែកជើង ដែលមានតួនាទីដូច្នេះបាន អ្នករចនាម៉ូដ បានបង្កើតជាកន្លែងមួយ សម្រាប់ដាក់ម៉ាស៊ីនថត ឬ​ទូរស័ព្ទ​ដៃ នៅខាងមុខ។ ចំពោះតម្លៃរបស់ស្បែកជើងនេះ នៅមិនទាន់ឲ្យដឹងនៅឡើយ ព្រោះបើសូម្បីតែគេហទំព័រ Miz Mooz ខ្លួន​ឯង ក៏បានគាំងលែងដំណើរការដែរ បន្ទាប់ពីបានប្រកាសផលិតផលថ្មីនេះ ចេញមកជាផ្លូវការ កាល​ពី​២ថ្ងៃ​មុន។

សូមបញ្ជាក់ដែរថា ដងដោយថតរូបខ្លួនឯងនេះ ត្រូវបានហាមឃាត់ នៅក្នុងទីសាធារណៈមួយចំនួន នៅប្រទេស​អាមេរិក និងបណ្ដាប្រទេសមួយចំនួន នៅអ៊ឺរ៉ុប។ នៅបារាំង គម្រោងច្បាប់មួយ គ្រោងនឹងអនុម័តក្នុងពេលខាងមុខ ដើម្បី​ធ្វើការ​ហាម​ឃាត់​ជា​ទូទៅ ការប្រើប្រាស់ដងដោយនេះ នៅគ្រប់ទីសាធារណៈទាំងអស់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...