ម៉ូដសក់ថ្មីសាមញ្ញ តែស្អាត និងងាយស្រួលធ្វើ (vdo)
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 06, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្ងៃនេះទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងនាំអ្នកនូវការរបៀបធ្វើម៉ូដសក់មួយ ដែលមានលក្ខណៈសាមញ្ញ ប៉ុន្តែមើលទៅស្អាត គួរឱ្យចាប់អារម្មណ៍ និងមានភាពងាយស្រួលក្នុងការធ្វើវា។
ម៉ូដ សក់ក្រង់បែបថ្មី រហ័សនិងសាមញ្ញ តែស្អាត។ (រូបថតផ្ដិតពីវីដេអូ)
ការតុបតែង - សម្រាប់សុភាពនារីដែល ស្រលាញ់ចូលចិត្តការតុបតែងម៉ូដសក់សាមញ្ញៗ និងការក្រងសក់ ឥលូវនេះមកសាកល្បងតុបតែងជាមួយនិងម៉ូដសក់ថ្មី ដែលមានលក្ខណៈងាយៗ សាមញ្ញស្អាត មិនចាញ់ការក្រងសក់ប៉ុន្មានឡើយ។
ម៉ូដសក់ថ្មីនេះ គឺស្រដៀងគ្នាទៅម៉ូដសក់ក្រងដែរ ប៉ុនតែបើមើលទៅវាមានលក្ខណៈងាយស្រួលធ្វើជាង និងលឿនជាង ដែលប្រិយមិត្តចំណាយពេលសម្រាប់ធ្វើ ត្រឹមតែជាងពី៣នាទី ទៅ៥នាទីប៉ុណ្ណោះ នោះនឹងបានម៉ូដសក់សាមញ្ញតែមើលទៅស្អាត និងគួរឱ្យទាក់ទាញជាជាក់ជាមិនខាន។
ម៉ូតសាមញ្ញ និងមានលក្ខណៈសុភាពមួយនេះ អ្នកអាចតុបតែងពេលទៅធ្វើការក៏បាន ឬទៅចូលរួមកម្មវិធីផ្សេង ដូចជាកម្មពិធីអាពាហ៍ពិពារហ៍ ពីធីខួបកំណើត ឬកម្មវិធីជប់លាងផ្សេងៗក៏បាន សម្រាប់អ្នកដែលមិនសូវចូលចិត្តការតែងខ្លួនលូតឆាយ។
សូមទស្សនា ពីរបៀបធ្វើម៉ូដសក់តើសុភាពនារីទាំងចាប់ចាប់អារម្មណ៍ដែរឬទេ?