បារាំង៖ គ្រូ​មតេយ្យ​មួយ​រូប ត្រូវ​បាន​ម្ដាយ​កូន​សិស្ស​ខ្លួនឯង ចាក់​សម្លាប់

អ្នកគ្រូបង្ហាត់បង្ហាញ នៅក្នុងសាលាមតេយ្យមួយរូប អាយុ៣៤ឆ្នាំ ត្រូវបានចាក់សម្លាប់ ដោយម្ដាយរបស់​កូនសិស្ស​ខ្លួនឯង នៅព្រឹកថ្ងៃសុក្រទី៤ កក្កដានេះ។ ហេតុការណ៍ ដែលបានកើតឡើង នៅនឹងមុខកុមារជាច្រើននាក់ បង្កឲ្យ​មានភាពតក់ស្លុកនោះ បានធ្វើឲ្យអ្នកគ្រូរងគ្រោះបានស្លាប់ភ្លាម បើទោះជាអ្នកជួយសង្គ្រោះ បានខិតខំជួយដាស់​ធ្វើ​ចលនាបេះដូងឡើងវិញ យ៉ាងណាក៏ដោយ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី០៤ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 04, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកគ្រូបង្ហាត់បង្ហាញ នៅក្នុងសាលាមតេយ្យមួយរូប អាយុ៣៤ឆ្នាំ ត្រូវបានចាក់សម្លាប់ ដោយម្ដាយរបស់​កូនសិស្ស​ខ្លួនឯង នៅព្រឹកថ្ងៃសុក្រទី៤ កក្កដានេះ។ ហេតុការណ៍ ដែលបានកើតឡើង នៅនឹងមុខកុមារជាច្រើននាក់ បង្កឲ្យ​មានភាពតក់ស្លុកនោះ បានធ្វើឲ្យអ្នកគ្រូរងគ្រោះបានស្លាប់ភ្លាម បើទោះជាអ្នកជួយសង្គ្រោះ បានខិតខំជួយដាស់​ធ្វើ​ចលនាបេះដូងឡើងវិញ យ៉ាងណាក៏ដោយ។


សាលាបថមសិក្សា អេឌូអាដ៍ អ៊ែរីយ៉ូ នៃទីក្រុង អាល់ប៊ី នៃតំបន់ តាន ភាគខាងត្បូងនៃប្រទេសបារាំង។ (រូបថត AFP)

ឃាតកម្ម - លោកស្រី ក្លូដ ឌឺរ៉េន (Claude Derens) រដ្ឋអាជ្ញាប្រចាំទីក្រុង អាល់ប៊ី (Albi) នៃតំបន់ តាន់  (Tarn) ភាគ​ខាងត្បូងនៃប្រទេសបារាំង បានថ្លែងប្រាក់អ្នកសារព័ត៌មានថា៖ «ម្ដាយកូនសិស្សម្នាក់ បានចូលទៅក្នុងសាលា ជា​មួយ​នឹងកាំបិតមួយដើម ហើយបានចាក់ទៅលើ អ្នកគ្រូបង្ហាត់មួយរូប ដែលមូលហេតុនៅកំពុងតាមដាន នៅឡើយ»។ លោកស្រីបានបន្តឲ្យដឹងទៀតថា នៅពេលលោកស្រីទៅដល់កន្លែងកើតហេតុ  ក្រុមអ្នកជួយសង្គ្រោះ​បាន​ព្យាយាម​ជួយ​ធ្វើចលនា​ឲ្យអ្នកគ្រូរូបនោះ ឲ្យដឹងស្មារតីមកវិញ តែបេះដូងអ្នកគ្រូរងគ្រោះ បានឈប់ដើរតាំង​ពីមុននេះមក​ហើយ។

ហេតុការណ៍ដ៏រន្ធត់បានកើតឡើង នៅព្រឹកថ្ងៃសុក្រ ពេលដែលចាប់ផ្ដើមចូលរៀនដំបូង នៃសាលាបថមសិក្សា អេឌូអាដ៍ អ៊ែរីយ៉ូ (Edouard Herriot) ដែលមានសិស្សទាំងអស់ប្រមាណ ២៨៤នាក់ ក្នុងនោះមានទាំងថ្នាក់មតេយ្យ និងថ្នាក់ដំបូង។  កូនសិស្សនិងគ្រូបង្រៀនដទៃទៀត ត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុជាបន្ទាន់។ ជនរងគ្រោះ មានកូនតូចៗពីរនាក់ ហើយបង្រៀននៅក្នុងថ្នាក់មតេយ្យ ដ៏ធំមួយ។ វាជារឿងដែលកម្របំផុត ដែលមានឃាតកម្ម​នៅ​ក្នុង​សាលារៀន នៅប្រទេសបារាំង។

ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានសម្ដែងភាពក្ដុកក្ដួល បន្ទាប់ពីសោកនាដកម្ម​ដ៏រន្ធត់នេះ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយពីវិមានប្រធានាធិបតី បានឲ្យដឹងថា លោក ហ្វ្រង់ស៊័រ ហូឡង់ បានស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងអប់រំបារាំង ធ្វើដំណើរទៅកាន់ទីកន្លែងកើតហេតុនោះភ្លាម។

អ្នកនាំពាក្យក្រសួងអប់រំបារាំង ក៏បានថ្លែងដែរថា លោករដ្ឋមន្ត្រី ប៊ើន័រ ហាម៉ុន (Benoît Hamon) បានផ្អាកការងារ​របស់​លោក ហើយបានធ្វើដំណើរទៅកាន់ទីនោះ ដើម្បីចូលរួមមរណទុក្ខ និងផ្ដល់ភាពកក់ក្ដៅ ទៅដល់អ្នកដែល​នៅ​​ក្នុង​ហេតុការណ៍នេះ។

រោគចិត្ត ...?

ជនសង្ស័យបានព្យាយាមគេចខ្លួន បន្ទាប់ពីប្រព្រឹត្តិសកម្មភាពនេះរួច តែត្រូវបានគេចាប់បានមកវិញ នៅ២០នាទី​ក្រោយមក នារបងរបស់សាលា។ សាក្សីនៅនឹងកន្លែង បានស្ដាប់លឺសម្រែកមួយយ៉ាងខ្លាំង នៅមុនហេតុ​ការណ៍​កើតឡើងបន្តិចថា៖ «ខ្ញុំមិនមែនជាចោរទេ»។ លោករដ្ឋមន្ត្រីក្រសួងអប់រំ បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «ជនសង្ស័យ ទំនងជាមានរោគចិត្តធ្ងន់ធ្ងរ»។

សម្រាប់នាយករដ្ឋមន្ត្រីបារាំង លោក ម៉ានុយ វ៉ាល (Manuel Valls) បានចាត់ទុកករណីនេះ ថាបានធ្វើឲ្យលោក​«ស្រយុតចិត្ត»ជាខ្លាំង។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយដោយវិមាននាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «វិស័យអប់រំទាំងមូល បានកាន់ទុក្ខជុំវិញហេតុការណ៍នេះ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...