ច្បាប់​«អាជ្ញា​សឹក»​គ្រោង​នឹង​ត្រឡប់​មក​វិញ នៅ​កោះ​ហ្វីលីពីន?

លោកប្រធានាធិបតី នៃកោះ​ហ្វីលីពីន បានអះអាងថា គម្រោង​​នៃ​ការ​ដាក់​​ឲ្យ​​ប្រើ​ប្រាស់​ នូវ​ច្បាប់​អាជ្ញាសឹក​​នេះ នឹង​ធ្វើ​ឡើង​​ដើម្បី​​​ការពារ ប្រជាជន និង​កុមារ​ហ្វីលីពីន។
ច្បាប់​«អាជ្ញា​សឹក»​គ្រោង​នឹង​ត្រឡប់​មក​វិញ នៅ​កោះ​ហ្វីលីពីន?
លោក រ៉ូឌ្រីចូ ឌុយតែតេ ក្នុងពេលធ្វើយុទ្ធនាការ បោះឆ្នោត ប្រធានាធិបតីហ្វីលីពីន។ (រូបថត AFP)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ មករា ២០១៦
  • កែប្រែចុងក្រោយ: January 16, 2017
  • ប្រធានបទ: គ្រឿងញៀន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

របបផ្ដាច់ការ នៅហ្វីលីពីនបានផុតរលត់ទៅ អស់រយៈកាល ជាង៣០ឆ្នាំមកហើយ។ ប៉ុន្តែនៅពេលនេះ លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតី ដែលបានជាប់ឆ្នោត តាមបែបលិទ្ធិ​ប្រជាធិបតេយ្យ បែរ​ជា​បាន​គម្រាម ថាលោកនឹងចេញក្រិត្យ ស្ដីពីច្បាប់អាជ្ញាសឹក ដើម្បីយកមកអនុវត្តន៍ នៅក្នុងក្របខណ្ឌ នៃប្រតិបត្តិការ​ប្រឆាំង​​នឹង​​​ការ​ជួញដូរ​គ្រឿងញៀន​ទៅវិញ។

នៅក្នុងសុន្ទរកថាមួយ កាលពីយប់ថ្ងសៅរ៍ លោក ឌុយតែតេ បានថ្លែងឡើងថា៖ «ក្នុងករណីចាំបាច់ ខ្ញុំនឹងចេញ​ក្រិត្យ​ដាក់ឲ្យប្រើ នូវច្បាប់អាជ្ញាសឹក។ គ្មាននរណាម្នាក់ អាចរារាំងខ្ញុំ មិនឲ្យធ្វើរឿងនេះ​បាន​ទេ។»។ ប្រធានាធិបតី ដែល​ធ្លាប់​ជាធ្វើជាមេធាវីរូបនេះ បានអះអាងថា ការ​ប្រើ​ប្រាស់​ឡើង​វិញ នូវ​ច្បាប់​អាជ្ញាសឹក​នេះ ធ្វើឡើង​ដើម្បី​​​ការពារ ប្រជាជន​ហ្វីលីពីន និង​យុវវ័យរបស់ប្រទេសនេះ។

លោក ឌុយតែតេ បានឈ្នះឆ្នោត ជាប់ជាប្រធានាធិបតីហ្វីលីពីន កាលពីខែឧសភា ឆ្នាំ២០១៦កន្លងទៅ ដោយ​សារ​ការសន្យារបស់លោក ក្នុងការសម្លាប់ឲ្យអស់ នូវឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន ដែលមានចំនួន​រាប់សិប​​ពាន់​នាក់ និង​ដែល​ជាដំបៅ​ស៊ីរូបផ្ទៃក្នុងមួយ របស់ប្រទេសហ្វីលីពីន។

រហូតមកដល់ថ្ងៃនេះ មនុស្សជាង៥៧០០នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីពេលចូលកាន់តំណែង និងការប្រកាស​សង្គ្រាម របស់លោក ប្រឆាំងនឹងការជួញដូរគ្រឿងដូរ ត្រូវបានធ្វើឡើង នៅខែមិថុនា។ យុទ្ធនាការនេះ បាន​បង្ក​ឲ្យ​មានការរិះគន់យ៉ាងខ្លាំងក្លា ពីអង្គការសហប្រជាជាតិ សហគមន៍អ៊ឺរ៉ុប ពីសហរដ្ឋអាមេរិក និងជាពិសេស ពី​សំណាក់​​អង្គការ​​ក្រៅរដ្ឋាភិបាល​ក្នុងស្រុក ដោយបានលើកឡើង ថាវិធានការដ៏ចាស់ដៃទាំងនេះ មានលក្ខណៈ​ផ្ទុយ​ពី​នីតិរដ្ឋ។

នៅក្នុងពេលកន្លងមក លោក រ៉ូឌ្រីចូ ឌុយតែតេ ក៏បានលើកឡើងដែរ ពីលទ្ធភាព​ក្នុងការប្រើ​ច្បាប់​អាជ្ញាសឹក​ តែ​លោក​មិនបានថ្លែង ជាសាធារណៈច្បាស់ៗ ដូចពេលនេះដូច្នេះទេ។

ច្បាប់អាជ្ញាសឹក ឬហៅម្យ៉ាងទៀត ច្បាប់យោធានិយម នឹងអនុញ្ញាត​ឲ្យមានការប្រើប្រាស់កម្លាំងទ័ព ដើម្បី​រៀបចំ​សណ្ដាប់​ធ្នាប់​សាធារណៈ ដែលក្នុងពេលធម្មតា (នៃប្រទេសនីតិរដ្ឋ) វាជាសមត្ថកិច្ច របស់នគរបាល។ ច្បាប់​អាជ្ញា​សឹក ក៏នឹងផ្ដល់លទ្ធភាព​ឲ្យអាជ្ញាធរ ធ្វើការឃុំខ្លួន​ជនទាំង​ឡាយ​ណា ដោយមិនចាំបាច់ មានការចោទប្រកាន់ ពី​សំណាក់​តុលាការ និងក្នុងរយៈពេលយូរ ជាងពេលធម្មតា។

ប្រជាជនហ្វីលីពីន ធ្លាប់រស់នៅ​ក្នុងស្ថានភាព​របៀបនេះ អស់រយៈពេល១៤ឆ្នាំ ចាប់ពីឆ្នាំ១៩៧២ រហូតមក​ដល់​ឆ្នាំ​១៩៨៦។ នៅពេល​នោះ អតីតប្រធានាធិបតីផ្ដាច់ការ លោក ហ្វែរណង់ដេស ម៉ាកូស (Ferdinand Marcos) បាន​ធ្វើ​ក្រិត្យ ដាក់ឲ្យប្រើ​ច្បាប់​នេះ​ឡើង ក្រោម​លេសថា មាន​ការគម្រាម​ពីក្រុមកុម្មុយនីស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...