ហេតុអ្វីកម្ពុជាមិនប្រតិកម្ម ចំពោះការលួចស្តាប់របស់អាមេរិក?
មួយរយៈពេលចុងក្រោយនេះ ប្រទេសជាច្រើនបានធ្វើការប្រតិកម្មខ្លាំងៗ និងព្រមគ្នា បន្ទាប់ពីការលិចធ្លាយរឿងអាស្រូវ ទាក់ទងនឹងការលួចស្តាប់របស់ទីភ្នាក់ងារជាតិសន្តិសុខអាមេរិក ចំពោះការងារទំនាក់ទំនងផ្ទៃក្នុងរបស់ប្រទេសទាំងនោះ ហើយការលួចស្តាប់នោះ រាប់បញ្ចូលតាំងពីប្រជាពលរដ្ឋធម្មតា រហូតដល់ថ្នាក់ដឹកនាំកំពូល។ តែប្រទេសកម្ពុជារហូតមកដល់ពេលនេះ ហាក់ដូចជាមិនទាន់ធ្វើការប្រតិកម្មណាមួយ ចំពោះករណីនេះនៅឡើយទេ ខណៈគេមានការសង្ស័យថា កម្ពុជាក៏ជាប្រទេសដែលរងគ្រោះពីការលួចស្តាប់នេះដែរ។
ការិយាល័យកណ្ដាល នៃទីភ្នាក់ងារសន្តិសុខជាតិអាមេរិក។ (រូបថត today.com)
រាជធានីភ្នំពេញ - ចំពោះករណី«លួចស្ដាប់» ដោយទីភ្នាក់ងារសន្តិសុខជាតិអាមេរិកនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន [...]