Posts tagged as "Angel Di Maria"

ណីម៉ា នាំ​ជ័យជំនះ​ឲ្យ​ក្រុម​ប៉ារីស មុន​ទៅ​ជួប រៀលម៉ាឌ្រីត

ណីម៉ា នាំ​ជ័យជំនះ​ឲ្យ​ក្រុម​ប៉ារីស មុន​ទៅ​ជួប រៀលម៉ាឌ្រីត

បើកីឡាករសំខាន់មួយចំនួន ត្រូវបានរក្សាទុក ដើម្បីយកកម្លាំងសម្រាប់ការប្រកួតធំ នៅថ្ងៃពុធខាងមុខនោះ សម្រាប់កីឡាករ ណីម៉ា (Neymar) វិញ ហាក់ដូចជា​ មិនបានថមថយកម្លាំង​អ្វីសោះ។ បួនថ្ងៃមុនជំនួបជាមួយក្រុម រៀលម៉ាឌ្រីត (Real Madrid) ក្រុមប៉ារីស (Paris Saint Germain) ត្រូវជួបជាមួយក្រុម ទូលូស្ស៍ ក្នុងល្ងាចថ្ងៃសៅរ៍នេះ ដែលជាការប្រកួត ក្របខណ្ឌជើងឯកបូកពិន្ទុ «Ligue 1» នៃប្រទេសបារាំង ខណៈគ្រាប់បាល់តែមួយគ្រាប់ ដែលធ្វើឲ្យក្រុមប៉ារីស ទទួលបានជ័យជំនះ ជាគ្រាប់បាល់រកបានដោយកីឡាករ ណីម៉ា នេះតែម្ដង។

និយាយឲ្យចំទៅ គ្រប់ក្រុមបាល់ទាត់ ដែលត្រូវជួបជាមួយក្រុមប៉ារីស ទោះនៅក្នុងក្របខណ្ឌជាតិ ឬក្របខណ្ឌអ៊ឺរ៉ុបក្ដី សុទ្ធតែបានត្រៀមនូវ យុទ្ធសាស្ត្រដ៏ខ្លាំងក្លា ដើម្បីទប់ជាមួយក្រុមបាល់ទាត់ ដែលជាប់ចំណាត់ថ្នាក់លើគេ នៅក្នុងប្រទេសបារាំង។ ក្រុមទូលូស្ស៍ក៏មិនខុសពីគេដែរ។ ការបណ្ដើរបាល់របស់បណ្ដាកីឡាករក្រុមប៉ារីស ទៅរកទីរបស់គូប្រកួត [...]

ផ្ទុះសង្គ្រាម​រវាង​កីឡាករ ណីម៉ា ក្រុម​បាសា និង​ក្រុម​ប៉ារីស

ផ្ទុះសង្គ្រាម​រវាង​កីឡាករ ណីម៉ា ក្រុម​បាសា និង​ក្រុម​ប៉ារីស

សម្រាប់ក្រុមអ្នកឃ្លាំមើលបាល់ទាត់ នៅទ្វីបអ៊ឺរ៉ុប បានមើលឃើញថា រឿងរ៉ាវទាំងនេះ កើតឡើងពីម្យ៉ាងទេ៖ នោះ គឺក្រុម បាសឺឡូន (FC Barcelone) ដែលមានឈ្មោះ ជាក្រុមបាល់ទាត់យក្ស តាំងពីច្រើនទសវត្សន៍មកនោះ តូ​ចចិត្តតូចថ្លើម នឹងការចាកចេញរបស់កីឡាករ ណីម៉ា (Neymar) ជាមួយនឹងប្រាក់រំលោះកិច្ចសន្យា ចំនួន២២២លានអ៊ឺរ៉ូ ដែលចំណាយដោយក្រុម ប៉ារីសសាំងហ្សែរម៉ាំង (Paris Saint-Germain) និងជាទឹកប្រាក់ ដែលពីមុនមកគ្មាននរណាម្នាក់ នឹកឃើញថា ត្រូវបានក្រុមបាល់ទាត់មួយ យកមកចំណាយ ដើម្បីទិញកីឡាករម្នាក់នេះដែរ។

ប៉ុន្តែបញ្ហានៃការចាកចេញរបស់ ណីម៉ា កីឡាករដ៏ល្បីរបស់ប្រទេសប្រេស៊ីល មិនមែនទំនងជា ដោយសារតែប្រាក់ ម្យ៉ាងនោះឡើយ។ កីឡាករ បានចេញមុខ មកពន្យល់ពីករណីនេះ កាលពីយប់ថ្ងៃអាទិត្យថា ខ្លួនមិនពេញចិត្ត នឹងក្រុមមេដឹកនាំ របស់ក្រុម បាសឺឡូន តែម្ដង ដោយបានហៅថ្នាក់ដឹកនាំទាំងនោះ ថាជាមនុស្សមិនស័ក្ដិសម មកដឹកនាំក្រុមបាល់ទាត់ដ៏ធំមួយនេះ [...]

ប៉ារីស​ឲ្យ​មេរៀន​យ៉ាង​ជូរចត់ សង​ទៅ​បាសឺឡូន (ពិន្ទុ ៤-០)

ប៉ារីស​ឲ្យ​មេរៀន​យ៉ាង​ជូរចត់ សង​ទៅ​បាសឺឡូន (ពិន្ទុ ៤-០)

សឹង​ជាលើកទីមួយ នៅក្នុងប្រវត្តិសាស្ត្រ នៃការប្រកួតក្របខណ្ឌ ប្រកួតជើងឯកអ៊ឺរ៉ុប «Champions League» ដែល​ក្រុម​បាល់ទាត់មួយ បានផ្ដួលក្រុមមួយទៀត ក្នុងពិន្ទុ​រហូតដល់​ទៅ ៤គ្រាប់។ ប៉ុន្តែគេ​ត្រូវនិយាយថា ក្រុម​បាល់​ទាត់ បាសឺឡូន (FC Barcelone) បានលិចលង់​ស្រងមិនកើត សឹងតែនៅគ្រប់​ចំណុច នៅកណ្ដាល​​ទីលានប្រកួត​នៃ​កីឡាដ្ឋាន «Parc des Princes» របស់​រដ្ឋធានីប៉ារីស សម្រាប់​ការ​ប្រកួត «ទៅ ឬជុំទីមួយ» យប់​ថ្ងៃ​អង្គារ​ទី១៤ ខែ​កុម្ភៈ​នេះ ក្នុង​វគ្គ​១ភាគ៨ នៃ​ក្របខណ្ឌ។

ស្ថិតក្នុងការគ្របសង្កត់ ពីក្រុមបាល់ទាត់ ប៉ារីសស៊ាំងហ្សែរម៉ាំង (Paris Saint germain) តាំង​ពី​នាទី​ដំបូង រហូត​ដល់​ទី​បញ្ចប់ នៃ​ការ​ប្រកួត ពិន្ទុដែលក្រុមបាសឺឡូន ទទួលបានក្នុងយប់នេះ ពិបាក​នឹង​សង្ឃឹម​ថា ក្រុម​មហា​អំណាច​បាល់​ទាត់​មួយ​នេះ អាចរកពិន្ទុ​ត្រឡប់​មកវិញ សម្រាប់ការប្រកួត «ត្រឡប់ ឬជុំទីពីរ» នាខែ​មិនា​ខាង​មុខ [...]

អាសឺណល ចង់បានកីឡាកររៀលម៉ាឌ្រីដ១គូ «បិនស្ស៊ីម៉ា & ឌីម៉ារៀ»

អាសឺណល ចង់បានកីឡាកររៀលម៉ាឌ្រីដ១គូ «បិនស្ស៊ីម៉ា & ឌីម៉ារៀ»

ក្លិបកាំភ្លើងធំ អាសឺណល (Arsenal) កំពុងតែដុតដៃដុតជើង ដើម្បីបន្តក្តីសង្ឃឹមចុងក្រោយ ក្នុងការទិញយកកីឡាករឆ្នើម​របស់ក្រុមអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) ២រូបស្តួនគ្នាតែម្តង ពោលគឺខ្សែប្រយុទ្ធ ការីម បិនស្ស៊ីម៉ា (Karim Benzema) និងខ្សែបម្រើ អេនជេល ឌីម៉ារៀ (Angel Di Maria)។


ខ្សែប្រយុទ្ធ ការីម បិនស្ស៊ីម៉ា និងខ្សែបម្រើ អេនជេល ឌីម៉ារៀ ដែលទាត់ឲ្យក្រុមរៀល ម៉ាឌ្រីដ។ (រូបថត Denis Doyle/Getty Images)

ពេលនេះ អាសឺណលត្រៀមចំណាយ ៤០លានផោន សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិបារាំង វ័យ២៥ឆ្នាំ បិនស្ស៊ីម៉ា បន្ទាប់​ពី​បាត់បង់ឱកាស ក្នុងការប្រមាញ់យកខ្សែប្រយុទ្ធ ហ្គុនស្សាឡូ ហៃហ្គូន (Gonzalo Higuain) និងខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...