ជូសេ ម៉ូរីញ៉ូ៖ ចន ម៉ាតា និងដេវីដ ល្វីស មិនទៅណាទេ
គ្រូបង្វឹកឆែលស៊ី លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បាននិយាយថា កីឡាករទាំង២រូប ទាំង ដេវីដ ល្វីស (David Luiz) និងចន ម៉ាតា (Juan Mata) និងមិនចាកចេញពីក្លិបនោះទេ បើទោះបីជាមាន សេចក្តីរាយណ៏ថា ពួកគេទាំង២នាក់ អាចនឹងចាកចេញពីកីឡាដ្ឋានស្តេមហ្វដប្រិជ្ជ (Stamford Bridge) នៅរដូវក្តៅនេះក៏ដោយ។
សេចក្តីរាយណ៏កាលពីថ្ងៃពុធ បានលើកឡើងថា ក្លិបឆែលស៊ី បានធ្វើការដោះដូរគ្នាជាមួយក្លិបម៉ែនឆេស្ទើ យូណៃធីត (Manchester United) រវាង ម៉ាតា ឬល្វីស និងថែមលុយប្រមាណ ១០លានផោនទៀត ដើម្បីយកខ្សែប្រយុទ្ធ វ៉ែន រ៉ូនី (Wayne Rooney)។
ភ្លាមៗនោះ ក្លិបឆែលស៊ីមិនពេញចិត្តទេ ចំពោះសេចក្តីរាយការណ៏មិនពិតទាំងនោះ ហើយលោកម៉ូរីញូ ក៏បានចេញមកបកស្រាយថា គាត់បានដេញថ្លៃកីឡាកររ៉ូនីមែន ប៉ុន្តែគាត់ពុំបានចង់ដោះដូរកីឡាកររូបណាមួយនោះទេ [...]