បាល់ទាត់អេស្ប៉ាញ៖ បាសេឡូណា មាន​មហិច្ឆតា​ចង់​បាន​ខ្សែ​បម្រើ​ឆែលស៊ី

ក្រុមបាល់ទាត់ម្ចាស់ជើងឯកឡាលីកា (La Liga) បាសេឡូណា (Barcelona) បានត្រៀមលុយជាង ២៥.៥លានដុល្លា (ជិត២០លានអ៊ឺរ៉ូ) និងថែមខ្សែប្រយុទ្ធអាឡិចស៊ីស សាន់ឆែស (Alexis Sanchez) ម្នាក់ទៀត ដើម្បីធ្វើការដោះដូរយកកីឡាករខ្សែបម្រើ ដែលកំពុងតែឡើងជើងចន ម៉ាតា (Juan Mata) ពីក្រុមតោខៀវឆែលស៊ី (Chelsea) នេះបើតាមកាសែតក្នុងស្រុកមួយរបស់អេស្ប៉ាញបានរាយការណ៏ កាលពីម្សិលមិញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់ម្ចាស់ជើងឯកឡាលីកា (La Liga) បាសេឡូណា (Barcelona) បានត្រៀមលុយជាង ២៥.៥លានដុល្លា (ជិត​២០លានអ៊ឺរ៉ូ) និងថែមខ្សែប្រយុទ្ធអាឡិចស៊ីស សាន់ឆែស (Alexis Sanchez) ម្នាក់ទៀត ដើម្បីធ្វើការដោះដូរ​យកកីឡាករ​ខ្សែបម្រើ ដែលកំពុងតែឡើងជើងចន ម៉ាតា (Juan Mata) ពីក្រុមតោខៀវឆែលស៊ី (Chelsea) នេះបើតាមកាសែតក្នុង​ស្រុក​មួយរបស់អេស្ប៉ាញបានរាយការណ៏ កាលពីម្សិលមិញ។


ចន ម៉ាតា កីឡាករ​ខ្សែបម្រើ របស់ក្រុមតោខៀវឆែលស៊ី។

អតីតកីឡាករក្រុមវ៉ាឡិនសៀ (Valencia) ម៉ាតា ជាកីឡាករដែលល្អបំផុតក្នុងក្រុមឆែលស៊ី គិតចាប់ពីពេលមក​ចូលរួមជាមួយ​ក្រុមនៅទីក្រុងឡុងដ៏មួយនេះ ក្នុងតម្លៃខ្លួន៣៥.៤លានដុល្លា កាលពីឆ្នាំ២០១១ ហើយគាត់អាចនឹងលេងត្រូវតាមក្បួន ដែល​បាសេឡូណាចង់បាន។

កីឡាករអន្តរជាតិអេស្ប៉ាញវ័យ២៥ឆ្នាំ អាចលេងបានយ៉ាងច្រើនដំណែង ដូចជាខ្សែបម្រើស្លាប ខ្សែបម្រើកណ្តាល និងខ្សែ​បម្រើប្រយុទ្ធ ហើយគាត់អាចលេងបានប្រហាក់ប្រហែលទៅនឹងកីឡាករស្ស៊ាវី (Xavi) និងអេនដ្រេ អេនេស្តា (Andres Iniesta)។ ប៉ុន្តែគាត់មានលក្ខណៈប្រយុទ្ធមុតស្រួចជាង ដោយគាត់អាចទាត់បាល់បញ្ចូលទីបាន២០គ្រាប់ និងបញ្ចូនឲ្យមិត្ត​រួមក្រុមទាត់ចូលទីបាន៣៥លើក ឲ្យក្រុមតោខៀវក្នុងរដូវកាលនេះ។

ក្រុមអ្នកមានបុណ្យ បាសេឡូណា មានចេតនាបញ្ចេញចោលកីឡាករមួយចំនួន ក្នុងនោះមានដូចជា ខ្សែប្រយុទ្ធអាឡិចស៊ីស សាន់ឆែស និងខ្សែបម្រើសេស ហ្វាប្រីហ្គាស (Cesc Fabregas)។ ហើយក្រុមយក្សអេស្ប៉ាញមួយនេះ សង្ឃឹមថា​នឹងអាចនាំ​យកកីឡាករចន ម៉ាតា មកជំនួសវិញ ដើម្បីចាប់ដៃគូជាមួយនឹងកីឡាករណីម៉ា (Neymar) ដែលទើបតែទិញបាន​កាលពី​ពេលថ្មីៗនេះ និងខ្សែប្រយុទ្ធលីយ៉ួនែល ម៉េស៊ី (Lionel Messi) នៅរដូវកាលក្រោយ។

ទោះបីជាយ៉ាងណា ប្រធានក្លឹបឆែលស៊ី លោករ៉ូម៉ាន់ អាប្រាម៉ូវិច (Roman Abramovich) ដែលស្រលាញ់ក្រុមឆែលស៊ី ស្ទើរ​ស្មើនឹងជិវិតខ្លួននោះ ប្រហែលជាមិនអាចលក់កីឡាករល្អដាច់គេរបស់ក្រុម (ម៉ាតា) បានទេ ខណៈដែលលោកមាន​បហិច្ឆតា​ចង់ឲ្យក្រុមឆែលស៊ី លើកពានរង្វាន់ព្រីមែលីក (Premier League) នៅរដូវកាលក្រោយទៀតនោះ។

ផ្ទុយទៅវិញ មហាសេដ្ឋីវ័យក្មេងរបស់រុស្ស៊ីរូបនេះ មិនត្រឹមតែចង់រក្សារកីឡាករល្អៗទុកប៉ុណ្ណោះទេ ពោលគឺគាត់ថែមទាំង​ចង់ទិញបន្ថែមនូវតារាសំខាន់ឆ្នើមៗរបស់ពិភពលោកមួយចំនួនទៀត ឲ្យមកចូលរួមជាមួយក្រុមនាកីឡាដ្ឋានស្តេម ហ្វដប្រិជ្ជ (Stamford Bridge) ក្នុងនោះមានដូចជា ខ្សែប្រយុទ្ធកូឡុំប៊ី រ៉ាដាមែល ហ្វាលខាវ (Radamel Falcao) និងខ្សែបម្រើគ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ជាដើម។

ទទឹមនឹងនោះ ក្រុមអធិរាជសរៀលម៉ាដឌ្រីដ (Real Madrid) ក៏មានការចាប់អារម្មណ៏លើកីឡាករតូចល្អិត (ម៉ាតា) ដែរ បើសិនជាក្រុមដែលមានមូលដ្ឋាននៅក្នុងទីក្រុងម៉ាឌ្រីដ មិនអាចទិញកីឡាករ ហ្គារែត ប៊េល (Gareth Bale) ពីក្រុមស្ពឺ (Spurs) បានទេនោះ នោះម៉ាតា អាចជាគោលដៅដ៏ធំមួយទៀត សម្រាប់ក្រុមជើងឯករងអេស្ប៉ាញ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...