កាត់ជើងមួយកំណាត់ យកមកអ្នកជំងឺកើយខ្លួនឯងវិញ!
គ្រូពេទ្យពីរនាក់ ដែលជាប់ទាក់ទង នៅក្នុងរឿងអាស្រូវ ត្រូវបានព្យួរពីការងារ ហើយការស៊ើបអង្កេតមួយ ក៏ត្រូវបានបើកធ្វើដែរ បន្ទាប់ពីជើងមួយកំណាត់ របស់អ្នកជំងឺ ត្រូវបានយកមកឲ្យ អ្នកជំងឺខ្លួនឯងកើយជំនួសខ្នើយ។ នេះ បើតាមការការប្រកាស របស់អ្នកទទួលខុសត្រូវ ផ្នែកសុខាភិបាលតំបន់ ក្នុងសប្ដាហ៍នេះ។
លោក «Sadhna Kaushik» អ្នកទទួលខុសត្រូវ របស់មន្ទីរពេទ្យ «Maharani Laxmibai» ដែលស្ថិតក្នុងក្រុង «Jhansi» ភាគកណ្ដាលនៃប្រទេសឥណ្ឌា បានថ្លែងឡើងថា៖ «យើងបានបង្កើតគណៈកម្មការមួយ ដែលមានសមាជិក៤នាក់ ដើម្បីស្វែងរកនរណា ដែលបានយកជើងមួយកំណាត់នេះ មកឲ្យអ្នកជំងឺកើយ»។
អ្នកទទួលខុសត្រូវរូបនេះ បានបន្តថា៖ «យើងនឹងចាត់វិធានការ ដ៏ហ្មឺងម៉ាត់ ប្រសិនជាករណីនេះ ជាកំហុសរបស់បុគ្គលិក»។
រូបភាពជាវីដេអូមួយ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម និងបង្ហាញថា អ្នកជំងឺម្នាក់កំពុងដេកស្ដូកស្ដឹង នៅលើគ្រែអ្នកជំងឺ [...]