ស្រោម​អនាម័យ​ដូរ​ពណ៌ បើ​វា​ប៉ះ​នឹង​មេរោគ​សង្គម​ណា​មួយ

សិស្សសាលាមួយក្រុម នៅអង់គ្លេស បានបង្កើតស្រោមអនាម័យម្យ៉ាង ដែលប្ដូរពណ៌របស់វា នៅពេល​ដែល​ស្រោម​អនាម័យ​នេះ ប៉ះ​ជា​មួយ​នឹងជំងឺសង្គមណាមួយ។ នេះជាការបង្កើតថ្មីដំបូងបំផុត សម្រាប់​ស្រោម​អានាម័យ ដែល​មាន​ក្នុង​ពេល​កន្លង​មក។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ២៥ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 26, 2015
  • ប្រធានបទ: ស្រោម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្រោមអនាម័យនេះ នឹងប្ដូរពណ៌ជាលឿង បើជួបជាមួយជំងឺប៉េស «herpès» ពណ៌ស្វាយ ជាមួយជំងឺមេអំបៅ «papillomavirus» ឬក៏អាចប្ដូរពណ៌ ជាខៀវ បើវាជួបជាមួយមេរោគ ជំងឺស្វាយ «syphilis»ជាដើម។ បើទោះ​ជាក្រុមសិស្សទាំងនោះ បានបង្កើតស្រោមអនាម័យទាំងនេះមែន តែមិនមែនជាការបង្កើតថ្មី ដែលមាន​លក្ខណៈ​លេងសើចនោះឡើយ។ ស្រោមទាំងនេះ ដែលមានឈ្មោះថា «S.T.EYE» ធ្វើពីជាតិ«latex» មានសមត្ថភាព​ប្រាប់​ពីប្រភេទមេរោគ របស់ជំងឺសង្គម ដែលខ្លួនវាបានប៉ះជាមួយ តាមរយៈការផ្លាស់ប្ដូរពណ៌។

សារព័ត៌មាន «The Independent» បានរាយការណ៍ឲ្យដឹងថា នៅពេលដែលស្រោម បានជួបជាមួយ​នឹង​ជំងឺ​សង្គមណាមួយ ម៉ូឡេគុលដែលមាន នៅក្នុងសារធាតុ«latex» និងមានប្រតិកម្ម ហើយបានប្ដូរពណ៌ គ្រប​ដណ្ដប់​ទៅលើស្រោម កន្លែងដែលវាជួបមេរោគ។ របកគំហើញនេះ ត្រូវបានស្រាវជ្រាវរកឃើញ ដោយកូន​សិស្ស​បី​នាក់ នៅក្នុងក្រុង «Essex» នៃចក្រភពអង់គ្លេស។

កូនសិស្សទាំងបីនោះ រួមមាន Muaz Nawaz អាយុ ១៣ឆ្នាំ - Daanyaal Ali អាយុ១៤ឆ្នាំ និង Chirag Shah អាយុ១៤ឆ្នាំ បានប្រកាសឧទ្ធិសស្នាដៃរបស់ពួកគេនេះ ទៅយុវជនជំនាន់ថ្មី ធ្វើយ៉ាងណាឲ្យពួកគេ មានការ​ទទួល​ខុសត្រូវខ្លាំងជាងមុន នៅចំពោះជំងឺសង្គម។ យុវសិស្សទាំងបី បានថ្លែងឲ្យដឹងថា៖ «យើងចង់បង្កើត​អ្វីមួយ ដើម្បីអាចឲគេរកឃើញយ៉ាងស្រួលជាទីបំផុត នូវប្រភេទជំងឺសង្គម ()។ បែបនេះ គ្រប់គ្នា នរណាៗ​ក៏អាចពិនិត្យ ពីជំងឹដែលខ្លួនមាន នៅផ្ទះរបស់ខ្លួន ដោយមិនចាំបាច់ ទៅជួបគ្រូពេទ្យឡើយ។»

គម្រោងរបស់ពួកគេ ត្រូវបានទទួលស្គាល់ និងបានឈ្នះនូវពានរង្វាន់មួយ ស្ដីពីសុខភាព របស់«TeenTech Awards» ដែលជាពានរង្វាន់ មានបំណងចង់លើកតម្កើនឲ្យយុវជន ចូលរួមក្នុងវិទ្យាសាស្ត្រ ឬការ​ស្រាវ​ជ្រា​វកាន់តែច្រើនឡើង។ នៅក្នុងពានរង្វាន់នោះ យុវសិស្សទាំងបី ទទួលបានប្រាក់រង្វាន់ ១០០០លីវ ដែលត្រូវ​ជា​១៤០០អ៊ឺរ៉ូ ឬ១៦០០ដុល្លា ព្រមទាំងទស្សនកិច្ច នៅក្នុងព្រះរាជវាំង «Buckingham Palace»នោះផង។

ការស្រាវជ្រាវរកឃើញ របស់ពួកគេ គ្រាន់តែជាការបង្កើតរូបរាងដំបូង នៃស្រោមអនាម័យប៉ុណ្ណោះ តែ​មិន​ទាន់​ត្រូវបានផលិត ដើម្បីដាក់លក់នៅតាមទីផ្សារនៅឡើយ។ ប៉ុន្តែមើលទៅ មិនយូរទេនឹងមានក្រុមហ៊ុន​ណា​មួយ ហ៊ានឲ្យតម្លៃទៅយុវសិស្ស ដើម្បីធ្វើការផលិត ជាលក្ខណៈធំដុំ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...