ចិន៖ ជម្ងឺ​ផ្ដាសាយ​បក្សី​ប្រភេទ​ថ្មី H7N9 កើត​មាន​«បួន»​ករណី

មេរោគផ្ដាសាយបក្សីថ្មី H7N9 នេះ ទើបនឹងត្រូវគេកំណត់បាន ពីអត្តសញ្ញាណរបស់វា បន្ទាប់ពីបានកើតមាន​លើមនុស្ស​ជាលើកទីមួយ និងបានសម្លាប់មនុស្សចំនួនពីរនាក់រួចហើយ កាលពីពេលថ្មីៗ នៅទីក្រុងសៀងហៃ។ ក្នុងពេលនេះ មេរោគ​ត្រូវបានគេរកឃើញ ថាបានកើតនៅលើស្ត្រីបីនាក់ ចំណាស់ ៤៥ឆ្នាំ ៤៨ឆ្នាំ និង៣២ឆ្នាំ ព្រមទាំង​បុរស​ម្នាក់អាយុ ៨៣ឆ្នាំនោះទៀតផង។ វាបានចូលវាយទន្ទ្រាន នៅក្នុងស្រុកចំនួនបួន នៃខេត្តហ្សៀងស៊ូនេះ ដែលស្ថិតនៅ​មិន​ឆ្ងាយប៉ុន្មាន ពីទីក្រុងសៀងហៃ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: April 03, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អាជ្ញាធរសុខាភិបាល ខេត្តហ្សៀងស៊ូ (Jiangsu) ប៉ែកខាងកើតនៃប្រទេសចិន បានផ្ដល់តួលេខនៅថ្ងៃអង្គារទី០២ខែមិនា ពីជម្ងឺផ្ដាសាយបក្សី ចំនួន៤ករណថ្មីទៀត បានកើតទៅលើមនុស្ស​ ដែលកើតចេញពីមេរោគមួយទៀត ហៅថា  H7N9។

មេរោគផ្ដាសាយបក្សីថ្មី H7N9 នេះ ទើបនឹងត្រូវគេកំណត់បាន ពីអត្តសញ្ញាណរបស់វា បន្ទាប់ពីបានកើតមាន​លើមនុស្ស​ជាលើកទីមួយ និងបានសម្លាប់មនុស្សចំនួនពីរនាក់រួចហើយ កាលពីពេលថ្មីៗ នៅទីក្រុងសៀងហៃ។

ក្នុងពេលនេះ មេរោគ​ត្រូវបានគេរកឃើញ ថាបានកើតនៅលើស្ត្រីបីនាក់ ចំណាស់ ៤៥ឆ្នាំ ៤៨ឆ្នាំ និង៣២ឆ្នាំ ព្រមទាំង​បុរស​ម្នាក់អាយុ ៨៣ឆ្នាំនោះទៀតផង។ វាបានចូលវាយទន្ទ្រាន នៅក្នុងស្រុកចំនួនបួន នៃខេត្តហ្សៀងស៊ូនេះ ដែលស្ថិតនៅ​មិន​ឆ្ងាយប៉ុន្មាន ពីទីក្រុងសៀងហៃ។

ករណីថ្មីទាំងនេះ បានធ្វើអោយកើនឡើង ដល់៧ករណីហើយ នៃចំនូនមនុស្ស ដែលបានចម្លងទទួលយកជម្ងឺនេះ នៅក្នុង​ប្រទេសចិន។ ស្ត្រីម្នាក់ មកពីខេត្តអានវី (Anhui) កំពុងស្នាក់ក្នុងមន្ទីពេទ្យណង់គិន (Nankin) នៅឡើយ ខណៈដែល​ស្ថានភាពសុខភាពរបស់នាង កំពុងស្ថិតក្នុងគ្រោះថ្នាក់នៅឡើយ។

ជាភ្នាក់ងារចម្លងមួយទៀត នឹកស្មានមិនដល់

ក្នុងចំណោមអ្នកជម្ងឺទាំងបួន មានតែស្ត្រីតែម្នាក់ប៉ុណ្ណោះ ដែលបានប៉ះសត្វស្លាប ដោយសារគាត់ជាអ្នកធ្វើការ​នៅក្នុង​ទី​សតឃាត។ ប៉ុន្តែអ្នកផ្សេងទៀត មិនមាននរណាម្នាក់ ធ្វើការដោយប៉ះផ្ទាល់ ជាមួយនឹងសត្វស្លាបនោះឡើយ។

មនុស្សដប់នាក់ផ្សេងទៀត ដែលបានមកប៉ះដោយជិតស្និត ជាមួយអ្នកជម្ងឺ ក៏គេមិនបានបង្ហាញអការៈណាមួយ ដែល​ធ្វើអោយទៅជាគ្រុន ឬបញ្ហានឹងប្រព័ន្ធដកដង្ហើមនោះទេ។​ នេះបើតាមការិយាល័យសុខភាព ប្រចាំតំបន់នៅទីនោះ។

ចំណែកខាងអាជ្ញាធរទីក្រុងសៀងហៃវិញ បានប្រកាសពីការពង្រឹក នូវកម្រិតប្រកាសអាសន្ន នៅលើដែនដីរបស់ខ្លួន  ហើយបានកំណត់អោយមន្ទីពេទ្យមួយ នៅទីនោះ ធ្វើការងារពិសេស ដើម្បីទទួលយកអ្នកជម្ងឺ មកព្យាបាល​ក្នុង​កន្លែង​របស់ខ្លួន។

រហូតមកទល់ដើមខែមិនា អង្គការសុខភាពពិភពលោក (OMS) បានលើកស្ថិតិ ដែលជម្ងឺផ្ដាសាយបក្សី​បានធ្វើ​អោយ​មនុស្សច្រើនជាង ៣៦០នាក់ស្លាប់ រាប់តាំងពីឆ្នាំ២០០៣នោះមក។ មេរោគដែលគេស្គាល់ច្បាស់ជាងគេ ទាក់ទងនឹង​ជម្ងឺ​ផ្ដាយសាយបក្សីនេះ មានឈ្មោះថា (H5N1) ហើយត្រូវបានគេស្គាល់ បានចម្លងតែពីសត្វ ទៅមនុស្សប៉ុណ្ណោះ។ គេមិនរំពឹង ថានឹងមានការចម្លងពីមនុស្ស ទៅមនុស្សនោះនៅឡើយ ព្រោះបើមិនដូច្នេះទេ នឹងអាចកើតមាននូវ ជម្ងឺឆ្លងយ៉ាង​សាហាវ​ជាទីបំផុត៕

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...