អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត៖ កម្កល់​ប្រាក់​១៥​លាន​រៀល គឺ​ជា​រនាំង​សម្រាប់​បក្ស​តូចៗ

បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) តម្រូវឲ្យគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត តម្កល់ប្រាក់ជាមុនក្នុងតម្លៃ ១៥ លានរៀលនោះ អង្គការឃ្លាំមើលការបោះឆ្នោតមួយ បានចាត់ទុកនិតិវិធីនោះ ថាគឺជារនាំងមួយ មិនឲ្យគណបក្សនយោបាយតូចៗ មានសិទ្ធិចូលរួមការបោះឆ្នោតបានដោយសេរី។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: April 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) តម្រូវឲ្យគណបក្សនយោបាយ ឈរឈ្មោះ​បោះឆ្នោត តម្កល់ប្រាក់ជាមុនក្នុងតម្លៃ ១៥ លានរៀលនោះ អង្គការឃ្លាំមើលការបោះឆ្នោតមួយ បានចាត់ទុកនិតិវិធីនោះ ថាគឺជារនាំងមួយ មិនឲ្យគណបក្សនយោបាយតូចៗ មានសិទ្ធិចូលរួមការបោះឆ្នោតបានដោយសេរី។


លោក ហង្ស ពុទ្ធា។

លោក ហង្ស ពុទ្ធា នាយកគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC) បានចាត់ទុកបទបញ្ញត្តិរបស់ គ.ជ.ប ថាគឺជាការកាត់បន្ថយសិទ្ធិ ចូលរួមក្នុង​ការប្រកួត​ប្រជែង របស់គណបក្សនយោបាយ ដោយសារនៅពេលកន្លងមក មានគណបក្សនយោបាយចុះឈ្មោះ នៅឯក្រសួង​មហាផ្ទៃ ជាង ៤០គណបក្ស ប៉ុន្តែមានតែជាង ១០គណបក្សប៉ុណ្ណោះ ដែលឈរឈ្មោះបោះឆ្នោត។ លោក ហង្ស ពុទ្ធា បាន​និយាយថា «ការកំណត់ខ្ពស់ពេក វាធ្វើឲ្យរាំងស្ទះ ហើយក៏ដូចជាបានកាត់បន្ថយ នូវសិទ្ធិចូលរួមក្នុងការធ្វើសកម្មភាព នយោបាយជាគណបក្សប្រកួតប្រជែងផងដែរ»។

ឆ្លើយតបទៅនឹងការលើកឡើង របស់អង្គការក្រៅរដ្ឋាភិបាលនោះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានឲ្យដឹងថា គ.ជ.ប មិនបានកំណត់ប្រាក់តម្កល់នោះទេ។ ប៉ុន្តែច្បាប់បោះឆ្នោត បានកំណត់ឲ្យគណបក្សនយោបាយ ដែលឈរឈ្មោះ​បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ត្រូវតម្កល់ប្រាក់ជាចាំបាច់។ លោកបានថ្លែងបន្តថា «នៅពេលចុះបញ្ជី​គណបក្សនយោបាយ បេក្ខជនឈរឈ្មោះ លក្ខខណ្ឌគឺត្រូវបង់ប្រាក់តម្កល់ ១៥លានរៀល។ ១៥លានរៀល គាត់នឹងអាច​ទទួលយកវិញបាន នៅពេលដែលគាត់បាន ៣ភាគរយ ឬក៏គាត់បានទទួលអាសនៈមួយ។ តែក្នុងករណី គាត់មិនទទួល​បានសំឡេងឆ្នោត មិនបាន ៣ភាគរយ ឬអាសនៈមួយទៀត ប្រាក់នឹងទៅជាប្រាក់របស់រដ្ឋ។»

លោកបានបញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណ្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ កក្តដា ខាងមុខនេះអាចនឹងមាន គណបក្សនយោបាយប្រមាណជា១០ ឈរឈ្មោះបោះឆ្នោត។

កាលពីចុងខែ​មិនា គ.ជ.ប បានប្រកាសជូនដំណឹង ឲ្យគណបក្សនយោបាយ ដែលមានបំណងចូលរួមឈរបោះឆ្នោត សម្រាប់ជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៥ នាខែកក្កដា ខាងមុខនេះឲ្យតម្កល់ប្រាក់ ចំនួន១៥លានរៀល។ នៅក្នុង​លិខិតជូនដំណឹងនោះ ក៏បញ្ជាក់ថា ប្រាក់តម្កល់ ១៥លានរៀល នឹងត្រូវបង្វិលជូន ទៅកាន់គណបក្សសាម៉ីវិញ ក្នុងករណី​ដែលគណបក្សនោះ ដណ្តើមបានការគាំទ្រយ៉ាងតិច ៣% នៃសំឡេងឆ្នោតសរុប ឬបានទទួលកៅអីយ៉ាងតិច មួយអាសនៈ​នៅក្នុងរដ្ឋសភា។ នៅក្នុងលិខិតនោះ បានបញ្ជាក់ទៀតថា «ប្រសិនបើគណបក្សនយោបាយណាមួយ មិនទទួលបាន​សំឡេងគាំទ្រគ្រប់ ឬកៅអីក្នុងរដ្ឋសភាទេនោះ ប្រាក់តម្កល់នឹងមិនត្រូវបង្វិលឲ្យវិញទេ។»

យោងទៅតាមប្រតិទិនរបស់ គ.ជ.ប ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជន គឺចាប់​ផ្ដើម​ពីថ្ងៃទី២៩ មេសា ដល់ថ្ងៃទី១០ ឧសភា៕

-----------------------------------------------
ដោយ ៖ គិន ងុយ - ភ្នំពេញ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...