ជប៉ុនមិនបញ្ជូនមន្ត្រីផ្លូវការខ្លួន មកចូលរួមអង្កេតការបោះឆ្នោតជាតិនេះទេ
បន្ទាប់ពីប្រទេសធំៗ នៅបស្ចឹមលោក នៅថ្ងៃនេះ ដល់វេនប្រទេសជប៉ុនម្ដង។ លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) រដ្ឋមន្ត្រីជប៉ុនទទួលបន្ទុកកិច្ចការផ្ទៃក្នុង និងព័ត៌មាន និងជាអគ្គលេខាធិការ នៃខុទ្ទកាល័យរដ្ឋាភិបាលលោក ស៊ីនហ្សូ អាប៊េ (Shinzo Abe) ត្រូវបានទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) ស្រង់សំដី នៅក្នុងសន្និសីទសារព័ត៌មានមួយ មកចុះផ្សាយថា រដ្ឋាភិបាលជប៉ុនមិនបញ្ជូន មន្ត្រីជំនាញខាងសង្កេតការណ៍ ការបោះឆ្នោត មកចូលរួមអង្កេតការបោះឆ្នោតជាតិ នៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃអាទិត្យទី ២៩ ខែកក្កដា ខាងមុខនេះឡើយ។
បើទោះជាលោក មិនបានបញ្ជាកលំអិតបន្ថែម ពីការសម្រេចចិត្ត របស់រដ្ឋាភិបាលជប៉ុន ខាងលើក៏ដោយ [...]