ឆ្នាំ២០១៤ បារាំងរកចំណូលបាន ជាង៦ពាន់លានអ៊ឺរ៉ូដូចម្ដេច?
មិនមានអីទាន់កំណត់អោយច្បាស់លាស់នៅឡើយ តែ៦ពាន់លាននៃចំណូល ដែលលើកឡើងដោយ ជេរ៉ូម កាហ៊យស៊ាក (Jérôme Cahuzac) តាំងពីដើមសប្ដាហ៍នេះមក បានពន្យល់ថា នឹងមិនប៉ះពាល់ទៅលើពន្ធដារ ដែលប្រជាពលរដ្ឋបារាំង មានកតព្វកិច្ចត្រូវបង់ចូលរដ្ឋ ជាប្រចាំនោះទេ។ នេះបើទោះជាមាន ការបញ្ជាក់ពីសារសំខាន់ ក្នុងការកាត់បន្ថយចំណាយសារធារណៈ របស់ប្រទេស នោះក៏ដោយ។ សេចក្ដីប្រកាសព័ត៌មានចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង ក៏បាននិយាយច្បាស់ពីបញ្ហានេះដែរ។ ដូច្នេះបណ្ដាជន នៅក្នុងប្រទេសបារាំង ឬបារាំងនៅឯបរទេស ដែលជាប់កតព្វកិច្ចបង់ពន្ធ ចង់ដឹងថា តើតួលេខនៃចំណូលនេះ នឹងកើតមានយ៉ាងដូចម្ដេច?
នៅក្នុងការបកស្រាយពន្យល់មួយចំនួន អោយដឹងថា នឹងមានការលប់ចោល នូវគោលនយោបាបង់ពន្ធពាក់កណ្ដាល របស់ក្រុមនិស្សិតរស់នៅ ក្នុងប្រទេសបារាំង (អោយមកបង់ទាំងស្រុងវិញ) តែដំណឹងនេះត្រូវបានច្រានចោលដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ បន្ទាប់មកនឹងមានយកពន្ធលើ [...]