បរាជ័យ​គម្រោង​ថវិកា​របស់​អ៊ឺរ៉ុប នៅ​ក្នុង​ជំនួប​កំពូល EU

ជំនួបកំពូលរបស់សហគមន៍អ៊ឺរ៉ុប នៅលើគម្រោងថវិការបស់សហគមន៍នេះ សំរាប់ឆ្នាំ ២០១៤-២០២០ បានបិទបញ្ចប់ទៅ ដោយគ្មាន​ការព្រមព្រៀងអ្វីទាំងអស់ កាលពីថ្ងៃសុក្រទី២៣ នៅទីក្រុងប្រ៊ុយស៊ែល (Bruxelles) ប្រទេសប៊ែលហ្សិក។ នេះបើតាមតំណាង​មន្ត្រី​ជាន់ខ្ពស់ របស់ប្រទេសសមាជិកជាច្រើន ដែលបានទៅចូលរួម នៅក្នុងជំនួបនេះ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: November 24, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសទាំង២៧ របស់សហគមន៍អ៊ឺរ៉ុប និយាយស្ដាប់គ្នាមិនបាន! តែមិនមានអ្វី គួរអោយភ្ញាក់ផ្អើល ជាណាស់ណានោះទេ។


គម្រោងថវិកា របស់អ៊ឺរ៉ុប ដែលសូម្បីតែមួយអ៊ឺរ៉ូ ក៏រកមិនបានផង!

ជំនួបកំពូលរបស់សហគមន៍អ៊ឺរ៉ុប នៅលើគម្រោងថវិការបស់សហគមន៍នេះ សំរាប់ឆ្នាំ ២០១៤-២០២០ បានបិទបញ្ចប់ទៅ ដោយគ្មាន​ការព្រមព្រៀងអ្វីទាំងអស់ កាលពីថ្ងៃសុក្រទី២៣ នៅទីក្រុងប្រ៊ុយស៊ែល (Bruxelles) ប្រទេសប៊ែលហ្សិក។ នេះបើតាមតំណាង​មន្ត្រី​ជាន់ខ្ពស់ របស់ប្រទេសសមាជិកជាច្រើន ដែលបានទៅចូលរួម នៅក្នុងជំនួបនេះ។

ប្រភពមួយស្និតនឹងជំនួប បានបង្ហើបអោយដឹងថា «ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃប្រទេសទាំង២៧ បានលាគ្នាដោយ​គ្មានកិច្ច​ព្រមព្រៀង ហើយត្រឡប់ទៅប្រទេសផងខ្លួន តែរៀងៗខ្លួន»។ ប្រភពនោះបានបន្ថែមថា «ចាប់ពីព្រឹកស្អែកឡើងទៅ យើងនឹង​ប្រកាស​ថា គឺជា“ពួកប្រជាជាតិអាត្មានិយម” ដែលបានគ្រវាត់កិច្ចព្រមព្រៀងស្ដីពីថវិកា ទៅគៀនជញ្ជាំង»។

ប្រភពមួយទៀត ក៏បានបញ្ជាក់អះអាងយ៉ាងដូច្នេះដែរថា «គ្មានការព្រមព្រៀងអ្វីមួយនោះទេ»។

ថ្នាក់ដឹកនាំអ៊ឺរ៉ុប បានចាប់ផ្ដើមការងារប្រជុំរបស់ខ្លួន នៅព្រឹកថ្ងៃសុក្រ ក្រោយពីជំនួបពេញមួយថ្ងៃមុននឹងជាមួយ នាយកក្រុមប្រឹក្សា​អ៊ឺរ៉ុប លោកហ៊ើម៉ាន វ៉ាន់ រ៉ូមពី (Herman Van Rompuy) និងជំនួបរវាងមេដឹកនាំទាំងនោះ។

នាយករដ្ឋមន្ត្រីអង់គ្លេស មិនចង់លេងសើច

តែពួកគេមិនមែនថា មិនបានសម្រេចពីដំណោះស្រាយ នៃការខ្វែងគំនិតគ្នានោះទេ តែមានរឿងជាច្រើនផ្សេងទៀត ដែលមិនបាន​ចុះ​សម្រុងគ្នា ដូចជាចំនួនទឹកប្រាក់ស្នើសុំដោយរដ្ឋសមាជិកខ្លះ និងការបែកចែករវាងនយោបាយអ៊ឺរ៉ុប ស្ដីពីការកាត់បន្ថយចំណាយ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោកដាវិដ កាមេរូន (David Cameron) បានតម្លើងសម្លេងតាំងពីពេលព្រឹកព្រលឹមនៃថ្ងៃសុក្រ ដោយបាន​សង្កត់ធ្ងន់ថា «ខណៈនេះ គ្មានអ្វីគ្រប់គ្រាន់អោយប្រសើរឡើយ»។

លោកបានពន្យល់ថា «មិនមែនជាពេលវេលា ​ដែលយើងកំពុងលេងសើច ជាមួយ“រឿងកំប៉ិចកំប៉ុក” នោះឡើយ។ វាមិនមែនគ្រាន់តែ ជាការប្ដូផ្លាស់ទឹកប្រាក់ ពីខ្ទង់ថវិការមួយ ទៅមួយទៀតនោះទេ។ តែយើងត្រូវការ វាស់រែងវាអោយច្បាស់លាស់ ជាពិសេសនៅក្នុង​ខ្ទង់ចំណាយណាមួយ ដែលយើងមិនគួរនឹងត្រូវធ្វើ។»

--------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ
-

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...