ហ្វាំងឡង់៖ អាជ្ញាធរ​រឹប​អូស​កំព្យូទ័រ ពី​អ្នក​លួច​ទាញ​ចម្លង​ម្នាក់​អាយុ​៩ឆ្នាំ

នៅប្រទេសនៅប៉ូលខាងជើងមួយនេះ អ្នកចេះលួចទាញចម្លង មិនថាតែក្មេងឬធំ អាយុប៉ុណ្ណានោះទេ គឺគេចេះធ្វើបានទាំងអស់ នៅ​លើបណ្ដាញអាំងធើណែត។ ប៉ុន្ដែដើម្បីដាក់ពិន័យទៅកុមារី អាយុទើបតែ៩ឆ្នាំម្នាក់នេះ អាជ្ញាធរការពារ កម្មសិទ្ធបញ្ញារបស់ហ្វាំងឡង់ បានកំពុងដាក់មតិសាធារណជន ទៅមួយចំហៀងដោយធ្វើមិនដឹងមិនលឺ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: November 24, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការទាញចម្លងតាមអាំងធើណែត៖ ឪពុកក្មេងស្រីម្នាក់ បានបដិសេធមិនបង់ប្រាក់ សម្របសម្រួល មានចំនួន ៦០០អ៊ឺរ៉ូ ដើម្បីទូទាត់​នូវអ្វីដែលកូនស្រីគាត់បានធ្វើ ...


កុមារីនៅមុខកំព្យូទ័រ។ រូបភាព commons.wikimedia.org។

នៅប្រទេសនៅប៉ូលខាងជើងមួយនេះ អ្នកចេះលួចទាញចម្លង មិនថាតែក្មេងឬធំ អាយុប៉ុណ្ណានោះទេ គឺគេចេះធ្វើបានទាំងអស់ នៅ​លើបណ្ដាញអាំងធើណែត។ ប៉ុន្ដែដើម្បីដាក់ពិន័យទៅកុមារី អាយុទើបតែ៩ឆ្នាំម្នាក់នេះ អាជ្ញាធរការពារ កម្មសិទ្ធបញ្ញារបស់ហ្វាំងឡង់ បានកំពុងដាក់មតិសាធារណជន ទៅមួយចំហៀងដោយធ្វើមិនដឹងមិនលឺ។

នៅសប្ដាហ៍នេះ កងកម្លាំងនគរបាលបានចូលមកគោះទ្វាផ្ទះឪពុក និងកូន រួចបង្ហាញលិខិតរឹបអូស។ បន្ទាប់មក ពួកគេបានត្រឡប់​ចេញទៅវិញ ជាមួយនឹងម៉ាស៊ីនកំព្យូទ័រដៃ របស់ក្មេងស្រីនោះ មានយីហោ វីននី អ៊ួរសុន (Winnie l'ourson) ដែលជាប្រភេទកំព្យូទ័រ សម្រាប់កុមារ។

ឪពុកក្មេងស្រី បាននិយាយថា នគរបាលបានពន្យល់គាត់ពីរនាក់ ឪកូន ថា រឿងនឹងមានភាពងាយស្រួលជាងនេះ បើគាត់បានបង់​ប្រាក់ ៦០០អ៊ឺរ៉ូ ដើម្បីទូទាត់តាមបែបសម្របសម្រួល ជាមួយនឹងអាជ្ញាធរការពារកម្មសិទ្ធបញ្ញា របស់ប្រទេសហ្វាំងឡង់នោះ។ លោក​បន្ថែមថា «គេមើលទៅដូចជា បនក្រុមម៉ាហ្វីយ៉ា បានសម្រុកចូលមកក្នុងផ្ទះខ្ញុំ ដើម្បីចាប់ជំរិតពីខ្ញុំ នូវរឿងអ្វីមួយ»។

ក្មេងស្រី ត្រូវបានគាំទ្រដោយ ម្ចាស់បទចម្រៀងនោះ

នៅឆ្នាំ២០១១ អ្នកលួចទាញចម្លងវ័យក្មេងរូបនេះ បានទាញចម្លងយកថាសចម្រៀង តាមបណ្ដាញអាំងធើណែត របស់អ្នកចម្រៀង​ក្នុងស្រុកម្នាក់ឈ្មោះ ឈីស៊ូ (Chisu) តាមរយះគេហទំព័រមួយឈ្មោះ ពីរ៉ាត់ ប៊េ (Pirate Bay)។ ឪពុករបស់កុមារី បានអះអាងថា បណ្ដាបទចម្រៀងទាំងអស់នោះ ចាក់ស្ដាប់មិនកើតទេ ជាហេតុអោយលោក ទៅទិញថាសចម្រៀងនេះទាំងមូល ពីហាង មកអោយ​កូនស្រី​គាត់តែម្ដង។

នៅប្រទេសហ្វាំងឡង់ សំនុំរឿងនេះ បានធ្វើអោយមាន ការជជែកវែកញែកជាខ្លាំងមួយ។ ម្ចាស់សំនៀងនៃថាសចម្រៀង បាននិយាយ​តាមបណ្ដាញហ្វេសប៊ុក របស់នាងថា នាងបានប្រឆាំងនឹងនិតិវិធិនេះ។ «ខ្ញុំគិតថា នឹងមានដំណោះស្រាយមួយប្រសើរឡើង។ ខ្ញុំមាន​អារម្មណ៍ញាប់ញ័រ សម្រាប់ក្មេងស្រីអាយុ៩ឆ្នាំ នេះណាស់។» អ្នកចម្រៀងបានសរសេរដូច្នេះ ដោយបានបន្ថែមថា នាងបានបញ្ជូនទៅ​អោយក្មេងស្រីនោះ នូវ«ខ្សែរភ្ជាប់ផ្ទាល់»ដើម្បី ចូលមកស្ដាប់ចម្រៀងរបស់នាង។

ចំណែកឯមូលិនិ ព្រំដែនអេឡិត្រូនិក (Electronic Frontier Foundation) បានប្រតិកម្មតបថា «វាគ្មានផលប្រយោជន៍អ្វី សម្រាប់​អ្នកណាទាំងអស់ នៅពេលដែលគេសម្លុតគម្រាមកំហែង ក្មេងស្រីតូចរូបនេះ។ នេះបញ្ចាក់ពីកង្វះខាត នៃការពិនិត្យមើល​អោយគ្រប់​ជ្រុងជ្រោយ នៃអាជ្ញាធរការពារ កម្មសិទ្ធបញ្ញា និងកងកម្លាំងនគរបាល។»

------------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...