ហ៊ីឡារី គ្លីនតុន លង់លក់​ពេល​សុន្ទរកថា​របស់ បារ៉ាក់ អូបាម៉ា នៅ​ភូមា

លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ពិតជាត្រូវការចេញទៅវិសមកាល ឬយ៉ាងហោចណាស់ ក៏ត្រូវមានឱកាស ដើម្បីទទួលទានដំណេក អោយបានឆ្អែតម្ដងដែរ។ ខណៈពេលដែល ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama) កំពុងធ្វើសុន្ទរកថាជាប្រវត្តិសាស្រ្ត កាលពីថ្ងៃច័ន្ទទី១៩វិច្ឆិកានៅប្រទេសភូមានោះ តែរដ្ឋមន្ត្រីការបរទេសអាមេរិក របស់លោក​ប្រធានាធិបតី បែរជាកំពុងតែលង់លក់យ៉ាងស្កប់ស្កល់ នៅជួរទីមួយជិតនឹងលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំប្រឆាំង​របស់​ប្រទេស​នេះទៅវិញ។
Loading...
  • ដោយ: ដារា រិទ្ធ
  • កែប្រែចុងក្រោយ: December 03, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យប់យន្ដសុបិន្តយូរ នៅក្នុងគ្រែពូកដ៏ទន់ល្មើយ ... តែនេះមិនមែនដូច្នេះទេ​ ព្រោះលោកស្រី អង្គុយលង់លក់ ងោកនៅជួរទីមួយ ជិត​លោកស្រី អ៊ុងសាន ស៊ូជី ...


លោកស្រី ហ៊ីឡារី គ្លីនតុន លង់លក់ជិតលោកស្រី អ៊ុងសាន ស៊ូជី។ រូបភាពថតចម្លងអេក្រង់ ពីវីដេអូ។

លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ពិតជាត្រូវការចេញទៅវិសមកាល ឬយ៉ាងហោចណាស់ ក៏ត្រូវមានឱកាស ដើម្បីទទួល​ទានដំណេក អោយបានឆ្អែតម្ដងដែរ។ ខណៈពេលដែល ប្រធានាធិបតីអាមេរិក  លោកបារ៉ាក់ អូបាម៉ា (Barack Obama) កំពុងថ្លែង​សុន្ទរកថាជាប្រវត្តិសាស្រ្ត កាលពីថ្ងៃច័ន្ទទី១៩វិច្ឆិកានៅប្រទេសភូមានោះ តែរដ្ឋមន្ត្រីការបរទេសអាមេរិក របស់លោក​ប្រធានាធិបតី បែរជាកំពុងតែលង់លក់យ៉ាងស្កប់ស្កល់ នៅជួរទីមួយជិតនឹងលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំប្រឆាំង​របស់​ប្រទេស​នេះទៅវិញ។

ជាការគួរអោយភ្ញាក់ផ្អើល តែអាចប្រហែលមកពី សុន្ទរកថារបស់លោកប្រធានាធិបតី មានភាពលន្លង់លន្លោចពេកទេដឹង?

បើនិយាយទាក់ទងនឹងមុខងាររបស់លោកស្រី គេបានដឹងថា លោកស្រីហ៊ីឡារី គ្លីនតុនជារដ្ឋមន្ត្រីការបរទេសអាមេរិក ដែលធ្វើ​ដំណើរ​ច្រើនជាងគេទាំងអស់ បើប្រៀបធៀបនឹងសមាជិកអ្នករដ្ឋការ នៅក្នុងសម័យកាលរបស់លោកប្រធានាធិបតី អូបាម៉ា។ តាម​ការស្នើសុំ របស់ប្រធានាធិបតី លោកស្រីមានកាលវិភាគមួយដ៏សែនចង្អៀត និងតួនាទីដ៏សំខាន់ក្នុងការចូលរួម ដោះស្រាយបញ្ហាអន្តរជាតិធំៗ។

នៅថ្ងៃនោះដដែល លោកស្រី គ្លីនតុន បានចាកចេញពី​ប្រទេស​ភូមា ដើម្បីធ្វើ​ដំណើរភ្លាមៗ ឆ្ពោះទៅកាន់តំបន់ហ្គាស្សា (Gaza) ក្នុង​មជ្ឈឹមបូព៌ា ទីកន្លែងដែលជម្លោះរវាងអ៊ីស្រ្តាអែល និងប៉ាឡេស្ទីន មានសភាពកាន់តែ​ស្រួចស្រាវ។

សូមអញ្ជើញទស្សនាវីដេអូ ខាងក្រោមនេះ៖

------------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...