អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ខកចិត្ត​ចំពោះ ​សេចក្តី​ប្រកាស​សិទ្ធ​មនុស្ស​អាស៊ាន

ក្រុមអ្នកស្រលាញ់ភេទដូចគ្នា នាបណ្តាប្រទេសអាស៊ាន បានសំដែងការមិនពេញចិត្ត ចំពោះសេចក្តីប្រកាសរួម របស់កិច្ចប្រជុំអាសា៊ន ដោយមិនបានដាក់បញ្ចូល ការការពារ សម្រាប់ជនដែលងាយ រងគ្រោះដូចពួកគាត់។ នេះបើតាមសេចក្តីប្រកាសភ្លាមមួយ របស់បណ្តុំអ្នកស្រលាញ់ភេទដូចគ្នា(LGBTIQ) បន្ទាប់ពីថ្នាក់ដឹកនាំអាស៊ាន អនុម័តសេចក្តីប្រកាស ស្តីពីសិទ្ធិមនុស្សអាស៊ាន លើកទីមួយនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៨ វិច្ឆិការកន្លងមកនេះ។
Loading...
  • ដោយ: បញ្ញាវ័ន្ត
  • កែប្រែចុងក្រោយ: November 24, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមអ្នកស្រលាញ់ភេទដូចគ្នា នាបណ្តាប្រទេសអាស៊ាន បានសំដែងការមិនពេញចិត្ត ចំពោះសេចក្តីប្រកាសរួម របស់កិច្ច​ប្រជុំអាស៊ាន ដោយមិនបានដាក់បញ្ចូល ការការពារ សម្រាប់ជនដែលងាយ រងគ្រោះដូចពួកគាត់។ នេះបើតាម​សេចក្តី​ប្រកាសភ្លាមមួយ របស់បណ្តុំអ្នកស្រលាញ់ភេទដូចគ្នា(LGBTIQ) បន្ទាប់ពីថ្នាក់ដឹកនាំអាស៊ាន អនុម័តសេចក្តីប្រកាស ស្តីពីសិទ្ធិមនុស្សអាស៊ាន លើកទីមួយនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី១៨ វិច្ឆិការកន្លងមកនេះ។

 អ្នកស្រលាញ់ភេទដូចគ្នា ចង់ឲ្យឈប់មានការរើសអើងលើពួកគាត់។ រូបភាពដោយ ភ្នំធំ /monoroom.info

កាលពីថ្ងៃទី១៦ វិច្ឆិការ ២០១២ ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ប្រមាណជា៦០នាក់ បានប្រមួលផ្តុំគ្នា ជាមួយប្រជាជនជិតពីរពាន់អ្នក នៅមុខរដ្ឋសភា ដើម្បីសុំដាក់ញត្តិរបស់ពួកគេ។ តែសេចក្តីប្រកាស ស្តីពីសិទ្ធិមនុស្សអាស៊ានលើកទី១ មិនបានដាក់បញ្ជូល ការការពារ​​​សិទ្ធិរបស់ពួកគាត់ ក្នុងកិច្ចប្រជុំនេះទេ។

«ពួកយើងចង់អោយ រដ្ឋាភិបាលចាត់ទុកពួកយើង ជាមនុស្សម្នាក់ នៅក្នុងការអភិវឌ្ឍដែរ និងចង់អោយបញ្ចាក់ថា ពួកយើងមានសិទ្ធិ​ដូចមនុស្សដទៃដែរ មានសិទ្ធិក្នុងការជ្រើសរើស អ្នកដែលខ្លួនស្រលាញ់ សិទ្ធិប្រើប្រាស់ជីវិតឯកជន ជាដើម»។ នេះបើតាមការអះអាង​របស់ លោក ស្រ៊ុន ស្រ៊ន អ្នកសម្របសម្រួល សមាគន៍ឥន្ទធនូកម្ពុជា ដែលធ្វើការទាក់ទងហ្នឹង ក្រុមអ្នកស្រលាញ់ភេទដូចគ្នា។

លោកបានបញ្ជាក់ថា ការស្រលាញ់ភេទដូចគ្នានេះ មិនជាការឆ្លងតាមវប្បធម៌គេទេ ប៉ុន្តែវាធម្មជាតិរបស់មនុស្ស។ លោកបានចាត់​ទុកថា ក្រុមរបស់ពួកគាត់ ជាក្រុមដែលងាយរងគ្រោះបំផុត ក៏ដូចជានៅក្នុងសង្គមគ្រួសារ និងសង្គមការងារផងដែរ ក្នុងប្រទេស​កម្ពុជាបច្ចុប្បន្ន។ ទាំងនេះដោយលោកយល់ថា មកពីអ្នកស្រលាញ់ភេទដូចគ្នា មានចរិតលក្ខណៈខុសពីមនុស្សដ៏ទៃ។

ចំពោះ លោក ថេង ណា ន អ្នកសម្របសម្រួល គម្រោងនិន្នាការភេទ និង អត្តសញ្ញាណ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាន​បញ្ជាក់ថា «ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ក៏មានសិទ្ធដូចជាមនុស្សទូទៅដែរ។ គឺអ្វីដែលពួកយើងចង់បាននោះគឺ សិទ្ធិស្រលាញ់​មនុស្ស ដែលខ្លួនស្រលាញ់ ដូចមនុស្សដ៏ទៃដែរ »។ លោកយល់ថាការរើសអើង មកលើពួកគាត់នៅតែមាន ក្នុងសង្គមបច្ចុប្បន្ន ក៏ដូច​នៅក្នុងគ្រួសារផងដែរ។ លោកបានបន្ថែមថា ការរើសអើង បានបង្ករអោយពួកគាត់រស់នៅ ដោយមិនហ៊ានចេញមុខក្នុងសង្គម​ឡើយ។

បើតាមលោកផៃ ស៊ីផាន មន្រី្តនាំពាក្យ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានអះអាងក្នុងវីដេអូមួយ របស់វិទ្យុ VOA ជាភាសាខ្មែរ ផ្សាយនៅថ្ងៃទី១៧ខែវិច្ឆិការ បានឲ្យដឹងថា «ចំពោះខ្លួនខ្ញុំផ្ទាល់ ខ្ញុំគាំទ្រ។ ប៉ុន្តែទោះជាយ៉ាងណា មិនអោយយុទ្ធនាការហ្នឹង វាយ​ប្រហារទៅលើគុណធម៌ ទៅលើគុណភាពវប្បធម៌ អរិយធម៌ របស់ប្រជាជាតិរបស់ខ្លួនទេ។ ទុកអោយគេដឹង គេយល់ អោយទទួល​យកបាន ហើយគេនឹងគាំទ្រ។» នៅពេលនោះ លោកយល់ថា ពិតជា មានច្បាប់សម្រាប់ការពារពួកផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកស្រលាញ់ភេទដូចគ្នា ត្រូវបានគេបែងចែកចេញជាបួនប្រភេទ ។ គឺក្រុមបុរសស្រលាញ់បុរស ក្រុមស្រ្តី​ស្រលាញ់ស្ត្រី អ្នកស្រលាញ់ទាំងពីរភេទ និងអ្នកធ្វើការវះកាត់ប្តូរភេទ ។ ទាំងនេះដែលគេតែងតែ ហៅកាត់ជាភាសាអង់គ្លេសថា LGBT (Lesbian, Gay, Bisexual and Transgender) ។

------------------------------------------------------
ដោយ៖ ជិន បញ្ញាវ័ន ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...